នាង Yumin មិនព្រមចប់ងាយៗសោះនៅតែនិយាយឌឺដងដាក់ Haesoo ទៀត ធ្វើឲ Haesoo នាងក៏អស់ការអត់ធ្មត់ដែលតែ ប្រឹងសម្រួលអារម្មណ៍នាង ដែលពេកនេះនាងស្ទើរចង់ទះកំភ្លៀងនាង ឲឈាមមាត់ទៅហើយ តែចិត្តមួយទៀត ទប់កំហឹងរបស់នាង
« ស្តាប់ភាសាមនុស្សមិនបានមែនទេ ខ្ញុំប្រាប់ឲនាងចេញពីបន្ទប់របស់ខ្ញុំទៅ» គេនិយាយដេញដូចឆ្កែដូចឆ្មាតែនាង Yumin នៅតែមុខក្រាសមិនព្រមចេញទៅណាសោះ
« ក៏បាន!ខ្ញុំសង្ឃឹមយើងនឹងបានជួបគ្នាទៀត» នាងញញឹមឌឺដាក់ Haesoo រួចលើដៃ Bye Bye ឡើងឡូយហើយក៏ដើរចេញទៅបាត់ នាង Yumin នេះដល់ហើយ នៅមានមុខមកនិយាយឡូយទៀត ចង់ចាប់ទះពិតមែន
« ហឹស!!! នាងនេះឆ្កួតទេដឹង» Haesoo នាងខឹងផង ហួសចិត្តសុខៗមានមនុស្សស្រីឆ្កួតមករករឿងនាង ដល់ខុនដូរតែម្តង ធ្វើដូចនាងជាមនុស្សទីបីជ្រៀតជ្រែកសង្សាគេចឹង យ៉ាងមិចបានមកជេយកៗចឹងនោះ
គ្រាន់តែទៅរករឿងគេចប់ភ្លាម នាង Yumin ដើរចេញពីខុនដូរមកមុខរីកដូចគ្រាប់ជីក្រោយបាន សម្រេចបំណងរបស់ខ្លួននោះ តែថាមិនដឹងជានាងគិតអីទេ រាល់ថ្ងៃនេះ ហ្ហើយ!
តែថាថ្ងៃនេះចៃដន្យអីម្លេះចំពេល Jongin មករក Haesoo ក៏ជួបនឹង Yumin តែ Jongin គ្រាន់តែឃើញមិនបានហៅឬសួរនាងអ្វីទេ ឯ Yumin ក៏មិនបានឃើញ Jongin ដូចគ្នា នាងគិតតែពីដើរទៅមុខមិនចាប់អារម្មណ៍ឬងាកឆ្វេងងាកស្តាំអ្វីឡើយ
« នោះគឺអ្នកណានាង Yumin តាស!នាងមកធ្វើអីនៅទីនេះ ឬនាងស្នាក់នៅទីនេះ?» Jongin មានសំណួរពេញខួរក្បាលតែថាគិតមិនដល់ទេថានាង Yumin មករក Haesoo ព្រោះ ពីរគេមិនដែលស្គាល់គ្នា មិនគិតយូរក៏ចុចជណ្តើរយន្តឡើងទៅបន្ទប់ Haesoo
ទឹងៗៗ🔔~~~~
កណ្តឹងបន្លឺឡើងម្តងទៀតស្របពេល Haesoo កំពុងអង្គុយនឹងនឹកគិតរឿងនាង Yumin និយាយអម្បិញមិញនេះ ហើយក៏ភ្ញាក់ស្មារតីក្រោយលឺអ្នកណាចុចកណ្តឹង នាងមិនបានគិតអ្វីច្រើនក៏ទៅបើកទ្វារ
« Jongin!» នាងបើកទ្វារមកក៏ឃើញម្នាក់នោះជា Jongin ក៏រៀងភ្ញាក់ផ្អើលដែល
« យ៉ាងមិចភ្ញាក់ផ្អើលទេ » អ្នកកំលោះញញឹមយ៉ាងពពង្រាយទៅកាន់ Haesoo តែមិនដឹងថាមុននឹងគេមកនាងជួបស្អីខ្លះអម្បិញមិញនេះ ត្រូវស្រីបិសាចនឹងមករករឿងដល់ខុនដូរ ហើយត្រូវជេយ៉ាងខ្លាំងទៀត
« មិនភ្ញាក់ផ្អើលទេព្រោះខ្ញុំជួបរឿងភ្ញាក់ផ្អើលជាងនឹងឆ្ងាយណាស់» មែនហើយនាងជួបរឿងខ្លាំងជានឹងផង គួរយល់ហើយថាបានន័យថាមិចនោះ
« អូនកើតអីនឹង» Jongin គេឆ្ងល់ព្រោះ យប់មិញទើបនិយាយគ្នាល្អៗសោះហេតុអីសុខៗនិយាយគំរោះគំរើយដាក់គ្នាមេស
« មិនដឹងទេ តែថាទៅប្រាប់ស្រីរបស់លោកទៅថា ឈប់មករកខ្ញុំទៀតបើមិនចឹងទេខ្ញុំមិនទុកមុខឲទេ » Haesoo យ៉ាប់មែន និយាយរឿងអីដែល Jongin មិនបានដឹង ធ្វើយ៉ាងមិចគេយល់នោះ Jongin គេមិនបានដឹងរឿងអ្វីនោះទេ ក៏ត្រូវមាត់គេដែល
« អូននិយាយពីអី?ស្រីស្អីទៅបងមិនយល់ទេ» មែនហើយ?មិនយល់ពិតមែន អាណិត Jongin ណាស់ដែលត្រូវរងកម្មទាំងខ្លួនឯងមិនដឹងរឿងអ្វីសោះនោះ
« លោកធ្វើអីដឹងខ្លួនឯងច្បាស់ មិនចាំបាច់ខ្ញុំប្រាប់ទេ » Haesoo នាងមើលទៅខឹងរឿងនាងនោះមករករឿងឬប្រច័ណ្ឌនឹង Jongin ឲប្រាកដ ?
« បងមិនយល់អូននិយាយអីមែន តែថាបងមានស្រីឯណាទៅអូនយល់ច្រឡំហើយ» ព្យាយាមបកស្រាយប្រាប់គេខ្លាចគេយល់ច្រឡំ ខ្លាចគេខឹង ព្រោះមិនចង់បាត់បងនាងម្តងទៀតទេ
« បាន!!ចឹងត្រឡប់ទៅវិញទៅខ្ញុំមិនចង់និយាយជាមួយអូនទេ» ថាហើយក៏រុញទ្វារបិទចោលអ្នកកំលោះកំពុងឈរនៅខាងក្រៅ
« soo! Soo! » Jongin ខំទះទ្វារគោះហៅផង ព្រោះថាខ្លួនអត់យល់អ្វីដែលគេនិយាយទេ និយាយឲចំជិតកើតឆ្កួតទៅហើយ
តែយ៉ាងណារង់ចាំមើលបន្តថាតើ Jongin នឹង Haesoo យល់ចិត្តគ្នាពេលណាទៅ បើម្នាក់នោះកំពុងខឹងអ្នកម្ខាងទៀត ទាំងដែលអ្នកម្ខាងទៀតមិនដឹងខឹងរឿងអីសោះ ហ្ហើយ!!បើខឹងមិននិយាយឲចំៗមកថាខឹងរឿងអី ងរងក់រឿងអី ឯអ្នកម្ខាងទៀតក៏មិនដឹងត្រូវធ្វើយ៉ាងមិចព្រោះមិនដឹងគេខឹងរឿងអី🙃
——————————————-
To be continued ❤️🌼
បើសិនចង់ឲគេឆាប់ត្រូវគ្នាអានហើយ Vote ផង🧘🏻♀️
ESTÁS LEYENDO
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romance«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------
