Part 7

240 17 2
                                    

«ពេលនោះ Jongin ហុចនាមប័ណ្ឌខ្លួនឲទៅបុគ្គលិកនោះរួចនិយាយ »
"បើមានបញ្ហាអីទាក់ទងទៅលេខារបស់ខ្ញំទៅ ខ្ញុំមិនមែនជាមនុស្សអាក្រក់អីទេ ខ្ញុំគ្រាន់មករកសង្សាររបស់ខ្ញុំប៉ុណ្ណោះ"

Jongin ព្យាយាមពន្យល់ដល់បុគ្គលិកនោះដើម្បីឲគេបានចូលនឹងប្រាប់លេខបន្ទប់របស់ Haesoo ។
បុគ្គលិកនោះរៀងស្ទាក់ស្ទើរតែលឺ Jongin បញ្ជាក់ប្រាប់បែបនេះក៏សម្រាច់ចិត្តប្រាប់លេខបន្ទប់ទៅ Jongin

Skip ~

Haesoo នាងកំពុងតែរៀបខោអាវដើម្បីដាក់ក្នុងទូរ នាងក៏បានគិតដល់ Jongin រួចនិយាយម្នាក់ឯងថា " បើវាជាផ្ទះរបស់លោកខ្ញុំក៏សុខចិត្តរើចេញ ខ្ញុំមិនចង់នឹករឿងអតីតកាលទៀតទេ"។
នាងប្រុងនឹងរៀបយកខោអាវដាក់ទូរទៅហើយក៏មាននរណាមកចុចកណ្ដឹងបន្ទប់នាង នាងក៏ទៅបើកទ្វារដោយមិនបានមើលថាជានរណា។

"Jongin " នាងនិយាយដោយទឹកមុខភ្ញាក់ផ្អើលជាខ្លាំង រួចនាងក៏រុញទ្វារបិទវិញតែ Jongin រុញតមកវិញ ដោយសារកម្លាំងរបស់ Haesoo ខ្សោយជាងកម្លាំង Jongin ទើបធ្វើឲ Jongin គេចូលមកបាន ។
Haesoo " លោកមកទីនេះធ្វើអី "

Jongin " ហេតុអីនាងរើចេញពីផ្ទះនោះ"

Haesoo "គ្មានស្អីទេ ខ្ញុំគ្រាន់តែ ចង់ឲមករស់នៅខុនដូរបស់ប៉ាខ្ញុំកក់ក្តៅជាងផ្ទះនោះ"

Jongin " មិនមែនទេ វាមានហេតុផលផ្សេងពីនឹងត្រូវទេ"

Haesoo " ខ្ញុំប្រាប់ថាគ្មានគឺគ្មានហើយ លោកកុំសួរដេញដោលច្រើនពេកឆាប់ទៅវិញទៅ"

Jongin " ខ្ញុំមិនទៅលុះត្រានាំនាងទៅវិញ"

Haesoo " លោកមិនអាចយកខ្ញុំទៅណាបានទេ ព្រោះខ្ញុំនឹងនៅទីនេះ"

Jongin " ហេតុអី..ហេតុអីអូនគេចពីបង"

Haesoo " លោកកំពុងនិយាយពីអី"

Jongin "Soo បងដឹងថាអូនចាំបងបាន"

Haesoo " លោកកំពុងនិយាយពីអី ខ្ញុំមិនយល់ទេ"

Jongin " អូនប្រហែលស្អប់បងខ្លាំងហើយ ទើបធ្វើបែបនេះ"

Haesoo " ខ្ញុំមិនដឹងលោកនិយាយពីអីទេ ឆាប់ត្រឡប់ទៅវិញទៅ" « នាងរុញ Jongin ចេញ»

Jongin " បងនឹងនាំអូនទៅវិញឲបាន អូនចាំមើលទៅ" « Jongin ស្រែកពីខាងក្រៅទ្វារមក»

Haesoo លឺបែបនឹងក៏និយាយ "ខ្ញុំគ្មានថ្ងៃឲអ្នកណាមកជាន់ឈ្លីបេះដូងរបស់ខ្ញុំម្តងហើយម្តងទៀតនោះទេ"។


រង់ចាំភាគ8ទាំងអស់គ្នា☺️💕ថ្ងៃនេះបានតែប៉ុណ្ណឹងទេ ហើយសុំទោសផងដែលចេញរឿងយឺតឲអ្នកទាំងអស់គ្នារង់ចាំ🙁💗
Love my redder 🙆🏻‍♀️♥️

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Donde viven las historias. Descúbrelo ahora