✨ត្រឹមតែអូនម្នាក់✨

179 11 0
                                    

« ភាគ១១»

Haesooភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញ Jongin ដើរសំដៅមករកគេ
Jongin « យ៉ាងមិចភ្ញាក់ផ្អើលហេស៎» Jongin ញញឹមទៅ Haesoo
Haesoo « មានការអីជាមួយខ្ញុំមែនទេ រកខ្ញុំធ្វើអី?»
Jongin « ចាំបាច់មានការបានមករកអូនបានមែនទេ?»
Haesoo « ខ្ញុំគ្មានពេលមកនិយាយលេងសើចទេ មានអីក៏ឆាប់និយាយមក»
Jongin « គឺ..គ្រាន់តែចង់មករកអូន»
Haesoo « ហេតុផលតែប៉ុណ្ណឹងទេហេស៎?»
Jongin « សុំទោសដែលមករកមិនបានប្រាប់មុន» Jongin គេធ្វើដូចតួរកំសត់ដើម្បីឲ Haesoo ចិត្តទន់ 🤣🔥
Haesoo « មើលធ្វើចារឹកចុះ » Haesoo ប្រើខ្សែភ្នែកដូចជាជ្រេញនឹង Jongin ជាខ្លាំង😒

Jongin « ទំនេរដែលទេបងជូនអូនទៅដើលលេង» Jongin និយាយយ៉ាងរំភើបតែមិនទាន់ដឹងទេថា Haesoo គេទៅជាមួយឬអត់
Haesoo « ក្នុងឋានះអីទៅ សង្សា អ្នកស្គាល់គ្នា មិត្តភក្តិ ឬអតីតសង្សា?»
Jongin « ហេតុអីនិយាយចឹង យើងធ្វើជាអ្នកស្គាល់គ្នាក៏បានឲតែអូនសប្បាយចិត្ត» Jongin និយាយហើយក៏ញញឹម
Haesoo « ក៏បាន» នាងឆ្លើយយ៉ាងទឹកមុខស្មើដូចជាគ្មានអារម្មណ៍អ្វីសោះ



Skip ~

ពួកគេទាំង២នាក់ក៏ដើរលេងជាមួយគ្នាយ៉ាងមានក្តីសុខ ភ្លេចគិតថាខ្លួនលែងជាសង្សានឹងគ្នាទៀតហើយ តាមពិតចិត្តនៅស្រលាញ់ ខ្លាំងប៉ុន្តែវាត្រូវបង្ខំឲធ្វើដូចមិនស្រលាញ់ចឹង Haesoo នាងមិនដែលភ្លេច Jongin នោះទេ ឯJongin ក៏មិនដែលភ្លេច Haesoo ដែល តែព្យាយាមបង្ខំចិត្ត មិនគិត មិនខ្វល់ មិនស្រលាញ់ ហាមចិត្តមិនបានទេព្រោះមនុស្សធ្លាប់តែស្រលាញ់គ្នា ឲកាត់ចិត្តងាយៗមិនបានទេ😊❤️

———————————

បន្ទាប់ពីដើរលេងយ៉ាងសប្បាយមក Jongin គេក៏ជូន Haesoo មកខុនដូវិញ ពួកគេទាំងពីរនាក់ក៏លាគ្នាជាធម្មតាតាមបែបមនុស្សស្គាល់គ្នាអីចឹង
«ឆាប់ចូលក្នុងទៅយប់ហើយ » សំលេងយ៉ាងព្រួយបារម្ភរបស់ Jongin និយាយទៅកាន់មនុស្សស្រីដែលកំពុងឈរនៅខាងមុខខុនដូរ
« អរគុណហើយដែលជូនខ្ញុំទៅដើរលេងថ្ងៃនេះ នឹងជូនមកវិញទៀត» សម្តីយ៉ាងផ្អែមរបស់នាងដែលខាននិយាយបែបនេះជាយូរមកហើយទៅកាន់ Jongin នឹងវាធ្វើឲបេះដូងរបស់នាងលោតខុសធម្មតាទៀតផង
« មិនអីទេ វាជាតួនាទីបងស្រាប់ហើយ» Jongin និយាយយ៉ាងសាមញ្ញនឹងក្នុងចិត្តសប្បាយរីករាយជាខ្លាំងដោយព្រោះមនុស្សស្រីដែលគេស្រលាញ់និយាយពាក្យផ្អែមល្ហែមដែលគេខានលឺជាយូរមកហើយ
« ចឹងខ្ញុំសុំទៅក្នុងសិនហើយ» នាងនិយាយចប់ក៏ដើរឡើងទៅខាងលើហើយក៏ឆ្លៀតងាកក្រោយលើកដៃ bye bye ដាក់ Jongin ជាមួយស្នាមញញឹមយ៉ាងពព្រាយថែមទៀតផង
ឯ Jongin បេះដូងរបស់គេស្ទើរផ្ទុះចេញមកក្រៅបាត់ទៅហើយក្រោយឃើញសកម្មភាពរបស់ Haesoo ធ្វើទៅលើរូបគេនឹងរំភើបលាយលំទឹកភ្នែកផង😩💘

ទង្វើរនឹងអំពើល្អរបស់ Jongin ធ្វើឲ Haesoo នាងចិត្តទន់ព្រោះតែ Jongin មិនដែលបោះបង់នឹងតាមលួង Haesoo ដែលការព្យាយាមបានបង្ហាញឲ Haesoo ឃើញថាបុរសម្នាក់នេះមិនដែលភ្លេចនាងទេ នឹងតែងតែព្រួយបារម្ភ ពីនាងជានិច្ចមិនថាពេលណាក៏ដោយ❤️

« ហេតុអ្វីបេះដូងខ្ញុំលោតខុសចង្វាក់» នាងយកដៃស្ទាបទ្រូងខាងឆ្វេងនាង នឹងទឹកមុក្រហមហើយក៏ញញឹមនាងកំពុងតែមានស្នេហាសាជាថ្មីហើយ របៀបថា ស្នេហ៍ថ្មីក្នុងបេះដូងចាស់អីចឹងហា៎😆

ក្រោយជូន Haesoo ទៅខុនដូមក អ្នកកំលោះយើងមុខរីកដូចគ្រាប់ជី ដើរចេញពីឡានសម្តៅទៅក្នុងផ្ទះយ៉ាងសង្ហារធ្វើឲអ្នកបំរើនៅក្នុងផ្ទះងឿងឆ្ងល់ជាខ្លាំងថា អ្នកប្រុសថ្ងៃនេះកើតអី?><







To be continued 😊❤️

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Donde viven las historias. Descúbrelo ahora