You're My EYEs | ភាគទី 03

9.4K 626 1
                                    

        A WEEK AGO

    មិនយូរប៉ុន្មានក៏ដល់ថ្ងៃដែលបានកំណត់ក៏មកដល់ Taehyung និង Eunyung បានរើមកនៅផ្ទះរបស់ គ្រួសារត្រកូល Jeon ដែល Taehyung មិនបានដឹង ទេថាអនាគតបងថ្លៃរបស់គេជាអ្នកណានោះ ប៉ុន្តែគេ នៅចាំបានផ្លូវនេះគេធ្លាប់មកប៉ុន្តែភ្លេចទៅហើយថា ទៅណា ។ មកដល់ផ្ទះនេះគេរៀបចំទទួលយ៉ាងល្អ ដោយមានលោកស្រីម្ចាស់ផ្ទះចាំទទួលដោយផ្ទាល់
«ជំរាបសួរលោកស្រី» អ្នកស្រី Kim
«សួរស្តីអ្នកស្រីនិងលោក Kim» អ្នកស្រី Jeon
«កូនជំរាបសួរអុំស្រីទៅ» អ្នកស្រី Kim
«ជំរាបសួរចា៎» Eunyung
«ចា៎! ចុះម្នាក់ទៀត?» អ្នកស្រី Jeon
«នេះគឺ Kim Taehyung កូនពៅរបស់ខ្ញុំ» លោកKim
«ជំរាបសួរលោកស្រី» Taehyung
«អរ...តាមពិតក៏មានកូនប្រុសដែរឬ? ខ្ញុំមិនធ្លាប់បាន ដឹងសោះ...ហៃយ៉ា..ចូលក្នុងសិនមក អុំអោយអ្នក បម្រើយកឥវ៉ាន់ពួកគេមកក្នុងផង
«ចា៎អ្នកស្រី» អុំ
      ពួកគេនាំគ្នាមកអង្គុយលេងក្នុងផ្ទះលើសាឡុង ធំទូរលាយ ផ្ទះនេះធំសម្បើមណាស់
«មែនហើយគឺ Taehyung និងមកនៅជាមួយគ្នាទី នេះដែរព្រោះ...» លោក Kim និយាយមិនទាន់ចប់ ផងក៏មានអ្នកនិយាយកាត់
«ព្រោះកូន...កូន Tae គេទម្លាប់តាមបងស្រីតាំងពី ក្មេង ឃ្លាតគ្នាមិនបានសោះ ណាមួយ Eunyung ទើបមកពីអាមេរិចមិនបានប៉ុន្មានផងគេនឹកទើប តាមមកនៅជាមួយ» អ្នកស្រី Kim ញញឹមដាក់កូនធ្វើដូច ស្រលាញ់ណាស់ណាចឹង
«មែនហើយ! មានប្រុសមកមើលថែកូនខ្ញុំងាយជាង មនុស្សស្រីដែរ ចាំបន្តិចខ្ញុំអោយគេរៀបចំបន្ទប់ជាប់ គ្នាអោយតែម្តង» អ្នកស្រី Jeon
«គេស្រួលណាស់ គេងទីណាក៏បានដែរអ្នកស្រី» អ្នកស្រី Kim
«យ៉ាងណាក៏ជាភ្ញៀវចឹងត្រូវរៀបចំកន្លែងដែលសាក សមនិងភ្ញៀវ អុំរួចរាល់ឬនៅ?» អ្នកស្រី Jeon
«នៅទេចា៎ ពេលរួចខ្ញុំនិងអោយគេលើកឥវ៉ាន់ទៅទុកអោយចា៎» អុំ
«អឹម! និយាយចឹងអ្នកនៅញាំបាយជាមួយគ្នាសិន ចាំទៅវិញ» អ្នកស្រី Jeon
«ចា៎អ្នកស្រី» អ្នកស្រី Kim
«រួចរាល់ហើយអ្នកស្រី» អុំ
«នាំពួកគេទៅបន្ទប់សម្រាកចុះ បន្ទាប់ជាប់នេះជា បន្ទប់ក្មួយ Eunyung បន្ទប់ទល់មុខអោយក្មួយ Taehyung ណា» អ្នកស្រី Jeon
«លោកស្រី! ខ្ញុំលឺថាគាត់ពិការភ្នែកមែនទេ? ហេតុអី អោយគាត់សម្រាកនៅជាន់លើ?» Taehyung
«ព្រោះគេចង់នៅតែក្នុងបន្ទប់របស់គេ នៅលើឬ ក្រោមក៏នៅតែមើលអីមិនឃើញដដែល» អ្នកស្រី Jeon
«អរ...សុំអភ័យទោសផងលោកស្រី» Taehyung ប្រើ សម្តីរមទម្យមានមាយាទថ្លៃថ្នូរ តែគាត់ដូចជាមិន សូវចូលចិត្តយល់ថា Taehyung ជាក្មេងតោងទាម បើស្តាប់តាមអ្នកស្រី Kim និយាយមិញនេះ
«អុំថាទៅរកកូនអុំអោយហើយទៅ គេនៅខាងលើ» អ្នកស្រី Jeon
«ចា៎អុំស្រី Taehyung ឆាប់មក» Eunyung ហើយ រាងតូចទៅជាមួយដែរ
«បាទ...អ្នក...បងស្រី» Taehyung ងើបទៅតាម អ្នកស្រី Jeon ជាអ្នកជូនទៅនិងប្រាប់បន្ទប់តែម្តង
«បន្ទប់របស់ឯងទល់មុននេះ ហួសទៅនោះគឺបន្ទប់ Eunyung» អ្នកស្រី Jeon
«ចា៎អុំស្រី!» Eunyung
«តោះចូលទៅ» អ្នកស្រី Jeon បើកទ្វារចូលទៅរាង ក្រាសអង្គុយលើគ្រែ បន្ទប់បើកវាំងននភ្លឺធម្មតា មិនដូចដែល Eunyung គិតនោះទេ
«អ្នកណា?» សម្លេងធំក្រាសបន្លឺឡើងព្រោះអង្គុយបែរខ្នង ទោះបែរចំមុខក៏មិនដឹង
«គឺម៉ាក់!!» អ្នកស្រី Jeon
«អរ...ម៉ាក់!!» Jungkook ញញឹមកែវភ្នែកថ្លារបស់ នាយមើលទៅស្មើព្រោះមើលមិនឃើញអីស្រាប់ ហើយ
«សិស្ស...សិស្សច្បង...» Taehyung បន្លឺឡើងតិចៗ ពេលឃើញគេបែរមក ពិតជាភ្ញាក់ផ្អើលណាស់ដែល គាត់ក្លាយជាបែបនេះ
«ម៉ាក់នាំគូរដណ្តឹងកូនមកហើយ Eunyung មកជិត និងកាន់គេបែបនេះមក» អ្នកស្រី Jeon ថាហើយនាង ក៏ធ្វើតាម នាងចាប់កាន់ដៃរបស់ Jungkook មុននិង និយាយ
«សួរស្តី Jungkook» Eunyung
«បាទ!!» Jungkook ញញឹមតបនិងនាយគ្រាន់តែ មិនបានមើលចំនាងព្រោះមិនដឹងមនុស្សម្នារឈរ ឬ អង្គុយត្រង់ណានោះទេ
«ពឹងលើនាងជួយមើលថែគេហើយណា» អ្នកស្រី Jeon ញញឹម
«ចា៎អុំស្រី» Eunyung
«តោះទៅវិញអោយគេនៅ 2នាក់ចុះ» អ្នកស្រី Jeon
«បាទ!» Taehyung
«ឈប់សិន!! មានអ្នកណមកទៀតឬ?» Jungkook
«គឺ...ប្អូនរបស់អូន!» Eunyung
«មានប្អូនដែរឬ? ឈ្មោះអី?» Jungkook
«ខ្ញុំឈ្មោះ Kim Taehyung» Taehyung
«Orr Taehyung!! ទៅចុះ» Jungkook
«បាទ!!» Taehyung
«តោះយើង» អ្នកស្រី Jeon បាននាំ Taehyung ចុះ មកវិញ
«អូនមកអង្គុយជិតបងក៏បាន» Jungkook
«ចា៎» Eunyung បញ្ចេញទឹកមុខមិនសមទំនង សង្ហារ វាសង្ហារហើយតែពិការបែបនេះធ្វើអីបាន?
«អរគុណហើយដែលមិនស្អប់ខ្ពើមមនុស្សពិការដូច បង» Jungkook
«ចា៎ មិនស្អប់ខ្ពើមទេ» Eunyung
«អរគុណ» Jungkook ញញឹមនាយមិនបានបែរមករកនាងនោះទេព្រោះមិនដឹងមុខនាងនៅកន្លែងណាផង ។ មិនដឹងត្រូវនិយាយអីដែរនាងក៏សុំខ្លួនមក វិញ នាងមិនចេះនៅជាមួយមនុស្សសុភាព នាងចូល ចិត្តមនុស្សប្រុសរវាម
«មកវិញហើយហេសកូន យ៉ាងមិចដែរ?» អ្នកស្រីKim
«ចា៎គឺមិនអីទេម៉ាក់» Eunyung
«ចឹងអុំអោយគេរៀបចំអាហារញាំជុំគ្នា អុំរៀបចំតុ អាហារនិងលើកទៅអោយ Jungkook ផង» អ្នកស្រីJeon
«ចា៎លោកស្រី» អុំ
   ក្រោយញាំអាហារហើយ អុំក៏លើកថាសអាហារ មកវិញ
«យ៉ាងមិចនិងអុំ?» អ្នកស្រី Jeon
«អ្នកប្រុសប្រាប់ថាមិនញាំទេ» អុំ
«បែបនេះទៀតហើយ Eunyung ជួយនិយាយអោយគេញាំបាយផងណា» អ្នកស្រី Jeon
«ទៅៗកូន ប៉ានិងម៉ាក់ក៏ត្រូវទៅវិញហើយដែរ» អ្នកស្រី Kim
«ប៉ាទៅហើយណាកូន ថែខ្លួនផង» លោក Kim
«បាទប៉ា!!» Taehyung
«ខ្ញុំជូនដំណើរចុះ» អ្នកស្រី Jeon ជូនអ្នកទាំង 2មក ដល់ឡាន
«លើកថាសមកតាមយើងមក នៅសឺកៗនិងហើយ» Eunyung
«បាទអ្នកនាង» Taehyung លើកថាសដែលអុំកាន់មកមិញឡើងទៅវិញតាមពីក្រោយ Eunyung អ្នកបម្រើនាំគ្នាខ្សឹបខ្សាវគ្នា
       មកដល់ខាងលើនាងក៏គោះទ្វារ

You're My EYEs (ចប់)Where stories live. Discover now