Part 6

241 12 2
                                    

នៅក្នុងបន្ទប់ធ្វើការ ~

Jongin អង្គុយលើកៅអីគេកំពុងគិតថាត្រូវធ្វើបែបណាចំពោះរឿងរបស់ Haesoo ឯ លេខាឈរនៅក្បែរនោះក៏សម្លឹងមើលចៅហ្វាយយ៉ាងងឿងឆ្ងល់ថាតាំងពីដើរចូលមកចៅហ្វាយគេប្លែកៗម្លេស ។ Jongin ក៏អង្គុយគិតមួយសន្ទុះរួចក៏ប្រើឲលេខា ទៅផ្ទះ Haesoo ប្រាប់នាងថា បើសិននាងមិនមែនលុយរំលស់ផ្ទះនាងវិញទេឲនាងរើចេញទៅ ហើយប្រាប់នាងទុកពេលឲ3ថ្ងៃដើម្បីរើចេញ។ ឯលេខាលឺចៅហ្វាយខ្លួននិយាយចឹងក៏តបទៅវិញ
" ចៅហ្វាយធ្វើបែបនេះមិនអាក្រក់ពេកទេហេស៎?"

Jongin: " អាក្រក់យ៉ាងមិច...ខ្ញុំមានវិធីរបស់ខ្ញុំហើយ ធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅ"
លេខា: " បាទ!"

តាមពិតគេមិនមែនចិត្តអាក្រក់អ្វីនោះទេ តែគេគ្រាន់តែចង់ឲ Haesoo នៅជិតៗគេតែប៉ុណ្ណោះ ។
លេខាក៏បានមកដល់ផ្ទះ Haesoo ជាលើកទីពីរ គេចុះពីរលើឡានមករួចដើរចូលក្នុងផ្ទះ តែក្នុងផ្ទះគ្មានមនុស្សទេ គេក៏ស្រែកសួរ
" មានមនុស្សនៅដែលទេ.?" លេខាស្រែក2-3ដងទើបឃើញមានអ្នកបំរើម្នាក់ចេញមក រួចក៏សួរ
" លោកលេខាមករកអ្នកនាងមែនទេ?"
លេខាតប :
" មែនហើយអ្នកនាងនៅឯណា" ពេលនោះអ្នកបំរើក៏ស្ទាក់ស្ទើរៗមិនហ៊ាននិយាយ អាការះដូចលាក់បាំងអ្វីម្យ៉ាង"
លេខាក៏ដេញដោលសួរទៅអ្នកបំរើនោះថា
" ខ្ញុំសួរថាអ្នកនាងនៅឯណា?"
ឯអ្នកបំរើក៏ដាច់ចិត្តប្រាប់ទៅលេខាថា
" អ្នកនាងរើចេញតាំងពីរយប់មិញម្លេស គាត់បានហាមខ្ញុំមិនឲប្រាប់អ្នកណា"
លេខាលឺហើយក៏ប្រញ៉ាប់សួរទៅអ្នកបំរើនោះទៀតថា
" តើនាងមានដឹងទេថា អ្នកនាងទៅនៅឯណា?"
អ្នកបំរើ: "គឺខ្ញុំបានលឺមកតិចៗថាប៉ារបស់អ្នកនាងមានខុនដូទុកឲអ្នកនាង"លឺភ្លាមលេខាប្រញ៉ាប់ឡើងឡានទៅប្រាប់ចៅហ្វាយ។

Skip ~~

«ក្រុមហ៊ុន»
លេខាក៏រត់ចូលក្រុមហ៊ុនយ៉ាងតក់ក្រហល់ រួចឡើងទៅបន្ទប់ធ្វើការចៅហ្វាយយ៉ាងលឿន។
គេក៏ស្រែកយ៉ាងលឺថា "ចៅហ្វាយៗៗ"
Jongin: " វាយ៉ាងមិចហេតុអីស្រែកខ្លាំងដល់ថ្នាក់នេះ"? (លេខាក៏សម្រួលអារម្មណ៍ដើម្បីដកដង្ហើមឲស្រួល ព្រោះគេមកពីហត់ខ្លាំងណាស់)
Jongin: "មានការអីឆាប់និយាយមក?"
លេខា: " គឺអ្នកនាង Haesoo"
Jongin : "Haesoo យ៉ាងមិចប្រញ៉ាប់ប្រាប់ភ្លាមមក"
លេខា: " គឺ...អ្នកនាងរើចេញពីរផ្ទះហើយ"Jongin លឺបែបនេះក៏ស្ទុះក្រោកពីរកៅអីយ៉ាងលឿនបំរុងចេញទៅតាមរកនាង តែលេខាឃាត់ " ចៅហ្វាយចង់ទៅណា..?"
Jongin: "យើងចេញទៅរកនាង កុំមកហាមចេញទៅ យើងទៅតែម្នាក់ឯងបានហើយ!!

Skip ~

«ក្នុងឡាន»
" ហឹស!ចង់គេចពីបងដល់កាលណាទៀត"គេនិយាយម្នាក់ឯងក្នុងឡាន រួចបន្ថែមល្បឿនឡានយ៉ាងលឿនដើម្បីឲឆាប់ដល់ ។
គេក៏បានមកដល់នៅមុខខុនដូរដែល Haesoo រស់នៅ គេដើរចូលក្នុងរួចត្រូវបានគេឃាត់ដោយបុគ្គលិកម្នាក់
" លោកមករកអ្នកណាដែល"
Jongin: "ខ្ញុំមករកមនុស្សស្រីម្នាក់ឈ្មោះ Haesoo តើនាងនៅបន្ទប់ណា"
បុគ្គល: "តើលោកត្រូវជាអីនឹងនាងដែលទៅ?"
Jongin: " ខ្ញុំត្រូវជាអីចាំបាច់ត្រូវដឹងដែលហេស៎?"
បុគ្គលិក" ខាងយើងត្រូវត្រួតពិនិត្យអ្នកដែលចេញចូលទីនេះ វាគឺជាច្បាប់"!!

————————————

រង់ចាំភាគ7ទាំងអស់គ្នា🤗♥️
បើសិនមានកន្លែងណារៀងភ្លាវសុំទោសផង😇♥️

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Tempat cerita menjadi hidup. Temukan sekarang