ពេលដែល Jungkook និង Jack ចូលទៅក្នុងផ្ទះ បុរសម្នាក់នោះ Jisung បានមកដល់ទីនេះដូចគ្នា នាយមកចងៀប្រាប់ថាអ្នកដែលជាគោលដៅរបស់ នាយនៅឯណា ចៃដន្យក៏បានឃើញពួកគេទើប Jisung ទៅលួចលបមើល
«ហុឹស...ចង់ចាត់ការយើងផង? ឯងនិងហើយ Jeon Jungkook» Jisung បញ្ជារកូនចៅអោយទៅចាត់ ការឡានរបស់ Jungkook រួចប្រញាប់ត្រលប់ទៅវិញ ។ ចំណែកអ្នកនៅខាងក្នុងវិញកំពុងចម្រឹតសួរ ចម្លើយបុរសម្នាក់នោះ
«លោកកុំចាប់ខ្ញុំញាត់គុក កុំសម្លាប់ខ្ញុំអីណា» Man
«យើងទុកជីវិតអោយឯងរស់នៅបន្តបើឯងប្រាប់យើងទាំងអស់» Jungkook
«គាត់អោយខ្ញុំបើកឡានបុកក្មេងប្រុសម្នាក់! ប៉ុន្តែខ្ញុំ នៅរកគេមិនទាន់ឃើញ» Man
«ក្មេងប្រុស? Tae!!!» Jungkook រវល់ភ្លឹកគិតបុរស នោះច្រាន់នាយមួយទំហឹងដួលសង្កត់ពីលើ Jack រួចគេក៏រត់ចេញទៅក្រៅយ៉ាងលឿន
«អ៊ួយ...!! តាមគេ» Jungkook ស្ទុះងើបរត់ទៅតាម ប្រុសម្នាក់នោះ ដោយ Jack តាមពីក្រោយ
រត់ចេញមកក្រៅព្រោះប្រញាប់ពេលប្រុសម្នាក់នោះ មិនដឹងគួររត់ទៅទិសណាទេ មានឡានមួយចតនៅ ក្បែរនោះគេរត់ទៅបើកទ្វារឡានសាកមើល សំណាងណាស់ឡានអត់ចាក់សោរថែមទាំងមានសោរនៅក្នុងឡានទៀត មិនបង្អង់យូរគេក៏បើកឡាន នោះចេញទៅយ៉ាងឡាន
«ចាហ្វាយ! វាបើកឡានចាហ្វាយទៅហើយ» Jack
«តាមអោយឆាប់ឡើង» Jungkook
«បាទចាហ្វាយ» Jack ប្រញាប់រត់ទៅយកឡាន របស់ខ្លួនដែលទុកនៅឆ្ងាយគ្រាន់បើនោះមក Jungkook លើកទូរសព្ទ័ Call ទៅនណាម្នាក់ និយាយគ្នាហើយឡើងឡានទៅជាមួយ Jack
ឡានបើកចេញទៅយ៉ាងលឿនមិនខ្វល់អ្វីទាំង អស់ដល់ផ្លូវបំបែកមានឡានតូចធំជាច្រើន ឡានស្លាកលេងត្រកូល Jeon ដែលបោះពួយយ៉ាងលឿន មិនអាចបញ្ឈប់បានទេ ឡានបុកពេញទំហឹងជាមួយ ឡានដឹងទំនិញធន់ធំរួញចូលគ្នាសង្ស័យថាមនុស្សមិន អាចរស់ផងក៏មិនដឹង
*ពត៌មានទាន់ហេតុការណ៍ : ព្រឹកម៉ោង 8 ថ្ងៃទី xx នេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បាន កើតឡើងនៅលើផ្លូវ xxx បណ្តាលអោយអ្នកនៅ ក្នុងឡានត្រូវបានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើត ហេតុ អ្វីដែលរន្ធត់នោះគឺជាឡានរបស់ត្រកូល Jeon ជនរងគ្រោះភេទប្រុសដែលសង្ស័យថាជាកូនប្រុស តែម្នាក់របស់សម្ពន្ធ័ JJK GP ពត៌មានច្បាស់ការ យ៉ាងណានោះសូមរងចាំតាមដានបន្ត
«បងប្រុសមិនអីមែនទេ?» Heemin កំពុងញ័រដៃ អ្នកស្រី Jeon ស្ទើរតែខ្យល់ ក ពេលឃើញពត៌មាន Heemin បាន Call ទៅ Jack ដើម្បីសួរអោយ ច្បាស់ព្រោះ Jungkook ប្រាប់ថាមកជាមួយ Jack
«បងអត់មានត្រូវអីទេ ប្រាប់ម៉ាក់ផងកុំអោយគាត់
បារម្ភ» Jungkook
«ម៉ាក់ខ្យល់គរ ណាបងប្រុសពេលនេះគឺនៅក្រុម ហ៊ុន» Heemin
«បងនិងប្រញាប់ទៅហើយចាំបងនិយាយប្រាប់» Jungkook
«ចា៎បងប្រុស!!» Heemin
«តោះទៅក្រុមហ៊ុន!» Jungkook
«ចុះរឿងឡាន?» Jack សួរ ។ ពួកគេឈប់ឡាន ជិតកន្លែងកើតហេតុដែរ
«ចាំពេលក្រោយ យើងទៅមើលម៉ាក់សិន គាត់ភ័យ ឡើងខ្យល់ហើយ» Jungkook
«បាទៗ» Jack រហ័សបើកចេញពីទីនេះទៅក្រុមហ៊ុន
មកដល់មុខក្រុហ៊ុនមានអ្នកកាសែតរងចាំសម្ភាសន៍អ្នកស្រី Jeon ភ្លាមៗតែម្តង ឡានរបស់ Jack បានឈប់ Jungkook ក៏ចុះមកជាហេតុអោយគ្រប់គ្នា ភ្ញាក់ផ្អើល
«លោក Jeon!! ពួកខ្ញុំសុំសម្ភាសន៍បន្តិចបានទេ?»
«ខ្ញុំប្រញាប់សូមចាំពេលក្រោយ Jack ឆាប់ឡើង» Jungkook
«បាទ!!» Jack ប្រច្រៀតទៅរួចជាមួុយ Jungkook ក្រោយមានសន្តិសុខមកជួយ ។ លោក Jeon Jihun បានឃើញ Jungkook ប្រញាប់ទៅផ្ទះនិងផ្តល់ ដំណឹងអោយ Jisung ផងពេលនេះច្បាស់ជាចប់មិនខានទេ
Jungkook មកដល់ Office ភ្លាមប្រញាប់ទៅ មើលអ្នកជាម្តាយ នាយលើកដៃអ្នកស្រី Jeon មកកាន់មុននិងនិយាយ
«ម៉ាក់!!» Jungkook
«ហឹម...Jungkook កូន!!» អ្នកស្រី Jeon ស្ទុះងើប មកអោយ Jungkook មុននេះឃើញពត៌មានហើយ គាំងដល់ខ្យល់គរ
«បាទគឺកូន!» Jungkook
«មានត្រូវត្រង់ណាទេ?» អ្នកស្រី Jeon លែងចេញពី ការអោបមើលដៃមើលជើង Jungkook ម្តង
«ខ្ញុំអត់មានត្រូវអីទេម៉ាក់!!» Jungkook
«ប៉ុន្តែឡាន...ម៉ាក់ភ័យណាស់» អ្នកស្រី Jeon
«ឡានមិនមែនខ្ញុំជាអ្នកបើកទេ» Jungkook
«ចឹងអ្នកណាបើក?» អ្នកស្រី Jeon
«គឺរឿងវាបែបនេះ» Jungkook និយាយរៀបរាប់ ប្រាប់ម៉ាក់របស់នាយ ក្រោយមកនាយត្រូវទៅចាត់ ការរឿងបន្តទៀត មុនពេលមកនេះនាយបានទាក់ទង ទៅប៉ូលីសដែលជាមិត្តនាយនិង Yoongi អោយឃាត់ខ្លួនលោកពូរបស់នាយ ហើយនាយនិងផ្ញើរភស្តុតាងដែលនាយរកឃើញទៅអោយពេលនេះ ប៉ូលីសប្រហែលកំពុងទៅហើយ ។ Jungkook ចង់ ធ្វើវាអោយស្ងាត់និងរហ័សបំផុត ពេលនិយាយគ្នារួច នាយក៏ចុះមកវិញជាមួយ Jack និងកូនចៅខ្លះទៀត ដើម្បីការពារដោយសារអ្នកកាសែរនៅរងចាំនៅ ឡើយ
«លោក Jeon មកហើយ!!»
«លោក Jeon សុំសម្ភាសន៍បន្តិចមក»
«បាទបាន!!» Jungkook
«ក្រែងលោកពីការភ្នែកមែនទេ?»
«បាទ! ប៉ុន្តែខ្ញុំបានទៅអង់គ្លេសដើម្បីព្យាបាល» Jungkook
«តើពត៌មានកាលពីព្រឹកមិញវាយ៉ាងមិចដែរដែលថា លោកជួបគ្រោះថ្នាក់ចរារណ៍នោះ?»
«គឺឡាននោះជាឡានខ្ញុំ ប៉ុន្តែមានអ្នកផ្សេងទៀតជា អ្នកបើក! ខ្ញុំសុំឆ្លើយតែប៉ុណ្ណឹង សុំលាសិនហើយ» Jungkook
«លោក Jeon ឈប់សិនលោក Jeon»
Jungkook ប្រញាប់ឡើងឡានហើយបើកចេញ ពេលនេះនាយត្រូវទៅប៉ុស្ត៍ប៉ូលីសបញ្ចូនភស្តុតាង ទៅអោយប៉ូលីស សំណាងណាស់ដែលប្រគល់ អោយ Jack ជាអ្នកទុកមិនចឹងរលាយតាមឡានបាត់ ទៅហើយ
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook