Part 25

90 5 0
                                    

បន្ទាប់ពីនិយាយជាមួយ Haesoo រួចហើយនាងក៏ដើរមកខាងមុខវិញ
«ខ្ញុំសុំទោសទៅបន្ទប់ទឹករៀងយូរបន្តិច» Yumin នាងនិយាយទៅ Jongin

«បាទ.មិនអីទេ» Jongin ក៏ឆ្លើយទៅវិញ

«និយាយចឹងអ្នកនាង Yumin មានរវល់ឬអត់អញ្ជើញញាំបាយនៅទីនេះសិនហើយ» Jongin បបួលនាង Jongin តែង
តែបបួលមនុស្សគ្រប់គ្នាបែបនេះទាំងអស់ព្រោះវាជាការគួរសមនឹងមានសុជីវធម៌ផង

«ចា៎.បានខ្ញុំគ្មានការរវល់អីទេ»នាងក៏ឆ្លើយទាំងញញឹម
«អ្នកនាង Yumin ខ្ញុំស្មានថាទៅវិញបាត់ហើយ»ពេលនោះ Haesoo ក៏ដើរចូលមក

«មិនទាន់ទៅបានទេព្រោះលោក Jongin បបួលខ្ញុំញាំបាយ» Yumin ក៏តបទៅវិញបែបទឹកមុខឌឺដង

«បងពិតជាល្អមែនណាបបួលគេញាំបាយឲគ្រប់តែគ្នា»Haesoo ក៏ទៅអង្គុយជិត Jongin កៀកដៃគេ ហើយនិយាយផ្អែមល្ហែមចង់ធ្វើឲអ្នកម្ខាងទៀតច្រណែន ដែលធម្មតាមិនមែនបែបនឹងទេ ធ្វើឲ Jongin មានអារម្មណ៍ប្លែកៗ

«គឺបងតែបែបនឹងឯងគ្មានអីប្លែកទេ» Jongin ក៏ឆ្លើយទៅវិញទាំងញញឹម

ឯ Yumin វិញឃើញពួកគេផ្អែមល្ហែមដាក់គ្នាបែបនឹងក៏មានអារម្មណ៍ច្រណែនខំប្រឹងទប់កាយវិការខ្លួនកុំឲគេចាប់បាន

«ខ្ញុំគិតថាមិនចង់រំខានដល់លោកនោះទេ ចឹងខ្ញុំសុំទៅវិញសិនហើយ» នាងនិយាយរួចក៏ប្រុងនឹងក្រោកងើបចេញ

«ឈប់សិនអ្នកនាង Yumin !» Jongin ក៏ក្រោកដូចគ្នាដើម្បីឃាត់នាង

«អ្នកនាងមិនរំខានអីទេនៅញាំបាយនៅទីនេះសិនហើយចាំទៅវិញគិតថាខ្ញុំសុំទៅចុះ» Jongin និយាយមួយម៉ាត់ធ្វើឲ Haesoo ដែលអង្គុយនៅជិតនឹងស្រឡាំងកាំងព្រោះមើលទៅគេចង់ឲ Yumin នៅញាំបាយទីនេះណាស់តែក៏មិនមាត់បានត្រឹមអង្គុយគិតម្នាក់ឯង

«តែថាខ្ញុំក្រែងចិត្តនឹងអ្នកនាង Haesoo ខ្លាចនាងទើសទាល់»yumin នាងក៏សម្លឹងមើលមុខ Haesoo ដោយក្រស៊ែភ្នែកពឹសពុលហើយក៏ញញឹម

«មិនអីទេ!ខ្ញុំមិនបានទើសទាល់បន្តិចផង!អញ្ជើញតាមសប្បាយ» Haesoo នាងក៏ញញឹមទាំងបង្ខំតែតាមពិតទៅនាងមិនចង់ឲនាងនៅទីនេះយូរទេ

«ចឹង!ខ្ញុំមិនក្រែងចិត្តទេ»នាងនិយាយហើយក៏ញញឹមវិញដូចគ្នា

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Hikayelerin yaşadığı yer. Şimdi keşfedin