Part 13

173 7 0
                                        

« ត្រឹមតែអូនម្នាក់»

Jongin នឹង Haesoo ទើបតែយល់ចិត្តគ្នានិយាយល្អដាក់គ្នាមិនទាន់បានប៉ុន្មានផង ក៏មានតួរឈ្នានីសគឺ Yumin មករំខានទៀតទៅហើយ នាងបានឲអង្គរក្សនាងតាមដាននឹងទៅមើលថា Haesoo នឹងជាអ្នកណា ជាអ្វីនឹង Jongin។

ក្រោយអង្គរក្សប្រាប់ដំណឹងទៅនាងហើយ Yumin មិនរង់ចាំយូរក៏មានបំណងចង់ស្គាល់មុខ Haesoo ផ្ទាល់នឹងសួរនាំនាង អំពីអ្វីដែលនាងចង់ដឹង នាងធ្វើចឹងដូចចង់ទៅរករឿងនឹង Haesoo ចឹង

« យើងនឹងជួបគ្នាឆាប់ៗនេះ Haesoo » សំលេងនឹងទឹកមុខនាងមិនគួរឲទុកចិត្តសោះ ព្រោះអីនាងជាអ្នកណាមកពីណា ហេតុអីសុខៗមកជ្រៀតជ្រែករឿងស្នេហាគេ ពិតជាគួរស្អប់ណាស់
មិនបង្អង់យូរនាងក៏បើកឡានទៅខុនដូររបស់ Haesoo តែម្តង តែ Haesoo នាងមិនទាំងស្គាល់នាង មិនដឹងនាងជាអ្នកណាផង ចាំមើលថាតើមានរឿងអ្វីកើតឡើង?

« ខុនដូរ Haesoo »

នាងបានដើរចូលក្នុងខុនដូរដោយមិនខ្វល់អ្វីទាំងអស់ចូលក្នុងជណ្តើរយន្តរួចចុចជាន់ដែលនាងទៅ

ទឹងៗៗ🔔~~

សំលេងកណ្តឹងក៏បន្លឺឡើង ឯ Haesoo វិញនាងកំពុងអង្គុយលើសាឡុងមើលសៀវភៅ ធ្វើអ្វីទូទៅ ព្រោះនាងគ្មានការងារធ្វើ ចេះតែនៅក្នុងខុនដូរពីមួយថ្ងៃទៅមួយថ្ងៃទៅ។

« អ្នកណាគេចេះ?» នាងក៏មានអារម្មណ៍ចម្លែកដែលតែក៏មិនបានគិតអ្វីយូរទេ ក៏ទៅបើកទ្វារ
គ្រាន់តែបើកភ្លាមក៏ឃើញមានស្រីម្នាក់ឈរអោបដៃសម្លឹងមើលមកនាង ដោយខ្សែរភ្នែកមិនគួរឲទុកចិត្តសោះ ញញឹមដាក់នាងទាំងមិនដែលស្គាល់គ្នា មិនឆ្ងល់ទើបចម្លែក

« សួរស្តីអ្នកនាង Haesoo » គ្រាន់តែ Haesoo បើកទ្វារមកភ្លានYumin នាងលើកដៃសួរស្តីដោយគ្មានគេខ្មាសទាំងដែលគេមិនស្គាល់នាងផង

« នាងជាអ្នកណា?» Haesoo នាងរៀងឆ្ងល់ក្នុងចិត្តបន្តិចបន្តួចដែលមនុស្សឆ្កួតស្អីមកពីណាសុខៗ say hi ដាក់នាងទាំងដែលនាងមិនដែលស្គាល់ផង

« គឺ...ខ្ញុំស្គាល់ជាមួយលោក Jongin ខ្ញុំមកនេះមានរឿងនិយាយជាមួយនឹងនាង នាងអាចមានពេលនិយាយជាមួយខ្ញុំបានទេ» ពិតជាចម្លែកណាស់នៅសុខៗក៏មានអ្នកណាមិនដឹង ស្គាល់ឈ្មោះយើង ហើយសុខៗចង់និយាយជាមួយយើងទៀត🗿

« ខ្ញុំមិនខ្វល់ទេថានាងស្គាល់ Jongin ឬអត់នោះតែថាខ្ញុំគ្មានរឿងអីនិយាយជាមួយនាងទេត្រឡប់ទៅវិញទៅ» Haesoo នាងមានអារម្មណ៍ថា មិនល្អសោះ ព្រោះមិនដឹងនាងឆ្កួតអីទេ មិនទាំងស្គាល់គ្នាមានរឿងនិយាយជាមួយគ្នា ចម្លែកពិតមែន

Haesoo នាងរៀបនឹងបិទទ្វារទៅហើយ ក៏ត្រូវឈប់ក្រោយលឺពាក្យមួយឃ្លា

« ឈប់ទាក់ទងនឹង Jongin ទៀតទៅ» តើនាងមានសិទ្ធស្អី?តើនាងត្រូវជាអ្វីនឹង Jongin បានជាហ៊ានបញ្ជាគេបែបនឹង ត្រឹមតែជាភាគហ៊ុនធំក្នុងក្រុមហ៊ុនគេសោះ មកជ្រៀតជ្រែកស្នេហារបស់គេដែល

« ហឹស!តើនាងជាអ្នកណា នាងឆ្កួតទេដឹងសុខៗមកបញ្ជាខ្ញុំ?» Haesoo នាងអស់សំណើចជាខ្លាំង វាគួរឲចង់សើចនៅពេលមនុស្សមិនទាំងស្គាល់គ្នាមកនិយាយចឹងៗដាក់ អត់យល់><

« ចុះនាងជាអីនឹង Jongin ដែលទៅ?ទើបពេលខ្ញុំនិយាយចឹងនាង..ក្តៅក្រហាយ?» នាងនេះពិតជាយ៉ាប់មែនហើយ និយាយបែបនឹងដាក់គេដល់គេ និយាយទៅវិញតាំងបោះពាក្យសម្តី ចឹងមក

« ខ្ញុំទេដែលត្រូវសួរនាង នាងជាម៉ាក់របស់ Jongin ហេស៎ទើបមកបញ្ជាខ្ញុំ?» មែនហើយជាម៉ាក់របស់គេហេស៎ទលបមកបញ្ជាចំជាឆ្កួតមែន នាង Yumin នេះ

« ហឹស!គួរឲចង់សើចណាស់ នាងបែកគ្នាជាមួយនឹង Jongin ហើយតើ នាងមកទាក់ទងជាមួយនឹងគេទៀតយ៉ាងមិចចង់តោងគេតើមែនទេ មើលទៅខុនដូរនាងរស់នៅនៀកវាថ្លៃខ្លាំងណាស់ មើលទៅរូបរាងរបស់នាងគ្មានលទ្ធិភាពអាចបង់បានទេ»

សម្តីប៉ុន្មាននេះធ្វើឲ Haesoo ចង់ទៅទះកំភ្លៀងនាងណាស់ តែនាងមានភាពជាមនុស្សគ្រប់គ្រាន់មិនចង់ប្រើកំលាំងបាយ មិនចង់ប្រឡាក់ប្រឡូកជាមួយនឹងនាងម្នាក់នេះ

« បិទមាត់ស្អុយរលួយរបស់នាងហើយចេញពីមុខបន្ទប់ខ្ញុំទៅ» Haesoo នាងក្ដាប់ដៃមួយទំហឹងព្រោះពាក្យប៉ុន្មានឃ្លាថា នាងចង់តោង Jongin ហើយថែមទាំងថា ខុនដូរនេះ Jongin បង់ថ្លៃឲទៀត តែតាមពិតជាខុនដូរប៉ារបស់ Haesoo បន្សល់ទុកឲនាងរស់នៅ តែនាងមិនចង់ទៅនិយាយបកស្រាយវែងឆ្ងាយឲ នាង Yumin យល់អ្វីទេ ព្រោះគ្មានប្រយោជន៍បកស្រាយឲមនុស្សចឹងយល់

« ហឹស!យ៉ាងមិចខ្ញុំនិយាយត្រូវចំណុចមែនទេ?» ត្រូវចំណុចអីទៅ?តាមពិតខ្លួនឯងនិយាយខុសសឹងទាំងអស់សោះ យ៉ាប់គុណនឹងយ៉ាប់ហើយ នាង Yumin





To be continued ❤️
Thank for read 👀❤️

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Место, где живут истории. Откройте их для себя