ដំណឹងដ៏ល្អមួយបានបង្ហើរទៅកាន់អ្នកគ្រប់គ្នាដែលត្រកូល Jeon កំពុងមានទាយាទបន្តនោះគឺជាកូនប្រុសរបស់ Jungkook និង Taehyung ដែលមាន ឈ្មោះថា Jeon TaeJung ។ វាជារឿងភ្ញាក់ផ្អើល សម្រាប់អ្នកដែលធ្លាប់មើលងាយពួកគេដែលមិនអាច មានទាយាទស្នងត្រកូលបាននោះ ។ ក្រោយសម្រាលបាន 8ខែទើបពេទ្យអនុញាតិអោយយក ចិញ្ចឹមដោយខ្លួនឯងបាន ពួកគេក៏បានផ្តល់លុយបន្ថែមមួយចំនួនធំដល់នារីដែលជាអ្នកពរពោះនោះ ផងដែរ ។ ក្រោយវត្តមានទារកតូចមួយនេះចូលមក ដល់គ្រួសារ Jeon ក៏មានដំណឹងលេចលឺទៅក្រៅ តែទោះជាយ៉ាងណាខាងគ្រួសារ Jeon និងគ្រួសារ Kim មិនបានខ្វល់ខ្វាយអីណាស់ណាដែរ ពួកគេកំពុងតែសប្បាយជាមួយសមាជិកថ្មីរបស់ពួកគេ
«ហៃយ៉ា...ចៅប្រុសទីមួយរបស់យាយមើលមុខចុះ គួរអោយស្អប់ណាស់» អ្នកស្រី Jeon បីចៅក្នុងដៃ ញញឹមប្រលែងនិងចៅដែលគេងបើកមើលមកគាត់ គាត់ចង់រលីងរលោងព្រោះមិនគិតថានិងមានចៅជា កូនរបស់ Jungkook នោះទេដោយសារតែកូនប្រសារគាត់ជាប្រុស ប៉ុន្តែថ្ងៃនេះបានឃើញមុខចៅ ពេញៗភ្នែកគាត់សប្បាយចិត្តណាស់ (ពួកគេទើបយកកូនមកពីអាមេរិច)
«អាច្រម៉ក់ ហាមខូចលឺទេ?» Heemin
«គេមិនខូចទេថ្ងៃនេះមិនយំសោះ» Taehyung
«បែបនោះល្អហើយ! ចុះឯងយកកូនទៅផ្ទះ Kim ទេ? នេះមកពីហត់ផង» អ្នកស្រី Jeon
«ខ្ញុំ Call ប្រាប់ប៉ាហើយគាត់និងមកទីនេះ» Taehyung
«បែបនោះល្អហើយ! ពួកឯងគួរតែគេងនៅទីនេះ មនុស្សច្រើននិងមានអ្នកជួយមើលកូន» អ្នកស្រីJeon
«ខ្ញុំក៏គិតចឹងដែរ! ប៉ុន្តែ Jungkook ថាមិនចង់ទុកផ្ទះ ចោល នេះខ្ញុំទៅអាមេរិចដល់ទៅ 8ខែ» Taehyung
«ច្បាស់ជានឹកផ្ទះ ចឹងរកអ្នកមើលថែក្មេងបានឬនៅ? អោយម៉ាក់រកអោយទេ?» អ្នកស្រី Jeon
«ខ្ញុំគិតថាកូនធំហើយម៉ាក់ពួកយើងច្បាស់ជាអាចមើលថែកូនបាន ណាមួយ Tae ចង់មើលថែកូន ដោយផ្ទាល់ចង់រៀនយល់ដឹងពីរឿងអស់នេះផងខ្ញុំក៏យល់ថាជាគំនិតល្អដែរ នៅផ្ទះមានមីងមេផ្ទះនិង Ella ជួយគឺគ្រប់គ្រាន់ហើយ» Jungkook
«សម្រេចតាមពួកឯងក៏បាន តែបើសិនពិបាកប្រាប់ ម៉ាក់បាន» អ្នកស្រី Jeon
«បាទម៉ាក់! Tae នៅទីនោះមើលថែកូនរហូតមក Tae ច្បាស់ជាធ្វើបានមែនទេអូនសម្លាញ់?» Jungkook
«អាចមិនល្អដូចមនុស្សស្រីតែក៏មិនអាក្រក់ដែរ» Taehyung
«បែបនេះម៉ាក់អស់បារម្ភដែរហើយ» អ្នកស្រី Jeon
«លោកស្រី លោក Kim អញ្ចើញមកចា៎»
«អញ្ចើញគាត់ចូលមក» អ្នកស្រី Jeon
«ចា៎»
«ប៉ា...» Taehyung ញញឹមងើបមកទទួលអ្នកជាឪពុក
«ម៉ាក់ធំក៏មកដែរ...» Taehyung
«ហឹម!! ចុះកូនឯង?» អ្នកស្រី Kim
«គឺនោះ» Taehyung
«ចៅតា...» លោក Kim ដើរមកលើក្មេងតូចពរធ្វើ អោយគេយំដោយសារមនុស្សប្លែកមុខច្រើនពេក
«អ៊ួយ...យំទៅហើយ ខ្លាចតាហេសចៅ?» លោកKim
«អូ៎ៗ...មកប៉ាៗ មក» Taehyung ទទួលពីដៃលោកKim មកវិញ
«ប្រហែលមនុស្សប្លែកមុខច្រើនពេកគេតាមតែ Tae ទេ» Jungkook
«ក្មេងគឺបែបនេះហើយ បន្តិចនិងស៊ម» អ្នកស្រី Jeon
«ដាក់ឈ្មោះហើយមែនទេ?» អ្នកស្រី Kim
«បាទ! គឺ Jeon TaeJung» Jungkook
«ពិតជាមិននឹកស្មានថាពួកឯងពិតជាអាចមានចៅអោយប៉ាបានបែបនេះទេ» លោក Kim
«ដើម្បីបំពេញបំណងប្រពន្ធខ្ញុំណាប៉ា មិនថាវិធីណា ត្រូវតែយករបស់គេចង់បានមកអោយបាន» Jungkook
«អរគុណកូនណាស់ Jungkook ដែលស្រលាញ់និង មើលថែ Taehyung កំសត់របស់ប៉ាបានល្អថ្នាក់នេះ ប៉ាទុកចិត្តលើកូនហើយណា» លោក Kim
«បាទប៉ា! ខ្ញុំសន្យាហើយថាស្រលាញ់និងមើលថែ ប្រពន្ធនិងកូនអោយបានល្អបំផុត» Jungkook
«បែបនេះប៉ាទុកចិត្តហើយ» លោក Kim
ពួកគេបន្តនិយាយគ្នាលេងយូរគួរសម Taehyung យកកូនទៅគេងសិនក្រោយញាំអាហារជុំគ្នារួចក៏នាំ គ្នាត្រលប់មកផ្ទះរៀងខ្លួនSKIP
មួយអាទិត្យកន្លងទៅក្មេងកាន់តែលូតលាស់ធំធាត់ កាន់តែខូចពីមួយថ្ងៃទៅមួយថ្ងៃយប់គេគេង ភ្ញាក់ 3-4 ដងរកតែគេងស្រួលមិនបាន ពេលថ្ងៃ Ella ជាអ្នកមើលថែគេដោយ Taehyung បានគេងសម្រាកខ្លះ មនុស្សស្រីដៃស្រាលនិងថ្នាក់ថ្នមកូន របស់គេបានយ៉ាងល្អ ។ ពេលនេះ Jungkook មានជំនួយការថ្មីដោយសារជំនួយការចាស់កំពុងជិតក្លាយ ជាប្អូនថ្លៃរបស់ខ្លួន ជំនួយការថ្មីនោះផ្លាស់មកពីតាម ខេត្ត Jungkook អនុញាតិអោយមកសម្រាកនៅផ្ទះ របស់នាយ គ្រាន់តែមកដំបូងនាយក៏ចាប់ចិត្តទៅលើ Ella បាត់ទៅហើយពេលនេះកំពុងញ៉ែរ
ពេលល្ងាច Taehyung ដែលដាក់អោយកូនគេងលើគ្រែហើយក៏ចូលទៅងូតទឹក Jungkook មកពីធ្វើការវិញហើយតែក៏ចុះទៅក្រោមបញ្ជាក់ការ ងារពី SangJae ដែលជាជំនួយការថ្មីនោះ
បន្ទាប់ពីងូតទឹកហើយ Taehyung កំពុងឈរ ស្លៀកពាក់នៅក្នុងបន្ទប់ មិនទាន់និងបានពាក់អាវស្រួលបួលផងសម្លេងស្រែក៏បន្លឺឡើង រាងតូច ក៏ប្រញាប់ទៅមើលដោយស្លៀកត្រឹមខោជើងខ្លីមួយប៉ុណ្ណោះ
«អា៎ៗ កុំយំណាកូនឆ្លាត បងសម្លាញ់...» Taehyung ស្រែកហៅអ្នកជាស្វាមី
«បាទអូនសម្លាញ់ បងមកហើយ» Jungkook រត់ចូល មកក្នុងបន្ទប់ចំពេលនាយឡើងមកល្មម
«ឆុងទឹកដោះគោ លឿនឡើង» Taehyung
«ដឹងហើយៗ អាកំហូចកុំយំពេក» Jungkook ប្រញាប់ឆុងទឹកដោះគោអោយកូន វាបែបនេះរាល់ថ្ងៃ ទៅហើយបើសិនអាល្អិតនេះភ្ញាក់ពីគេងមកមិនឃើញមានអ្នកណានៅក្បែរនោះ
«អា៎....កុំបៅប៉ាៗ Jungkook លឿនឡើងកូនបៅខ្ញុំហើយ រសើបណាស់...» Taehyung
«មិនអោយបៅប៉ាៗឯងទេ....អាកូននេះ» Jungkook ស្ទុះមកវិញមូលកំរ៉បទឹកទទេដែលមិនទាន់បានដាក់ ម្សៅទឹកដោះគោចូលនោះមកញាត់មាត់កូនសិន
«បងធ្វើស្អី?» Taehyung
«គឺទឹកនិងហើយ បៅទឹកសិនកុំបៅប៉ាៗ ជារបស់ប៉ា ទេដឹងហើយនៅ?» Jungkook និយាយហើយក៏បែរទៅឆុងទឹកដោះគោសារថ្មីពេលអាល្អិតនោះស្ងាត់មាត់សង្ងំបឺតទឹក
«អើយ» Taehyung ហួសចិត្តនិង Jungkook ណាស់កុំថាឡើងអ្នកផ្សេងមកប៉ះ សូម្បីកូនខ្លួនឯងក៏ នាយហួសហែងដាក់ដែរTo be continue
ESTÁS LEYENDO
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook