You're My EYEs | ភាគទី 42

6.3K 414 0
                                    

Back to Taehyung....

    Taehyung បានចេញពីក្រុមហ៊ុនមុន Jungkook ដោយសារមាការប្រញាប់ដោយអោយ Jack ជូនទៅមុនរួចផ្តាំលេខាថាដល់ពេលយកឯកសាររបស់ គេអោយ Jungkook ផង ។ តែហេតុអីប្រញាប់មកមុន? ធម្មតា Taehyung នៅតាម Jungkook ជាប់ សឹង 24ម៉ោងទៅហើយក្នុងមួយថ្ងៃទាំងនៅផ្ទះនិង នៅក្រុមហ៊ុន ទោះ Jungkook ចង់លួចមានស្រីក៏គ្មានឱកាសដែរ ប៉ុន្តែថ្ងៃនេះមកមុនក៏ព្រោះតែវាជាថ្ងៃ ពិសេសរបស់ Jungkook គេចង់ធ្វើអីអោយនាយបើ គ្រាន់តែទិញរបស់អោយនោះ Jungkook មានសឹង គ្រប់យ៉ាងទៅហើយ
     មកដល់ផ្ទះជាមួយឥវ៉ាន់សំពីងសំពោង Taehyung អោយ Jack ជូនទៅផ្សារប៉ុណ្ណោះគេទិញរបស់ ហើយនិងជិះតាក់សុីមកខ្លួនឯង
«លោកប្រុសតូចមកវិញហើយហេស មោះមីងជួយ» មីងមេផ្ទះចេញមកទទួល
«អរគុណ!! យកទៅរៀបចំទុកលើតុនិងហើយហាម អោយអ្នកណាប៉ះ ខ្ញុំទៅប្តូរខោអាវសិន» Taehyung
«ចា៎លោកប្រុសតូច» មីងមេផ្ទះយួរឥវ៉ានរបស់ Taehyung ទៅទុកនៅផ្ទះបាយជួនជា Ella កំពុងឈរលាងចាននៅទីនោះស្រាប់
«ទិញអីមកច្រើនម៉្លេះមីង?» Ella
«របស់លោកប្រុសតូចទេ កុំប៉ះ» មីង
«ហៃយ៉ា...គ្រាន់តែចង់ដឹងថាមានអីខ្លះប៉ុណ្ណោះ ចង់ដឹងមនុស្សប្រុសឡើងផ្សារទិញបានស្អីខ្លះ» Ella
«ឯងមិនទាន់ស្គាល់លោកប្រុសទេ កុំមើលងាយគាត់ អោយសោះការងារផ្ទះបាយគាត់ពូកែជាងឯងទៅទៀតផង» មីង
«លើកពេកហើយមីង! មនុស្សឯណាចំណាប់រឿង ការងារផ្ទះបាយជាងមនុស្សស្រីនោះ?...ហៃយ៉ា... នេះគឺសារាយតើ! តើខួបកំណើតឬ?» Ella
«ឆាប់ទុកវិញភ្លាមប្រយត្ន័លោកប្រុសតូចចុះមកទាន់» មីង
«ស្អីណាស់ណាទៅមីងនេះ» Ella ទម្លាក់ចុះក្រឺតនិង របស់ប៉ះមិនបាន
«ថ្ងៃក្រោយប៉ះរបស់គេហាមហើយទុកដាក់វិញចេះ ថ្នមដៃផងខ្លួនស្រីទេកុំបោកបោះរបស់ញាំបែបនេះ» Taehyung ដើរចូលមកជាមួយសម្លៀកបំពាក់បែប សាមញ្ញមិនសមជាម្ចាស់ផ្ទះសោះ
«សុំទោសលោកប្រុសតូច» Ella អោនមុខចុះ
«ស្តាប់ពាក្យសុំទោសរបស់នាងសឹង 100លានដង ហើយតាំងពីមកនៅទីនេះ» Taehyung និយាយពេលកំពុងស្រាយថង់យករបស់ចេញមក
«ឃើញទេយើងប្រាប់ហើយ» មីងខ្សឹបនាង
«អឺ...គឺលោកប្រុសតូច...ធ្វើម្ហូបខ្លួនឯងឬ? មានអីអោយខ្ញុំជួយទេ? ចាំខ្ញុំជួយ...» Ella ប្រុងលូកដៃទៅ ជួយ Taehyung ក៏កាត់សម្តី
«ជួយចេញអោយឆ្ងាយពីផ្ទះបាយផង ខ្ញុំអាចធ្វើតែឯងបាន» Taehyung
«តែលោកប្រុសតូច...» Ella
«មីង!!» Taehyung
«ចា៎លោកប្រុសតូច...មោះទៅជូតជណ្តើរផ្ទះ» មីងអូស Ella ចេញពីផ្ទះបាយទុកអោយ Taehyung នៅតែឯងវាងាយស្រួលដល់គេធ្វើអីដែលគេចង់ធ្វើ
«ហ៊ើយ...លោកប្រុសតូចចាំតែមើលចុះ ថ្ងៃណាមួយ ខ្ញុំនិងបញ្ជារក្បាលវិញ...កុំអោយខ្ញុំមានឱកាសអោយ សោះ» Ella និយាយទាំងខឹង ខឹងនិង Taehyung ហួងហែងរបស់គ្រប់យ៉ាងដូចមើលឃើញគំនិតនាងចឹង បើ Jungkook នៅផ្ទះវិញទាំង 2នាក់នៅជាប់គ្នា ដូចកាវ មិនធុញគ្នាទេឬយ៉ាងមិច? នាងរកតែឱកាស ក្បែរ Jungkook បន្តិចក៏គ្មាន មានតែពាក្យស្តីអោយ របស់ Taehyung ស្តាប់រាល់ថ្ងៃស្ពឹកខួរណាស់
    ចំណាយពេលជាងមួយម៉ោង Taehyung បានធ្វើ នំខេកមួយរួចរាល់និងដេគ័រយ៉ាងស្រស់ស្អាតសម្រាប់ អោយលោកប្តីជាទីស្រលាញ់របស់គេ បន្ទាប់មកយក វាទៅទុកក្នុងទូរទឹកកករួចបន្តមកធ្វើស៊ុបសារាយសមុទ្រដែលជាម្ហូបខ្វះមិនបានសម្រាប់ថ្ងៃ កំណើត គ្រប់យ៉ាង Taehyung ធ្វើតែម្នាក់ឯងទាំង អស់បើ Jungkook ដឹងច្បាស់ជាសប្បាយចិត្តណាស់ ហើយ ក្រោយធ្វើរួចមេឃក៏ងងឹតហើយដែរ Taehyung ឡើងទៅងូតទឹកផ្លាស់ខោអាវរងចាំ Jungkook មកវិញហើយក៏មិនភ្លេចផ្តាំកុំអោយអ្នក ណាប៉ះពាល់របស់គេដែរពិសេសគឺ Ella គ្រាន់តែ ចូលទៅសម្អាតផ្ទះបាយបានហើយ

You're My EYEs (ចប់)Wo Geschichten leben. Entdecke jetzt