@ត្រលប់មកមុននេះបន្តិច....
ក្រោយញាំអាហារតែ 2នាក់អ្នកស្រី Jeon និង Taehyung ញាំរួចក៏អោយ Taehyung លើកអាហារ ទៅអោយ Jungkook នៅក្នុងបន្ទប់ ធម្មតា Eunyung ជាអ្នកទៅដោយ Taehyung កាន់ថាស ទៅតាមរួចរងចាំលើកវាមកទុកវិញ
«ថ្ងៃនេះយល់ថាសប្បាយណាស់ដែលបានឯងមក កំដរបែបនេះ» Jungkook
«ចុះនៅជាមួយអ្នកនាងលោកអត់សប្បាយទេហេស?» Taehyung ប្តូរមកហៅអ្នកនាងវិញព្រោះ គេដឹងរឿងអស់ហើយ
«នាងដូចជាមិនសូវពូកែនិយាយដូចឯងសោះ ពេញ មួយថ្ងៃនិយាយគ្នាមិនបាន 10ម៉ាត់ផង» Jungkook
«ប្រហែលជាគាត់មិនសូវហ៊ាននិយាយទេដឹង?» Taehyung
«ប្រហែលហើយ! តើនៅផ្ទះនាងចូលចិត្តធ្វើអី?» Jungkook
«គឺខ្ញុំអត់ដឹងទេ ពេលគាត់នៅផ្ទះខ្ញុំទៅរៀន បន្ទាប់មកគាត់ទៅបរទេសទើបខ្ញុំមិនដឹងថាគាត់ធ្វើ អីខ្លះទេ» Taehyung
«ចុះថ្ងៃសម្រាក?» Jungkook
«គាត់ទៅដើរផ្សារតាមរបៀបមនុស្សស្រីទូទៅ» Taehyung
«ចុះឯងចូលចិត្តដើរផ្សារទេ?» Jungkook
«គឺ...ចូលចិត្តតែ...អឺ...លោកគួរសម្រាកបានហើយ ខ្ញុំក៏ត្រូវសម្រាកដូចគ្នា» Taehyung
«ស្អែកនេះជាថ្ងៃអី?» Jungkook
«គឺថ្ងៃសៅរ៍» Taehyung
«ឯងអត់ទៅរៀនមែនទេ?» Jungkook
«គឺយក Homework អោយគ្រូមួយម៉ោងប៉ុណ្ណោះ នៅម៉ោង 10! លោកត្រូវការអីមែនទេ?» Taehyung
«គ្រាន់តែជួយទិញរបស់ផ្ទាល់ខ្លួនអោយខ្ញុំបន្តិច យល់ ថាឯងជាប្រុសស្រួលរកទិញវា» Jungkook
«បាន!! លោកទិញអី?» Taehyung
«ខោក្នុង» Jungkook
«ហាស??» Taehyung ក្រហមមុខបាត់ទៅហើយ គ្រាន់តែលឺប៉ុណ្ណឹង
«នៅមានទៀត...របស់ប្រើប្រាស់ក្នុងបន្ទប់ទឹក ឯងគួរតែជាអ្នកដឹងថាមានអ្វីដែលគួរទិញ» Jungkook
«អរ....ខ្ញុំដឹងហើយ!» Taehyung
«នេះ» Jungkook យកកាតចេញពីហោប៉ាវខោ របស់ខ្លួនមកអោយ Taehyung វាជាកាតផ្ទាល់ខ្លួន របស់នាយដែលមានពណ៌ខ្មៅ
«អោយខ្ញុំ?» Taehyung
«មែនហើយ! ខ្ញុំទើបនិងអោយម៉ាក់យកអោយទុក អោយឯងសម្រាប់ទិញរបស់អោយខ្ញុំនៅថ្ងៃស្អែក ឯងអាចប្រើលុយក្នុងនេះទិញរបស់ដែលឯងចង់បាន ខ្ញុំមើលមិនឃើញមិនអាចទិញអោយឯងបានទេ» Jungkook
«ខ្ញុំអត់មានខ្វះខាតអីទេ ហើយស្អែកនេះខ្ញុំនិងទិញ របស់អោយលោក» Taehyung យកកាតពី Jungkook មកទុក
«ឯងអត់ខ្វះខាតអី ប៉ុន្តែជាការអរគុណរបស់ខ្ញុំចំពោះ ឯងដែលឯងបានមើលថែខ្ញុំកន្លងមកនេះ ទទួលយក ទៅវាជាទឹកចិត្ត» Jungkook
«ចឹងបាន!!» Taehyung
«ទិញតាមសប្បាយចុះ មិនបាច់ក្រែងចិត្តទេ» Jungkook
«បាទ!! ចឹងលោកសម្រាកចុះ ខ្ញុំទៅសិនហើយ» Taehyung
«Goodnight» Jungkook
«បាទ!!» Taehyung ញញឹមខ្ចឹបចេញទៅវិញ
ESTÁS LEYENDO
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook