Jongin ប្រញ៉ាប់ប្រញ៉ាល់ចេញពីរហាងកាហ្វេដើម្បីទៅក្រុមហ៊ុន គេក៏មកដល់ហើយដើរចូល ពេលនោះលេខារបស់គេក៏មកដល់ដើម្បីមករាក់ទាក់
«មានការងារអីសំខាន់មែនទេ?» Jongin សួរទៅលេខា
«គឺថា....មានមនុស្សចង់ជួបលោកប្រធាន» លេខាក៏ឆ្លើយតបទាំងទឹកមុខបែបភ័យៗតែយើងមិនទាន់ដឹងទេថាអ្នកណាចង់ជួបនឹង Jongin នោះ«ហេតុអីគ្រាន់តែឆ្លើយក៏ពិបាកម្លេះមានរឿងអីមែនទេមើលទឹកមុខរបស់លោកមិនស្រួលទេ» Jongin ឃើញលេខារបស់ខ្លួនទឹកមុខបែបភ័យក៏ចាប់អារម្មណ៍សួរទៅ
«លោកប្រធានចូលខាងក្នុងមើលដោយខ្លួនឯងទៅ» លេខាក៏នាំ Jongin ទៅជួបមនុស្សដែលចង់ជួប Jongin
ពេលដើរចូលក្នុងបន្ទប់ភ្លាមក៏ឃើញមានស្រ្តីវ័យរៀងចំណាស់ម្នាក់អង្គុយនៅលើសាឡុងបែរខ្នងកំពុងចាំ Jongin ឯ Jongin ក៏រៀងភាំងបន្តិចដែល«សួរស្តី!» Jongin ក៏ទៅរាក់ទាក់សួរទៅអ្នកកំពុងបែរខ្នងនោះ
«ចំណាំម៉ាក់មិនបានទេឬកូនប្រុស» ពេលនោះស្រ្តីនោះក៏បែរមកទាំងញញឹមដាក់ Jongin
«ម៉ាក់!» ឯ Jongin ឃើញភ្លាមក៏រំភើបព្រោះគេបែកម៉ាក់យូរហើយក៏នឹកគាត់ខ្លាំងណាស់ដែល
«ម៉ាក់មកបានយ៉ាងមិច?» Jongin ក៏សួរនាំម៉ាក់ព្រោះគេពិតជានឹកដល់គាត់ខ្លាំងណាស់
«មិនបាច់មកនិយាយទេយើងមានរឿងត្រូវនិយាយគ្នា»ទឹកមុខម៉ាក់របស់Jongin ដូចជាខឹងមកពីណាយ៉ាងចឹង
«មានរឿងអីអាចតេមកក៏បានមិនបាច់ហត់មកដោយខ្លួនឯងទេ»ឯ Jongin ឃើញទឹកមុខម៉ាក់របស់គេហើយក៏រៀងភ័យមិនតិចដែល
« យើងសួរលេខារបស់ឯងរួចហើយថាឯងមិនមកធ្វើការជាច្រើនថ្ងៃតើមែនទេ?» ទឹកមុខនឹងកែវភ្នែកសំលឹងទៅកូនប្រុសដែលកំពុងតែឈរនៅចំពោះមុខ
«មែន!ខ្ញុំមិនបានមកធ្វើការនោះទេ»ឯ Jongin ក៏មិនលាក់នឹងម៉ាក់ដែលព្រោះថាគេកោតខ្លាចម៉ាក់គេណាស់
«ហេតុផលអីដែលឯងមិនមកធ្វើការ?យើងលឺថាឯងមិនមកធ្វើការព្រោះតែមនុស្សស្រី?ស្រីម្នាក់ណាធ្វើឲឯងងប់ងុលរហូតមិនមកធ្វើការ?»
«ម៉ាក់ដឹងមកពីណា?»
«យើងដឹងមកពីណាមិនសំខាន់ សំខាន់នោះវាជារឿងពិតឬអត់?ឆាប់ឆ្លើយនឹងយើងមក»
«មែនហើយ!ខ្ញុំមិនមកធ្វើការព្រោះតែមនុស្សស្រី»
«ហឹស!គួរឲចង់សើច ណាស់ឯងលែងទាក់ទងនឹងស្រីជាច្រើនឆ្នាំមកហើយ ពេលនេះឯងក៏និយាយថាមកពីស្រី យើងពិតជាចង់ដឹងណាស់ថានាងនោះជាអ្នកណា?»
«ម៉ាក់មករកខ្ញុំក៏ព្រោះតែរឿងនេះមែនទេ?»
«ឆ្លើយសំណួររបស់យើង»
«មែន!ខ្ញុំត្រឡប់ទៅទាក់ទងនឹង Haesoo វិញ ម៉ាក់ចង់ដឹងការពិតឥលូវខ្ញុំប្រាប់ហើយៗពេញចិត្តហើយតើមែនទេ?»
«នាងនោះទៀតហើយ?ក្រែងឯងនឹងនាងបែកគ្នាហើយតើមែនទេ?»
«ពួកយើងត្រូវគ្នាវិញពេលដែលនាងមកពីអាមេរិចវិញ»
«ឯងឆ្កួតហើយ!ទៅស្រលាញ់ស្រីម្នាក់នោះវិញធ្វើអីទៀត គ្រួសារនាងមើលងាយឯង ឯងមិនចេះឈឺទេហេស?»«ខ្ញុំមិនខ្វល់រឿងអតីតកាលនោះទេ សំខាន់ពេលនោះខ្ញុំជាអ្នកសុំបែកនាងមុនក៏ព្រោះខ្ញុំមិនចង់ឲនាងនឹងគ្រួសាររបស់នាងមានរឿងនឹងគ្នា»
«ស្នេហាធ្វើឲមនុស្សខ្វាក់ភ្នែកពិតមែន!យើងមិនគាំទ្រឯងនឹងស្រីនោះទេ»
«ជារឿងរបស់ម៉ាក់!តែខ្ញុំមិនដូចម៉ាក់ទេ» Jongin និយាយចប់ក៏ដើរចេញពីបន្ទប់បាត់ទាំងអារម្មណ៍មួរម៉ៅព្រោះថាពេលនេះស្នេហារវាងគេនឹង Haesoo មានឧបសគ្គហើយថែមទាំងឧបសគ្គនោះគឺម៉ាក់របស់គេថែមទៀត
«Jongin!ឈប់! Jongin!ម៉ាក់ហៅមិនលឺទេហេស?»
*Jongin ក៏ឈប់តែមិនបានបែរខ្នងទៅរកគាត់ទេ*
«ឯងនឹងមិនសមបំណងនោះទេលុះត្រាតែយើងនៅទីនេះ»
គេក៏មិននិយាយអីទៀតព្រោះមិនចង់ឈ្នះមិនចង់ចាញ់ជាមួយនឹងម៉ាក់របស់ខ្លួនហើយក៏ដើរទៅបាត់Skip~
ក្រោយពីជួបនឹងនិយាយគ្នាហើយមក Kevin ក៏ជូន Haesoo ត្រឡប់មកផ្ទះវិញ
« ឯងនៅផ្ទះជាមួយនឹងសង្សាឯងហេ៎ស?» Kevin ជូននាងមកដល់ចាប់អារម្មណ៍សួរទៅ
«មែនហើយ!»
« ហើយបើសិនឯងចង់ដឹងអ្វីនោះសួរគេទៅជាសង្សានឹងគ្នាសួរប៉ុណ្ណឹងវាគ្មានអីទេ» Kevin សំដៅលើរឿងកាលពីប៉ុន្មានឆ្នាំមុន
«ខ្ញុំនឹងសាកមើល!ខ្ញុំខ្លួនឯងក៏ចង់ដឹងដែល»
«ចឹងបងទៅវិញសិនហើយ» Kevin និយាយចប់ក៏ចេញទៅបាត់
Next episode is coming...
————————————–
Thank for read💖
ESTÁS LEYENDO
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romance«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------