Part 29

65 3 0
                                    

ពេលដែល Kevin ចេញទៅបានបន្តិច Jongin ក៏មកដល់ផ្ទះដែល ពេលនោះគេដើរចូលក្នុងផ្ទះដោយកំពុងគិតពីសម្តីម៉ាក់របស់គេនិយាយធ្វើឲគេមានអារម្មណ៍មិនល្អ នឹងបារម្ភពី Haesoo ខ្លាចម៉ាក់របស់គេមករករឿង ណាមួយខ្លាចមានអ្វីមកធ្វើឲគេបែកគ្នាជាមួយនាងម្តងទៀតគេពិតជាមិនចង់ជួបរឿងបែបនឹងទៀតទេ

ឯ Haesoo ក៏ឃើញ Jongin ទឹកមុខមិនសូវល្អក៏សួរនាំ
«បងកើតអី?ហេតុអីទឹកមុខមិនសូវល្អសោះ ឬ មួយនៅក្រុមហ៊ុនមានបញ្ហាអី?»Haesoo សួរទាំងបារម្ភ

«នៅក្រុមហ៊ុនគ្មានបញ្ហាអីនោះទេ គ្រាន់តែបងបារម្ភខ្លាចថា....» Jongin រៀបនឹងនិយាយហើយតែគិតម្តងទៀតក៏មិនចង់ឲ Haesoo លឺរឿងអ្វីដែលមិនល្អ

«ឆាប់និយាយមក...» Haesoo ទទូតចង់ដឹង

«គ្មានអីទេ!កុំចាប់អារម្មណ៍អីល្អជាង» Jongin ក៏និយាយបន្លំ

«ក៏បានមិនចង់ដឹងក៏បាន!»នាងក៏ញញឹម

Skip ~~~

[ ក្រុមហ៊ុន ]

«លោកលេខា!ផ្ទះរបស់ Jongin នៅឯណាខ្ញុំចង់ទៅ»លោកស្រីជុងដែលជាម៉ាក់របស់ Jongin សួរទៅកាន់លេខាដែលកំពុងឈរ

«បាទ!ផ្ទះលោកប្រធាន?គឺថា...» លេខាមិនសូវចង់ប្រាប់នោះទេ ឈព្រោះដឹងបើប្រាប់ហើយនឹងមានអ្វីកើតឡើង

«ឆាប់និយាយចេញមក!យ៉ាងមិចឬក៏មិនស្គាល់?លោកជាលេខា មិនស្គាល់ផ្ទះចៅហ្វាយដូចជាមិនទំនងទេលោកលេខា»

«ខ្ញុំស្គាល់ចាំខ្ញុំជូនទៅចុះ!» ដោយសារតែការកៀបសង្កត់របស់លោកស្រីជុងពេកទើបលឹខាដាច់ចិត្តប្រាប់

(មួយសន្ទុះក្រោយ)

ឡានរបស់ម៉ាក់ Jongin ក៏មកដល់មុខផ្ទះតែ Jongin នៅមិនទាន់ដឹងទេថាម៉ាក់គេមក

សំលេងកណ្តឹងក៏បន្លឺឡើង ~🔔
Haesoo នាងក៏មកបើកទាំងដែលនាងមិនដឹងថាអ្នកមកផ្ទះនាងជាម៉ាក់របស់ Jongin
«នាងមែនទេ Haesoo?» មិនទាន់ទាំងអីស្រួលបួលផង ម៉ាក់របស់ Jongin ក៏សួរទៅ Haesoo ភ្លាមធ្វើឲនាងមានអារម្មណ៍ថាប្លែកៗនឹងមិនសូវស្រួល

«លោកស្រីជាអ្នកណា?»Haesoo ហេតុតែចង់ដឹងក៏សួរព្រោះនាងពិតជាមិនដឹងថាស្រ្តីម្នាក់នេះជាអ្នកណា

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Où les histoires vivent. Découvrez maintenant