បន្ទប់ Jongin ~
ចូលក្នុងបន្ទប់ហើយក៏ទម្លាក់ Haesoo ចុះទៅលើដី ឯនាងក្រមុំឯនេះវិញ សម្លក់នាយកំលោះស្ទើរជ្រុះគ្រាប់ភ្នែកទៅហើយ ខឹងគេតែធ្វើអីគេមិនបាន មិនដឹងគួរឲអាណិតឬសើចទេ
« ខ្ញុំមិនគេងបន្ទប់ជាមួយលោកទេ» Haesoo នាងមិនព្រមគេងបន្ទប់រួមជាមួយនឹង Jongin ទេ មែនហើយ មនុស្សកំពុងខឹងផងឲគេងជាមួយមនុស្សដែលនាងកំពុងខឹងវាពិបាកណាស់
«ចឹងអូនចេញទៅខាងក្រៅទៅមើលទៅថាមានបន្ទប់ទំនេរដែលទេ» Jongin និយាយឌឺដងដាក់នាង ព្រោះខាងក្រៅគ្មានបន្ទប់ផ្សេងទេ ផ្ទះរបស់ Jongin មានតែ១បន្ទប់បុណ្ណោះ ដោយសារតែផ្ទះនេះនៅតែម្នាក់ឯងទើបទិញយកអាផ្ទះរបៀបម្នាក់ឯងៗទៅឯម៉ែដោះនឹងអ្នកបំរើ គឺនៅផ្សេងពីគ្នា
Haesoo នាងក៏មិនបានចេញទៅខាងក្រៅមើលអីដែល នាងដឹងថាអ្នកកំលោះនិយាយឌឺដាក់នាងតែប៉ុណ្ណោះ
« ហឹស!ខ្ញុំមិនយល់ទេហេតុអីលោកធ្វើបែបនេះឲខ្ញុំមកនៅទីនេះធ្វើអី» នាងឆ្ងល់តាំងពីនៅក្នុងឡានតែមិនបានសួរ
« អូនជាអ្នកឲបងត្រូវធ្វើបែបនេះ» មែនហើយដោយសារតែចង់ពិសោធន៍ឲនាងឃើញថាគេគ្មានទាក់ទងអ្នកណាក្រៅពីនាងទេ
« ហេតុអីជាខ្ញុំ....ឬដោយសាររឿងស្រីម្នាក់នោះទើបលោកធ្វើបែបនេះ» ដូចការសង្ស័យរបស់នាងមែនព្រោះ នាងសង្ស័យតាំងពីគេជិះឡានជាមួយនឹងគេមកម្លេះ
« មែនហើយ....បងចង់ពិសោធន៍ឲអូនឃើញថាបងគ្មានអ្នកផ្សេងតែអូននិយាយថាបងមានអ្នកណាក៏មិនដឹង» Jongin មាត់ខុសចិត្ត បើសិននិយាយប្រាប់គេថា ចង់ឲគេនៅក្បែរខ្លួនគេ មិនចង់បាត់បង់នាងម្តងទៀតទៅ បកស្រាយឲនាងបានយល់ តែអត់ទេគេនៅតែមាត់រឹង បែបនេះរឹតតែឲនាងមិនយល់ពីខ្លួន
« មិនចាំបាច់ពិសោធន៍អ្វីទេ ខ្ញុំនឹងលោកគ្មានត្រូវជាអីនឹងគ្នាទៀតទេកុំបាច់ព្យាយាមអី» Haesoo និយាយទៅអ្វីដែលមិនចង់និយាយតាមពិតខ្លួនឯង ប្រច័ណ្ឌគេសោះទើបធ្វើឯងខឹង ហើយអាងមកនិយាយថា គ្មានត្រូវជាអីនឹងគ្នា
« តែបងចង់ពិសោធន៍» ទោះពិសោធន៍បែបណាក៏ នឹងត្រូវមានឧបសគ្គដដែលព្រោះមេនាំរឿងនាង Yumin មិនព្រមចប់ងាយៗទេ

ESTÁS LEYENDO
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romance«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------