«ក្រុមហ៊ុន»
«លោកប្រធាន លោកនឹងអ្នកនាងស្រុះស្រួលគ្នាឬនៅ»លោកលេខាដូចខ្វះពេលសួរអញ្ចឹងសួរចំពេលគេកំពុងខឹងគ្នាទៀតហើយ
«វាមិនមែនជាពេលមកសួររឿងអត់ប្រយោជន៍នោះទេ» Jongin គេធុញទ្រាន់នឹងសំណួរចឹងជាខ្លាំង
«បាទ.ឲខ្ញុំសុំទោសផង» និយាយចប់ក៏អោនសុំទោសតាមបែបសុជីវធម៌
«ថ្ងៃនេះខ្ញុំមានណាត់ដែលទេ»
«ថ្ងៃនេះមានណាត់ជាញាំបាយជាមួយអ្នកនាង Yumin ហាមប្រកែកហាមរវល់ជាដាច់ខាតព្រោះពីរដងហើយដែលលោកខកណាត់នឹងអ្នកនាង Yumin »លេខាបញ្ជាក់ប្រាប់អ្នកកំលោះ ព្រោះបើគេខកម្តងទៀតមើលទៅវាមិនសម
«ខ្ញុំដឹងហើយខ្ញុំមិនខកណាត់ជាលើកទីបីទេកុំបារម្ភ» នាយកំលោះក៏និយាយបញ្ជាក់ឲ លេខាសប្បាយចិត្តព្រោះរាល់ពេលមានណាត់នឹង Yumin គេខកណាត់រហូតSkip~
ត្រឡប់មកមើលនឹងនាងក្រមុំវិញម្តងមើល Haesoo ពេលគេមិននិយាយជាមួយអញ្ចឹងនាងក៏មិនសប្បាយចិត្តដែលអារម្មណ៍នឹកគិតតែគេទេចង់សួរក៏មិនហ៊ាន ចង់និយាយជាមួយក៏មិនហ៊ាន មាត់រឹងហើយថែមទាំងគ្មានអ្វីធ្វើទៀតនៅតែផ្ទះអផ្សុកស្ទើស្លាប់
«ហ្ហើយ!គេខឹងនឹងខ្ញុំរឿងអីទៅ»នាងកំពុងអង្គុយច្រត់ចង្កាគិតពីកំហុសរបស់ខ្លួនថាមិចបានជាគេមិនព្រមនិយាយជាមួយសោះ ហើយមុខក៏មិនមើលនាងទៀតពីព្រឹកមិញ។ នាងក៏យកទូរស័ព្ទមកផ្ញើរសារឲ Jonginក្នុងសារបានសរសេរថា:
«ល្ងាចនេះខ្ញុំចាំញាំបាយជាមួយលោកប្រញ៉ាប់មកឲលឿន»
នាងសរសេរចប់ក៏ហើយក៏លួចញញឹមម្នាក់ឯងព្រោះនេះជាលើកទីមួយដែលនាងលួងគេ«គេមិនទាន់អានសាររបស់ខ្ញុំទៀត..»នាងក៏មិនអានគិតអីច្រើនទេនាងគិតថាអាចមកពីគេរវល់ក៏ថាបានដែលទើបមិនបានចូលមើល
_______________
Jonginនៅមិនទាន់ឃើញសារនាងផ្ញើរឲទេព្រោះគេកំពុងរវល់នឹងការងារហើយណាមួយសំលេងទូរស័ព្ទដាក់ស្ងាត់ទៀត
«លោកប្រធានដល់ម៉ោងហើយ»លេខាមកប្រាប់នាយកំលោះថាដល់ម៉ោងណាត់ជួបនឹង Yuminហើយ«ដល់ម៉ោងហើយហេស៎ពិតជាលឿនមែន»គេរៀបចំឯកសារយ៉ាងប្រញ៉ាប់ហើយក៏ដើរចេញទៅអានសាររបស់ Haesooតែបន្តិចក៏អត់បានអានដែល
YOU ARE READING
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romance«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------