You're My EYEs | ភាគទី 21

9.5K 592 1
                                    

    SKIP

    ពេលវេលាកន្លងទៅជារឿយៗ Eunyung បាន ទៅរៀបចំតែងខ្លួនសម្រាប់កម្មវិធីថ្ងៃនេះសុំស្អាតជាង ម្ចាស់កម្មវិធីហើយ ចំណែក Heemin ទៅតែងខ្លួន នៅខាងក្រៅជាមួយអ្នកស្រី Jeon ដោយមិនអោយ Eunyung បានដឹងខណៈដែលលោក Kim និងភរិយាត្រលប់ទៅផ្ទះវិញរៀបចំខ្លួនមកម្តងទៀត រីឯ Taehyung វិញគ្រាន់តែស្លៀកសម្លៀកបំពាក់ដែល Jungkook បានទិញអោយគេគឺស្រស់ស្អាតណាស់ ទៅហើយ បន្ថែមជាមួយក្រែមរលោងពណ៌សុីជម្ពូរ លើកសម្រស់អោយកាន់តែស្រស់ស្អាតខ្លាំងទ្វេដង បើ Jungkook បានឃើញវិញច្បាស់ជាទប់ចិត្តមិនបានពិសេសបបូរមាត់គួរអោយចង់ចាប់បឺត 😭
«អ្នកប្រុសតូចចា៎» អុំ
«បាទអុំ» Taehyung ចេញមកបើកទ្វា
«អ្នកប្រុសធំអោយមកតាមទៅបន្ទប់គាត់» អុំ
«អរគុណហើយអុំ» Taehyung ដើរចូលមកយក របស់ទុកដាក់រួចក៏ទៅបន្ទប់របស់ Jungkook
«លោក Jeon!!» Taehyung
«ចូលមក!!» Jungkook ស្រែកប្រាប់ Taehyung ក៏ បើកទ្វារចូលទៅ ។ គ្រាន់តែបើកទ្វារចូលមកក៏ភាយ ក្លិនក្រអូបដល់ចុងច្រមុះរាងក្រាសអោយចង់បែរមកតាមក្លិន ។
«លោក Jeon!! អុ៎! ហេតុអីមិនស្លៀកពាក់?» Taehyung សួរពេល Jungkook អង្គុយចាំគេជាមួយ និងអាវឃ្លុំ
«Tae ជួយស្លៀកពាក់អោយបងបានទេ? បងនិងចុះ ទៅចូលរួមក្នុងពិធីដែរ» Jungkook
«បានៗ លោកចូលរួមដែរ Heemin ច្បាស់ជាសប្បាយចិត្ត សម្លៀកបំពាក់នៅក្នុងនេះមែនទេ?» Taehyung សម្តៅលើប្រអប់នៅលើតុ
«និងហើយ» Jungkook
«ជាខោខាប៊យ ខ្ញុំឃើញក្នុងទូរសម្លៀកបំពាក់លោក សម្បូរខោខាប៊យបែបនេះណាស់ ចូលចិត្តហេស?» Taehyung
«ត្រូវហើយ! Tae គិតថាសង្ហារទេ?» Jungkook
«លោកសង្ហារទោះស្លៀកឈុតគេងក៏ដោយ» Taehyung និយាយហើយញញឹមម្នាក់ឯងរួចលើក សម្លៀកបំពាក់មកស្លៀកពាក់អោយ Jungkook វាជា ខោខាប៊យរឹបជើងវែងជាមួយអាវសាច់ក្រណាត់ដៃ វែងពណ៌ទឹកបុិចងឹតទីនុយបន្ថែមជាមួយខ្សែរក្រវ៉ាត់ ពណ៌ខ្មៅ ព្រះអើយគាត់សង្ហារណាស់
«រួចរាល់ហើយ» Taehyung
«បងសង្ហារទេ?» Jungkook
«សង្ហារជាងគេក្នុងលោក» Taehyung
«សមជាមួយ Tae ដែលស្រស់ស្អាតបំផុតរបស់បង» Jungkook
«និយាយដូចមើលឃើញ ហាសហា៎» Taehyung សើចកក្អឹក បន្ទាប់មកយកទឹកអប់មកបាញ់អោយនាយក្រអូបទាក់ទាញ ។ រៀបចំខ្លួនហើយ Taehyung ក៏នាំ Jungkook ចុះទៅក្រោម ។ នេះគឺ ម៉ោង 6ល្ងាចភ្ញៀវក៏មកបណ្តើរៗហើយដែរ
«សួរស្តីអ្នកបង» អ្នកស្រី Park
«អ្នកអូន! មកហើយចុះឯណាលោក Park និង Jimin?» អ្នកស្រី Jeon
«លោក Park ជាប់និយាយគ្នាខាងនោះ Jimin និងមកជាមួយ Yoongi នេះគឺ Heemin មែនទេ?» អ្នកស្រី Park
«ចា៎! ជំរាបសួរអ្នកមីង» Heemin
«ស្រស់ស្អាតណាស់ រីករាយថ្ងៃកំណើតណាក្មួយ» អ្នកស្រី Park
«អរគុណអ្នកមីង» Heemin
«ទៅរកកន្លែងគួរសមបងរៀបចំតុសម្រាប់ពួកយើង ហើយនៅត្រង់នោះគឺលោក Kim លោក Min និង ភរិយាគាត់» អ្នកស្រី Jeon
«ចា៎! ចឹងខ្ញុំទៅហើយ» អ្នកស្រី Park
«ចា៎អ្នកមីង» Heemin
«នោះ Jimin មកហើយ» អ្នកស្រី Jeon
«បង Min!!» Heemin ញញឹមពីចម្ងាយតែក៏ប្រែទឹកមុខពេលម្នាក់ទៀតចុះពីឡានមកដើរអោបចង្កេះ Jimin យ៉ាងស្និតស្នាល
«Heemin ah~ រីករាយថ្ងៃកំណើត» Jimin យកប្រអប់ការដូរមកអោយនាងដែរ
«រីករាយថ្ងៃកំណើតនាងច្រម៉ក់» Yoongi
«អរគុណបង Min បង Yoon» Heemin
«ចុះឯណា Tae?» Jimin
«គឺនោះមែនទេ? អង្គុយជាមួយ Jungkook» Yoongi ចង្អុលទៅក្រោយ Heemin ក៏បែរទៅតាម
«Jungkook hyung ក៏នៅដែរប្រសើរណាស់» Jimin
«បងប្រុសចូលរួមដែរ ហេតុអីមិនប្រាប់ខ្ញុំ?» Heemin ក៏ដើរទៅរកជាមួយ Yoonmin
«បងប្រុស!!» Heemin
«Heemin!! Jimin Yoongi hyung សួរស្តី!!» Taehyung ដោយសារមុននេះចេញមកអង្គុយតែម្តង មិនបានចេញទៅរកអ្នកណាក៏មិនបានមើលអ្នកណា ដែរព្រោះរវល់និយាយកំដរ Jungkook
«ហៃយ៉ា...Tae ថ្ងៃនេះឯងស្អាតខ្លាំងណាស់» Jimin
«ធម្មតាសោះ!!» Taehyung
«បងថ្លៃស្អាតពិតមែន ស្អាតជាងខ្ញុំជាស្រីទៅទៀត» Heemin
«មនុស្សមើល Taehyung ច្រើនណាស់ទាំងប្រុស ទាំងស្រី! ក្តុកក្តួលណាស់សម្លាញ់» Yoongi និយាយ ព្រមទាំងដៃស្មាររបស់ Jungkook តិចៗ
«បញ្ឈឺបងប្រុសខ្ញុំពេលហើយបង Yoon» Heemin
«ពិតមែន!! តើពួកយើងអង្គុយផងបានទេ?» Yoongi
«គ្មានដាក់ផ្លាកលើកៅអីហាមទេ» Jungkook
«មានតើនៀក!!» Yoongi
«ឯណា...មិនឃើញ?» Jungkook
«ចុះឯងមើលឃើញ?» Yoongi
«អរ...មែន! ភ្លេច!!» Jungkook
«ប្លែក 2នាក់នេះ» Jimin គ្រវីក្បាលសើចហួសចិត្ត
Taehyung ក៏គ្រាន់តែឆ្ងល់ធម្មតាៗ
«អ្នកនាងកាតឿ! ពូរបស់អ្នកនាងមក» Jack
«ពូ Joon និងពូ Jin មែនទេ? ទៅហើយ» Heemin រត់ទៅរកលោកពូរបស់នាង សល់ប៉ុន្មានទៀត
ពួកគេក៏នាំគ្នាអង្គុយនិយាយគ្នាលេងដោយ Heemin ទៅទទួល ភ្ញៀវបន្ត
      ភ្ញៀវក៏មកជាបន្តបន្ទាប់ ក្នុងនោញក៏មាន Jisung ដែរ ម្នាក់ៗមមាញឹកជាមួយនិងភ្ញៀវអ្នកធំៗ មកពេញនិង Taehyung អង្គុយជាប់និង Jungkook ដោយដៃរបស់ Jungkook ដាក់លើកៅរបស់ Taehyung ពីក្រោយ ពួកគេអង្គុយនៅកៀនៗមិនចង់អោយមានគេចាប់អារម្មណ៍ និងមានឆាកតូចមួយជាមួយនំខេក 3ជាន់រៀបចំដោយ Taehyung តែខេកនេះ Heemin ជ្រើសរើសវាដោយខ្លួនឯង
«កន្លែងកម្មវិធីរៀបចំបានស្អាតណាស់លោកស្រី»
«ពិតមែនហើយ អនាគតកូនប្រសារខ្ញុំជាអ្នករៀបចំដោយផ្ទាល់ពេញមួយថ្ងៃ» អ្នកស្រី Jeon (ណាគេទៅណ៎) 🤔😂
«ពិតមែនហេស? ហៃយ៉ា...ពូកែណាស់!! តែខ្ញុំចង់សួរលោកស្រីយូរហើយរឿងកូនប្រសារលោកស្រី ខ្ញុំលឺមកតៗគ្នាថាជាម្នាក់ស្រីដែលនៅជាមួយនិង Jeon Jisung នោះ អ្នកខ្លះនិយាយថាមានក្មេងប្រុស ម្នាក់ដែលប្រើប្រាស់ឡានត្រកូល Jeon រាល់ថ្ងៃតើជាម្នាក់ណាទៅ?»
«បន្តិចទៀតគ្រប់គ្នានិងបានដឹង! ចឹងខ្ញុំសុំខ្លួនទៅទទួលភ្ញៀវបន្តសិនហើយ» អ្នកស្រី Jeon
«ចា៎តាមសម្រួល»
       ខណៈពេលដែលកម្មវិធីជិតចាប់ផ្តើមទៅហើយនោះ Eunyung នៅតែអង្គុយជាមួយ Jisung មិនទៅណាសោះមានទាំងផឹកទៀតនាងដូចជាទន់ ខ្លួនហើយ ម៉ាក់របស់នាងបានសួរនាំថា Jisung ជាអ្នកណា នាងប្រាប់ថាជាមិត្តតែម្នាក់ដែលនាងស្គាល់ ក្នុងកម្មវិធីនេះទើបអ្នកស្រី Kim មិនដេញដោល
គិតថាភ្ញៀវមកអស់ហើយ តែក៏នៅមានភ្ញៀវមកជា បន្តទៀត
«អ្នកនាងតឿ! មានភ្ញៀវមកចេញទៅទទួលភ្ញៀវផង» Jack ទទួលបន្ទុកមើល Heemin ព្រោះតែ នាយស្គាល់គេច្រើននិងជួយណែនាំដល់ Heemin ផង
«អ្នកណាមក?» Heemin
«មិនស្គាល់ទេ! នោះ» Jack ចង្អុលទៅស្រ្តីចំណាស់ ម្នាក់ដើរចូលមកជាមួយស្វាមីដែលជាជនជាតិ បរទេស
«Heemin!!» គាត់ហៅឈ្មោះរបស់នាង
«.....» ស្ងាត់
«រីករាយថ្ងៃកំណើតណាកូនស្រី» ស្ត្រីចំណាស់ម្នាក់ នោះលើកប្រអប់កាដូរតូចមួយអោយនាង
«Jack លោកទទួលភ្ញៀវផង» Heemin រៀប និងដើរចេញ
«ឈប់សិន! សូមកូនទទួលទៅណា! ម៉ាក់ខំទិញ»
«ម៉ាក់? អ្នកគិតថាខ្លួនជាម៉ាក់ខ្ញុំហើយហេស? ថ្ងៃកំណើតខ្ញុំថ្ងៃណាអ្នកចាំទេ?» Heemin
«ក្រែងជាថ្ងៃនេះមិនចឹង?»
«ទេ!! គឺ2ថ្ងៃមុនទើបជាថ្ងៃកំណើតខ្ញុំ! អ្នកបង្កើតខ្ញុំ ហើយគ្រាន់តែថ្ងៃកំណើតខ្ញុំអ្នកមិនចាំផង! សូមឈប់ បង្ហាញខ្លួនមុខខ្ញុំទៀត» Heemin រត់ចេញមក
«Jeon Heemin នាងមិនគួរ...» Jack
«Heemin កូនម៉ាក់សុំទោស»
«ខ្ញុំថាលោកស្រីទៅវិញល្អជាង ខ្ញុំមិនចង់អោយខូច អារម្មណ៍ម្ចាស់កម្មវិធីទេ» Jack
«ក៏បាន! នេះទុកអោយគេផង»
«បាទ!!» Jack យកការដូរពីគាត់រួចរត់ទៅតាមនាង ច្រម៉ក់នេះ

You're My EYEs (ចប់)Where stories live. Discover now