You're My EYEs | ភាគទី 24

9.4K 546 1
                                    

      SKIP

    នៅពេលដែល Taehyung ចាកចេញគេមិនបាន ទៅផ្ទះប៉ារបស់គេទេ ពេលនេះ Taehyung កំពុងនៅ ផ្ទះសមល្មមមិនធំឬតូចពេកមួយកន្លែងផ្ទះនេះលោក Kim បានទិញអោយគេមុនពេលគេមករស់នៅក្នុងផ្ទះត្រកូល Jeon ។ កាលនោះគាត់ផ្តាំថាបើសិនចង់ ចាកចេញពីផ្ទះ Jeon អាចមកនៅទីនេះបានព្រោះគេ និងមិនពិបាកជួបមុខម៉ាក់ធំចិត្តមាររបស់គេ ពេលនេះ Taehyung ក៏បានមកនៅទីនេះ ។
    ផ្ទះនេះ Taehyung តែងមកសម្អាតវាមួយសប្តាហ៍ ម្តងបែបនេះវាមិនមានធូលីច្រើននោះទេ ។ រាងតូច ដាក់ឥវ៉ាន់ចុះរៀបចំនិងរៀបចំវាពេញមួយថ្ងៃនឿយ ហត់គួរសមញាំអីហើយក៏គេងលក់ ។ ប៉ុន្តែថ្ងៃបន្ទាប់? គេងមិនលក់ទេ អារម្មណ៍នឹកគិតដល់មនុស្សបោក ប្រាស់ម្នាក់នោះរហូតដល់គេងយប់សឹងតែរាល់យប់ Taehyung បានបិទទូរសព្ទចោលមិនបានទាក់ទង ទៅអ្នកណាទេ អ្នកផ្ទះលោក Kim ក៏មិនដឹងថា Taehyung ចាកចេញពីផ្ទះត្រកូល Jeon ហើយដែរ ។
      Taehyung បានចេញក្រៅចាត់ចែងរឿងនៅ សាលាពេលនេះប្រលងចប់បញ្ចប់ការសិក្សារបស់គេ ហើយក៏ត្រូវមានរឿងខ្លះត្រូវធ្វើដូចគ្នា Taehyung មកដល់សាលាក៏បានជួបនិង Jimin
«Taehyungie...» Jimin រត់ទៅរករាងតូចដែលដើរ ម្នាក់ឯង
«Jimin! មកដល់ពីកាល?» Taehyung
«ទើបមកដល់ទេ! តើឯងបិទទូរសព្ទធ្វើអី? យើងទាក់ទងឯងមិនបានសោះ» Jimin
«គឺគ្មានអីទេ!!» Taehyung
«ឯងឈ្លោះគ្នាជាមួយ Jungkook hyung មែនទេ? គឺនៅថ្ងៃខួបកំណើត Heemin» Jimin
«ឆាប់ទៅៗ ពួកយើងសល់ពេកមិនច្រើនទេ» Taehyung ក៏ដើរហួស Jimin ទៅមុន
«អេ...ចាំផង!» Jimin រត់ទៅតាម ចាំចេញពីសាលា ចាំនិយាយក៏បាន
     ក្រោយចប់កិច្ចការគេទាំង 2 ក៏បណ្តើគ្នាចេញមក វិញ Jimin ចង់ឆ្លៀតសួរផង
«Tae តើឯងមិនចង់ប្រាប់យើងពីរឿងឯងនិងបង Jung ទេហេស?» Jimin
«ប្រាប់ពីរឿងអី? ឯងគួរតែទៅវិញទៅ Yoongi hyung ច្បាស់ជាចាំឯង» Taehyung
«ចាំយើងទៅរកឯងពេលទំនេរ» Jimin និយាយ ហើយក៏ឡើងឡានចេញទៅជាឡានដែល Yoongi អោយគេមកទទួល Jimin គេមិនចាប់អារម្មណ៍ ស្មាន ថា Taehyung ប្រើឡានរបស់ Jungkook ដូចរាល់ដង
«Taehyung» សម្លេងហៅស្រីម្នាក់បន្លឺឡើងរាងតូច ក៏បែរទៅរក
«អបអរសាទរឯងផង» នាងជាអ្នលដែលនិយាយជា មួយ Taehyung កាលពីលើកមុននោះ
«អបអរ? រឿងអី?» Taehyung
«ឯងបែបនេះរហូត! ឬឯងអៀននិងខ្ញុំហេស?»
«នាងនិយាយអីខ្ញុំអត់យល់ទេ» Taehyung
«កាលលើកមុនឯងបើកឡានរបស់គ្រួសារ Jeon ឯង ប្រកែកនិងខ្ញុំ! ប៉ុន្តែលើកនេះចេញពត៌មានហើយឯង នៅអៀនអីទៀត»
«ពត៌មាន??» Taehyung
«ពត៌មានដែលឯងជិតរៀបការជាមួយកូនប្រុសម្ចាស់ សម្ពន្ធ័ JJK GP នោះអី»
«នាងយល់ច្រលំហើយ! មិនមែនខ្ញុំទេ» Taehyung
«យល់ច្រលំអីទៅ? គ្រែងឯងជាកូនពៅក្នុងគ្រួសារ Kim មិនចឹង? អ្នកស្រី Jeon ប្រកាសច្បាស់ណាស់ គឺកូនប្រុសពៅត្រកូល Kim ណា!»
«ថាមិច? មិចនិងអាច....» Taehyung
«មើលទៅឯងដូចជាមិនដឹងរឿងរៀបការរបស់ខ្លួនឯង? ខ្ញុំវង្វេងអស់ហើយបើបែបនេះ»
«គឺខ្ញុំ...» Taehyung
«តែមិនអីទេ!! ខ្ញុំត្រូវទៅហើយ ថ្ងៃក្រោយជួបគ្នា» នាងញញឹមលា Taehyung ដើម្បីទៅផ្ទះ Taehyung ឈរគាំង តើនាងនិយាយលេងសើចទេដឹង? មិចនិង អាចគេខ្លួននោះ? ដោយសារគ្រាន់តែពត៌មានធម្មតា មិនមែនផ្ទុះដូចពត៌មានរបស់តារាអីនោះទេ បែបនេះ Taehyung ត្រូវត្រលប់ទៅផ្ទះដើម្បីបើកទូរសព្ទរក មើលពត៌មានអោយច្បាស់ក្នុងចិត្ត ។ ប៉ុន្តែបើវាជារឿងពិត ចុះ Eunyung គិតយ៉ាងមិច? ឬគ្រប់គ្នា សុទតែដឹង? ចុះថ្ងៃនោះជាស្អី?

You're My EYEs (ចប់)Where stories live. Discover now