« ១០ »
Yumin « ទោះខ្ញុំមិនសរសើរក៏មានស្រីដទៃនឹងសរសើរដូចខ្ញុំអីចឹងដែល» នាងញញឹមរួចមើលមុខ Jongin
Jongin « យើងមកប្តូររឿងនិយាយវិញទៅ » Jongin ព្យាយាមនិយាយរឿងផ្សេងព្រោះគេមានអារម្មណ៍ដូច Yumin កំពុងញ៉ែរគេ ។( ស្រីញ៉ែរប្រុស😒)
Yumin « ក៏បាន..និយាយចឹងលោកទំនេរដែលទេ» នាងសួរទៅ Jongin ព្រោះនាងចង់បបួលគេទៅញាំបាយ
Jongin « អឺ.....គឺ» គេស្ទាក់ស្ទើរព្រោះគេមិនចង់ទៅញាំបាយជាមួយមនុស្សស្រីតែពីរនាក់
Yumin « លោកមិនទំនេរមែនទេ»
Jongin « ខ្ញុំ...រវល់មានណាត់»
Yumin« អរ..មិនអីទេចឹងចាំលើកក្រោយចុះ» នាងញញឹមធម្មតាតែក្នុងចិត្តគឺមិនពេញចិត្ត ព្រោះត្រូវគេបដិសេធ នាងក៏សង្ស័យដែលថាតើមានណាត់ជាមួយអ្នកណានិយាយគ្នាចប់រួចរាល់ Yumin ក៏ចេញពីបន្ទប់ទទួលភ្ញៀវរួចដើរចេញទៅទាំងមិនពេញចិត្ត រួចនាងប្រើឲអង្គរក្សនាងតាមដាន Jongin ថាទៅណាត់ជួបអ្នកណា?
Yumin « ឯងទៅមើលទៅថាលោក Jongin គេណាត់អ្នកណា» នាងនិយាយទាំងទឹកមុខមួរម៉ៅ
អង្គរក្ស« ទៅមើលធ្វើអីទៅអ្នកនាង» អង្គរក្សសួរទាំងមិនដឹងចៅហ្វាយគេស្រលាញ់ Jongin
Yumin « យើងប្រាប់ឲទៅគឺទៅកុំសួរច្រើន»នាងនិយាយហើយក៏ដើរទៅបាត់
អង្គរក្ស« អរ...បាទ»Skip ~
ក្រោយ Yumin ដើរចេញពីបន្ទប់បាត់ លេខារបស់ Jongin ដូចជាមានការសង្ស័យលើ Yumin ថាកំពុងចាប់អារម្មណ៍លើ Jongin រួចគេនិយាយទៅកាន់ចៅហ្វាយគេ:លេខា« លោកប្រធាន មានឃើញអីដូចខ្ញុំឃើញទេ»លេខាសួរទៅ Jongin ដែលកំពុងអង្គុយលើសាឡុង
Jongin « ចង់មានន័យថាយ៉ាងមិច ឃើញស្អីគេ?» Jongin ឆ្ងល់នៅអ្វីដែល លេខាគេនិយាយ
លេខា « គឺ...អ្នកនាង Yumin មើលទៅនាងចាប់អារម្មណ៍លើលោកប្រធានហើយ» លេខានិយាយបែបអៀនប្រៀនទៅកាន់ Jongin
Jongin « និយាយឆ្កួតស្អី កាន់តែផ្តេសផ្តាសមែនទែនហើយ» Jongin គេមិនចាប់អារម្មណ៍នឹងសម្តីរបស់លេខាទេ
លេខា« ខ្ញុំមើលដឹងណា៎ថាអ្នកនាង Yumin ប្រាកដជាចាប់អារម្មណ៍នឹងលោកពិតមែន»លេខានៅតែខំព្យាយាមនិយាយទៅកាន់ Jongin
Jongin « បានហើយ..ឈប់និយាយរឿងនេះជាមួយខ្ញុំទៀត លោកក៏ដឹងថាខ្ញុំមានមនុស្សដែលស្រលាញ់រួចហើយ លោកឈប់គិតទៅវាមិនអាចទៅរួច ខ្ញុំស្រលាញ់តែ Haesoo ម្នាក់ទេ» Jongin នៅតែមិនខ្វល់សម្តីអត់ប្រយោជន៍របស់លេខាដឹងស្រាប់ហើយថា Jongin គេមានតែ Haesoo ទេ( only អូន soo 😘)
លេខា « ឲខ្ញុំសុំទោសផងចុះលោកប្រធាន» និយាយរួចលេខាឲអោនសុំទោសតាមបែបសុជីវធម៌ទៅ
Jongin « បានហើយ...បំភ្លេចចោលទៅ» Jongin និយាយចប់ក៏ដើរចេញពីបន្ទប់ទៅក្រៅបាត់———————————
Haesoo ដែលកំពុងតែអង្គុយនៅហាងកាហ្វេមួយកន្លែងកំពុងអង្គុយសុខៗក៏ស្រាប់តែ មានគេតេមក
Haesoo « អ្នកណាចេះ?» នាងឆ្ងល់រួចក៏មិនបានគិតអីច្រើនក៏លើកនិយាយ« អាឡូ!»
Jongin « ព្រមលើកទូរស័ព្ទបងហើយហេស៎»
Haesoo « លោក!ស្គាល់លេខទូរស័ព្ទខ្ញុំបានយ៉ាងមិច?» នាងឆ្ងល់ជាខ្លាំងថាតើគេស្គាល់បានយ៉ាងមិច
Jongin « គ្មានស្អីពិបាកទេដែលរកលេខទូរស័ព្ទអូននុះ» គេនិយាយយ៉ាងផ្អែមល្ហែមជាមួយ Haesoo 🤧💘
Haesoo « លោក!តេមកមានការអី?»
Jongin « ពេលនេះអូននៅទីណា?» Jongin សួរព្រោះគេចង់ទៅរក Haesoo
Haesoo « ហេតុអីត្រូវប្រាប់លោកនុះ យើងជាស្អីនឹងគ្នាដែលទៅ?» Haesoo មិនព្រមប្រាប់គេនោះទេ
Jongin « ក៏បាន..មិនប្រាប់ក៏អត់ទៅ» គេនិយាយរួចក៏ចុចបិទទៅ តែមិនមែនមានន័យថាគេរក Haesoo មិនជើញនោះទេមួយសន្ទុះក្រោយមក~
« ហាងកាហ្វេ»Jongin គេបានដើរចូលក្នុងហាងរួចសម្លឹងរកមើល Haesoo
Haesoo « លោក! មកបានយ៉ាងមិច?»Haesoo ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ Jongin
To be continued 🤧💘
Thank you for reds ❤️✨
YOU ARE READING
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romance«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------