@SKIP
Jungkook អង្គុយរងចាំ Taehyung ងូតទឹកសម្អាត ខ្លួននិងចុះទៅញាំអាហារពេលល្ងាចជាមួយគ្នាព្រោះ នាយក៏ចង់រួមតុអាហារដែរ ។ Eunyung បើនាងធ្វើការហត់នាងនិងមិនញាំនោះទេ
ចុះមកមិនទាន់ដល់ស្រួលបួលផងក៏មានសម្លេងប្រកែកគ្នាលាន់លើពេញផ្ទះទៅហើយ
«នាងឆ្គួត! ចាំមើលយើងនិងប្រាប់អុំស្រីអោតចាត់ ការនាង» Eunyung
«ខ្លាចណាស់!! កុំប្រាប់អី ឆើស...នាងឈ្លើង កុំស្មាន ថាខ្ញុំមិនដឹងថានាងជាតួរឈ្នានីសដូចក្នុងប្រលោម លោកនោះ យ៉ាងមិចអស់កន្លែងទៅហើយហេស បានមកវិញ?» នាងតូចសម្តីឆ្នាស់តបវិញមិនអោយធ្លាក់ដល់ដី
«នាងឆ្គួត! នាងក្មេងឆ្គួត...អាយ៎» Eunyung ទន្ទ្រាំ ជើងស្រែក
«ថ្លង់ណាស់អ្នកមីង! ផ្ទះអ្នកមីងហេសបានជាស្រែក តាមចិត្តនិង?» នាងតូចថាអោយវិញ (នាងជាអ្នកណា?)
«មានរឿងអី?» Jungkook ស្រែកសួរបង្អាក់ភាព ឡូឡា
«Jungkookie អូននឹកបងណាស់» នាងតូចដើរមក អោបរាងក្រាសដែលមាន Taehyung នៅឈរជាប់ នេះ Eunyung បើកភ្នែកធំៗ Taehyung វិញគាំងស្តូក នាងជាអ្នកណា? អារម្មណ៍ឈឺ ខឹង ប្រចណ្ឌ ហួសហែងហោះបុកចូកមកស្របគ្នា
«លែង...នាងជាអ្នកណា?» Jungkook រុញនាង ចេញវិញ
«បងប្រុស! គឺអូន! Jeon Heemin ចាំអូនអត់បានទេ? ឬមួយភ្នែកបងប្រុសមិនទាន់ជា?» Heemin
«Heemin អា៎....» Jungkook ស្រវ៉ាទាញនាងតូចមក អោបវិញ Taehyung ក្តៅក្នុងចិត្ត
«នេះ...ខ្ញុំមិនយល់ទេ...លោក Jeon» Taehyung ថាហើយគេទាំង 2ក៏លែងចេញពីការអោប
«Tae...នាងគឺ Jeon Heemin ប្អូនស្រីបង» Jungkook
«ប្អូនស្រី? លោកមានប្អូនដែរឬ?» Taehyung ចោទ សំណួរព្រោះស្គាល់ Jungkook តាំងពី 5ឆ្នាំមុនមិន ដែលដឹងថានាយមានប្អូននោះទេ
«ជាកូន....» Jungkook
«អរ...តាមពិតកូនប្រពន្ធចុងសោះ» Eunyung
«នែ...អ្នកមីង! កុំប្រើសម្តីខ្វះសីលធម៌ពេក» Heemin
«ចុះខ្ញុំមាននិយាយអីខុស?» Eunyung
«បានហើយ Eunyung» Jungkook ឃាត់ដោយ សម្លេងស្រាល
«ភ្លេចទៅ!! សួរស្តីបងថ្លៃ» Heemin ញញឹមស្រស់ ដាក់ Taehyung ។ នាងមកដល់យូរគួរសមដែរ មុន នេះនាងឡើងទៅរក Surprise Jungkook នៅក្នុង បន្ទប់ប៉ុន្តែមិនដឹងបន្ទប់មួយណាក៏ដើរបើកគ្រប់បន្ទប់ ជួនជាបើកចំបន្ទប់ Taehyung ឃើញគេកំពុងអង្គុយ លើភ្លៅ Jungkook និងមានថើបគ្នាទផតទើបនាង កាត់យកថា Taehyung ជាបងថ្លៃនាងព្រោះម៉ាក់ធំ របស់នាងបានប្រាប់ពីរឿងដែល Jungkook មានគូរ ដណ្តឹងដលើនាងដែរ
«Wae?? នាងហៅអ្នកណាថាបងថ្លៃ?» Eunyung
«ហើយយ៉ាងមិច!?» Heemin
«គឺអ្នកនាង...ខ្ញុំមិនមែន...» Taehyung
«មិចបាច់និយាយទេខ្ញុំដឹងហើយ! តែបងប្រុស!ម៉ាក់ធំ ទៅណា?» Heemin
«បងអត់ដឹងទេ» Jungkook
«បងប្រុសពិតជាមើលមិនឃើញមែនហេស?» Heemin មិនអស់ចិត្តលឺថាទៅព្យាបាលនៅអង់គ្លេស ហេតុអីមិនទាន់ជា
«បងកុហកធ្វើអី?» Jungkook
«អូនពាក់អាវពណ៌អី?» Heemin សាកគ្រែងឡ៎បងគេ Prank គេលេង
«ពណ៌ សរ» Jungkook វិញឆ្លើយយ៉ាងលឿន Taehyung ងាកមើលមុខនាយភ្លែត
«មិចក៏ដឹង? គ្រែងថាមើលមិនឃើញ?» Heemin
«ត្រូវមែនទេ? ព្រោះអូនចូលចិត្តអាវសនោះអី បងចាំ បានថាថ្ងៃកំណើតអូនបងទិញអាវ ស អោយអូនដល់ ទៅ 50អាវឯណោះ» Jungkook
«មែនហើយ! នៅតែបងប្រុសរបស់អូនល្អជាងគេ» នាងតូចហក់មកអោប Jungkook ម្តងទៀត
«ហេម...ខិកៗ» Taehyung ដូចជាមនុស្សឈ្លក់ទឹក មាត់ តើគេកំពុងប្រចណ្ឌបងប្អូនគេហើយ
«អា៎....បងថ្លៃកុំប្រចណ្ឌអី» Heemin លែង Jungkook វិញ
«នាំគ្នាធ្វើអីនិង?» អ្នកស្រី Jeon ដើរចូលមក
«ម៉ាក់ធំ!!!» Heemin រត់មកអោបអ្នកមានគុណរបស់ ខ្លួន គាត់មិនស្អប់ខ្លួនថែមទាំងរកអនាគតអោយខ្លួនទៀតផង
«Heemin នេះ...មកវិញពីពេលណានិងហាស?» អ្នកស្រី Jeon
«នឹកម៉ាក់ធំណាស់» Heemin
«លឺម៉ាក់សួរទេ?» អ្នកស្រី Jeon
«ហៃយ៉ា...ម៉ាក់ធំមិននឹកកូនទេហេស?» Heemin
«នឹក! ប្រាប់មក» អ្នកស្រី Jeon
«គឺកូនសុំប្រលងមួយវគ្គមុននិងឆាប់បានមកវិញនោះ អី! ព្រោះកូននឹកអ្នកគ្រប់គ្នាណាស់» Heemin
«នៅមានអីទៀត?» អ្នកស្រី Jeon
«គឺ...» Heemin សុីញ៉ូអោយគ្រប់គ្នាចេញសិនព្រោះ មិនហ៊ាននិយាយ
«បំបែកគ្នាធ្វើការ! តោះទៅបន្ទប់ម៉ាក់ Jungkook មកតាមមក» អ្នកស្រី Jeon
«បាទម៉ាក់! Heemin ជួយនាំបងទៅផង» Jungkook
«តោះ» Heemin កាន់ដៃ Jungkook ដើរទៅបន្ទប់ អ្នកស្រី Jeon ជាមួយគ្នា គេនិយាយគ្នាជាលក្ខណៈ គ្រួសារ
«ឯង!! មិនតបស្តីចង់អោយគេហៅបងថ្លៃណាស់ហេស?» Eunyung
«ខ្ញុំប្រកែកហើយតើ» Taehyung
«កុំស្មានថាយើងមិនដឹងថាឯងចង់បាន Jungkook នោះ!!» Eunyung
«អ្នកនាង!!!» Taehyung
«ចង់បានអាខ្វាក់និងហេស? យកទៅយើងលើក អោយ» នាងនិយាយតិចដែលល្មមស្តាប់តែ 2នាក់
«ហេតុអីនិយាយបែបនេះ? គាត់ជាគូរដណ្តឹងអ្នកនាង» Taehyung
«យើងលើកអោយឯងហើយតើ» Eunyung
«Kim Eunyung» Taehyung
«កុំមកចេញតម្លើងសម្លេងដាក់យើងអាកូនកញ្ចះគេ ឆាប់ទៅផ្ទះបាយធ្វើម្ហូបភ្លាមទៅ» Eunyung
«....» Taehyung បញ្ជេញទឹកមុខឃៅដាក់នាងរួចក៏ ដើរទៅផ្ទះបាយដោយមិននិយាយអីទាំងអស់ ទម្រាំ គ្រួសារគេនិយាយគ្នាហើយ Taehyung ក៏ធ្វើម្ហូប ហើយល្មម
មកមើលក្នុងបន្ទប់វិញតើគេកំពុងនិយាយពីអី?
«ប្រាប់មកថាមិនមែនប៉ុណ្ណឹង» អ្នកស្រី Jeon
«គឺ...តាមពិតកូនជួបគាត់ គឺគាត់! គាត់មិនតាមញ៉េ ញ៉ៃកូនទើបកូនសុំអោយពូ Jin ជួយអោយកូន ប្រលងបានមុននិងមកវិញតែម្តង» Heemin
«គាត់ជាម៉ាក់អូនណា Heemin» Jungkook
«ម៉ាក់គេមិនបោះបង់កូនចោលដោយសារលុយទេ មួយជាតិនេះសុំមានម៉ាក់ធំជាម៉ាក់តែមួយបានហើយ» Heemin
«មែនហើយ! ចឹងឯងមកម្នាក់ឯងមែនទេ?» អ្នកស្រីJeon
«ពូ Jin ក៏មកដែរប៉ុន្តែគាត់ថារវល់ទើបយកកូនមក ដាក់ហើយក៏ទៅវិញស្អែកទើបពូ Joon មកតាម ក្រោយ» Heemin
«ហឹម!! ចឹងឯងទៅងូតទឹកសម្អាតខ្លួននិងបានញាំបាយជុំគ្នា» អ្នកស្រី Jeon
«ប៉ុន្តែម៉ាក់ធំ! កូនគេងបន្ទប់ណា? បន្ទប់កូនអ្នកណា សម្អាតទេ?» Heemin
«បន្ទប់កូន...ម៉ាក់រៀបអោយ Taehyung បាត់ទៅ ហើយ! កូនទៅគេងជាមួយ Eunyung ទៅ» អ្នកស្រីJeon
«កូនមិនទៅគេងជាមួយអ្នកមីងម្នាក់និងទេ» Heemin
«MinMin ហៅគេអោយស្រួលមើល» Jungkook
«បងប្រុសហៅខ្ញុំបែបនេះធ្វើអោយខ្ញុំនឹកដល់គាត់ណាស់» Heemin
«គេជិតរៀបការហើយ» Jungkook
«យំលូវហៃ» Heemin
«គេជាមិត្តស្និតស្នាលនិង Tae» Jungkook
«បងប្រុសនិយាយពិតហេស? ប៉ុន្តែយប់នេះខ្ញុំគេង ឯណា?» Heemin
«ចេញក្រៅចាំនិយាយ» អ្នកស្រី Jeon នាំកូនៗចេញ មកវិញ Taehyung និងអ្នកបម្រើឯទៀតកំពុងរៀបចំ តុអាហារ រួចហើយក៏អង្គុយជុំគ្នាដោយ Eunyung អង្គុយទីនោះស្រាប់
Eunyung យកមុខយកមាត់ទាញដៃ Jungkook មក អង្គុយជិតនិងធ្វើជាអ្នកបញ្ចុកអាហារដល់ Jungkook ដោយផ្ទាល់ទាំងដែលរាល់ដងគឺ Taehyung អ្នកធ្វើ
ប៉ុន្តែ Heemin មិនខ្វល់និងនាងនោះទេ
«ម៉ាក់ធំ! និយាយមកកូនគេងបន្ទប់ណា?» Heemin
«គេងជាមួយ Jungkook ទៅ» អ្នកស្រី Jeon
«មិនបានទេ!» Taehyung និង Jungkook និយាយ ព្រមគ្នាគ្រប់គេនាំគ្នាមើលមុខ
«ម៉ាក់ធំនេះ!! មើលពួកគាត់ចុះ» Heemin លួចសើច
«គេងជាមួយ Eunyung បានទេ? ឬអោយ Eunyung ទៅគេងជាមួយ Jung ឬយ៉ាងមិច? ឯងគេងជាមួយម៉ាក់តែម្តងទៅ» អ្នកស្រី Jeon
«ខ្ញុំមិនយល់សោះ ផ្ទះធំយ៉ាងនេះហេតុអីមានបន្ទប់តែ 4?» Heemin
«ខ្ញុំជាស្រីទៅគេងបន្ទប់មនុស្សប្រុសមិនសមទេ អោយនាងទៅគេងបន្ទប់របស់ Taehyung ហើយអោយ Taehyung ទៅគេងបន្ទប់ជាមួយ Jungkook ជាប្រុសដូចគ្នាគួរតែមិនអីមែនទេអុំស្រី» Eunyung
«ហៃយ៉ា...តាមពិតអ្នកមីងក៏ឆ្លាតដែរ» Heemin
«នែនាង...!!» Eunyung
«សម្រេចតាមនោះចុះ អុំអោយគេរៀបបន្ទប់របស់ Taehyung សារថ្មីផង» អ្នកស្រី Jeon
«ចា៎លោកស្រី!» អុំទៅតាមបញ្ជារ
«ម៉ាក់ធំមិនសួរបងថ្លៃសិនទេហេស?» Heemin
«មិនបាច់ទេ Taehyung ដាក់ណានៅនិងស្រាប់ ហើយមែនទេ?» អ្នកស្រី Jeon
«អុំស្រីហេតុអីបណ្តោយអោយនាងហៅ Taehyung បែបនេះ? ខ្ញុំទើបជាគូរដណ្តឹងរបស់ Jungkook មិន មែនវាឯណា» Eunyung
«ខ្ញុំដឹងតើ! តែខ្ញុំចង់ហៅ! យ៉ាងមិចទើបទាល់និងមាត់ ខ្ញុំហេស?» Heemin
«នាង...នា...» Eunyung
«បានហើយ! ខ្ញុំឈប់ញាំហើយ» Jungkook អង្គុយ ធ្វើមុខស្អុយ ឈឺក្បាលនិងសម្លេងស្រួចស្រេះ ដូច កញ្ចែររបស់ 2នាក់នេះខ្លាំងណាស់
«ខ្ញុំក៏ឈប់ដែរ! តោះបងប្រុស អូននាំបងទៅបន្ទប់» Heemin
«តោះ!!» Jungkook ។ នាងតូចងើបមកជួយនាំ Jungkook ទៅបន្ទប់
«Taehyung លើកអាហារទៅអោយ Jungkook នៅក្នុងបន្ទប់ផង ចំណែក Eunyung ញាំបាយហើយ នាងសម្រាកចុះ» អ្នកស្រី Jeon
«បាទអុំស្រី» Taehyung ងើបទៅរៀបចំទៅញាំក្នុង បន្ទប់ជាមួយ Jungkook វិញល្អជាង
«ពិតជាសម្រាកបានមែនទេអុំស្រី? ចុះអាចចេញ ក្រៅបានឬអត់?» Eunyung
«យប់ណាហើយ បើមិនចាំបាច់ទេ ស្អែកចាំទៅ» អ្នកស្រី Jeon
«ចា៎» Eunyung អោនមុខញាំបាយបន្ត រួចក៏ទៅសង្ងំ ក្នុងបន្ទប់របស់នាង ។
Taehyung លើកថាសអាហារទៅខាងលើគេ ចង់អោយ Heemin ជាអ្នកបញ្ចុលអាហារ Jungkook ព្រោះគេត្រូវប្រមូលរបស់គេពីបន្ទប់ តែឡើងមកដល់ នាងតូចក៏ឈរចាំនៅមុខបន្ទប់មុនទៅហើយ
«អ្នកនាងតូច» Taehyung
«ហៃយ៉ា...បងថ្លៃមិនគួរហៅខ្ញុំបែបនេះទេ» Heemin
«អ្នកនាងទេដែលមិនគួរហៅខ្ញុំបែបនេះនោះ» Taehyung
«គួរអោយស្រលាញ់សឹងអី!! នេះបងថ្លៃមិនប្រកាន់ មែនទេដែលទៅគេងជាមួយបងប្រុស? ខ្ញុំស្រាប់តែ មកភ្លាមៗរំខានគេអស់មួយផ្ទះ» Heemin
«ខ្ញុំអត់បញ្ហារទេ សាឡុងក៏គេងបាន ក្រាលកំរាលក៏គេងបាន ខ្លាចតែលោក Jeon ទើសទាល់ទៅវិញទេ» Taehyung
«គាត់មិចក៏ទើសទាល់នោះ...អូមែនហើយ អុំយក អាហាទៅបន្ទប់បងប្រុសមុនទៅ» Heemin
«ចា៎អ្នកនាងតូច» អុំយកអាហារពី Taehyung ទៅទុក មុន
«បងថ្លៃរើឥវ៉ាន់របស់បងអោយហើយទៅ ឬអោយ អ្នកបម្រើរើអោយ?» Heemin
«ខ្ញុំធ្វើខ្លួនឯងបាន គ្មានអីច្រើនទេមានតែសម្លៀក បំពាក់និងសៀវភៅខ្លះប៉ុណ្ណោះ» Taehyung
«អរ...ចា៎! ចូលក្នុងរៀបចំទៅ ខ្ញុំជួយ» Heemin
«មិនអីទេ» Taehyung
«ថាទៅ! អោយឆាប់ឡើង» Heemin រុញ Taehyung ចូលក្នុងបន្ទប់ រើបណ្តើរនិយាយគ្នា បណ្តើរ នាងបានដឹងពី Taehyung ដែលជាកូន ប្រពន្ធចុងដូចជានាងដែរ ប៉ុន្តែ Taehyung ពិបាក នាងវិញរស់ស្រួលណាស់ ទទួលបានការស្រលាញ់ ច្រើនរហូតលែងគិតខ្វល់ពីម្តាយបង្កើតបើទោះបីជា គាត់ទៅតាមនាងដល់បរទេសក៏ដោយ ។
ESTÁS LEYENDO
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook