Jongin នៅតែធ្វើចិត្តដូចធម្មតា ឯ Heasoo វិញយំមិនឈប់រួចនាងក៏សួរទៅ Jongin ថា
" បងឈប់ស្រលាញ់ខ្ញុំហើយមែនទេ"
Jongin ក៏ពិបាកនឹងឆ្លើយសំណួរនេះខ្លាំងណាស់ ព្រោះគេធ្វើដោយបង្ខំចិត្ត ធ្វើទាំងមិនចេញពីចិត្តពិត Jongin ក៏តបទៅវិញ
" មែនហើយ បងឈប់ស្រលាញ់អូនហើយ"
លឺបែបនេះភ្លាម Haesoo ក៏ងក់ក្បាលតិចៗមិនសួរអ្វីតទៀតព្រោះ សមីខ្លួនគេនិយាយបែបនេះហើយរួចក៏ដើរចេញទាំងទឹកភ្នែក នឹងឈឺចាប់ខ្លាំង។ ឯ Jongin វិញឃើញនាងដើរចេញបែបនេះ ទឹកភ្នែក ចាប់ផ្តើមស្រក់មកដោយមិនដឹងខ្លួនព្រោះអម្បិញមិញ ខំទប់ទឹកភ្នែកមិនចង់យំចំពោះមុខនាង តែតាមពិតក្នុងទ្រូងរបស់គេឈឺមិនចាញ់ Haesoo នោះទេ។ម្នាក់មិនព្រមប្រាប់ហេតុផលដើម្បីកុំឲម្នាក់ទៀតយល់ច្រឡំខុសឯម្នាក់ទៀតក៏យល់ច្រឡំ ថាគេឈប់ស្រលាញ់ខ្លួនមែន ទាំង2នាក់ ត្រូវមកឈឺ ដោយសារមិននិយាយជាមួយគ្នាអោយច្បាស់លាស់ ។ តើស្នេហាពួកគេវិលមកដូចដើមឬយ៉ាងណា?
~កន្លងផុតទៅ10ឆ្នាំ
រឿងរ៉ាវកាលពី10ឆ្នាំរវាង គូរស្នេហ៍មួយគូរត្រូវបាន បាត់ទៅតាមពេលវេលា បាត់ទៅហើយ។ ក្រឡេកមកមើលតួរស្រីរបស់យើង Haesoo វិញឥឡូវនាងត្រឡប់មកពីបរទេសវិញ នឹងរៀនចប់តាមបំណងរបស់ ប៉ានឹងម៉ាក់នាងរួចមកហើយ នាងដើរចេញពីព្រលានយន្តហោះ សំលឹងមើលមនុស្សមកទទួលនាង រួចក៏ឃើញ អ្នកបើកឡានរបស់ប៉ានាងមកយក នាងក៏សួរទៅអ្នកបើឡាន
" ចុះឯណាប៉ានឹងម៉ាក់ មិនមកទទួលខ្ញុំទេហេស៎?"
អ្នកបើកឡានក៏តប
" គឺលោកប្រុសនឹងលោកស្រីជាប់រវល់ មិនបានមកដោយផ្ទាល់នោះទេអ្នកនាង"
Haesoo : " ហឺយ!មិនដឹងជារវល់អីណាស់ណាទេ" ( និយាយទាំងធុញថប់)~នៅក្នុងឡាន
នាងកំពុងមើលទៅលើមេឃពីក្នុងកញ្ចក់ឡានរួចគិតអំពី រឿងរ៉ាវដប់ឆ្នាំមុន រួចទឹកភ្នែកនាងក៏ហូរ អោយតែនាងនឹកឃើញរឿងរ៉ាវទាំងអស់នឹងតែងតែយំជានិច្ច ។ នាចក៏យកដៃជូតទឹកភ្នែករួច និយាយក្នុងចិត្តថា
" មនុស្សស្រីម្នាក់នឹងស្លាប់បាត់ហើយ នាងគ្មានរូបរាងកាយនៅក្នុងលោកនេះទៀតទេ Haesoo នៅពេលនេះគឺជាមនុស្សថ្មី"( និយាយទាំងទឹកមុខកាច)។ផ្ទះ Haesoo:
នាងបានមកដល់ផ្ទះរបស់នាងវិញហើយ នាងចុះពីឡានរួចងាកទៅជុំវិញផ្ទះឃើញដូចជាគ្មានអ្វីផ្លាស់ប្តូរទាល់តែសោះ រួចក៏ដើរចូលក្នុងផ្ទះ នៅក្នុងផ្ទះមិនឃើញមានមនុស្សនឹងស្ងាត់ជាខ្លាំងរួចនាងក៏បានសួរទៅអ្នកបំរើដែលកាន់វ៉ាលីនាងថា
" ប៉ានឹងម៉ាក់នៅឯណា ហេតុអីមិនមកទទួលខ្ញុំចឹង?"
អ្នកបំរើឆ្លើយទាំងភ័យៗចម្លែកនឹងដូចមានអ្វីលាក់បាក់
" គឺ..អឺ..." ឃើញកាយវិការចម្លែករបស់អ្នកបំរើបែបនេះ នាងក៏ចម្លែកក្នុងចិត្ត នាងក៏សួរទៅអ្នកបំរើនោះទៀតថា
" រាល់ដងមានអ្នកបំរើច្រើនណាស់មិនមែនមានតែនាងទេហេតុអីមិនឃើញពួកគេចឹង?" តែអ្នកបំរើនោះនៅតែមិនព្រមនិយាយ នាងក៏មិនសួរអីទៀត រួចឡើងទៅលើបន្ទប់របស់នាង ទៅដល់បន្ទប់នាងរៀបនឹងគេងទៅហើយក៏ប្រទះឃើញសំបុត្រមួយច្បាប់មើលទៅដូចប៉ានឹងម៉ាក់សរសេរអោយ មិនរង់ចាំយូរនាងក៏បើកមើលសំបុត្រនោះដោងឿងឆ្ងល់យ៉ាងខ្លាំង សំបុត្រនោះក៏សរសេរថា
" Haesoo កូន ប៉ានឹងម៉ាក់ចាំបាច់ត្រូវទៅ កូនត្រូវរស់ឲបានល្អ នៅកូនទៅនៅ ខុនដូរដែលប៉ាបានរៀបចំទុកសម្រាប់កូន ព្រោះតែ..ផ្ទះយើងត្រូវរឹបអូសយក ដោយសារជំនួញរបស់ប៉ាក្ស័យធុន ប៉ាពិតជាសុំទោស ដល់កូនខ្លាំងណាស់ដែលមិនបានទៅរកកូន ប៉ាម៉ាក់ស្រលាញ់កូន មិនបាច់មករកប៉ាម៉ាក់ទេ កូនធ្វើយ៉ាងណាត្រូវយកផ្ទះយើងមកវិញ ពីបុរសម្នាក់នោះ កូនត្រូវចាំថាដោយសារបុរសនោះទើបធ្វើអោយគ្រួសារយើងក្លាយជាបែបនេះ"
អានចប់នាងរឹតតែឆ្ងល់ជំនួញប៉ានឹងម៉ាក់ក្ស័យធន់បានយ៉ាងមិច ហេតុអីក៏ពួកគាត់ទាំងពីរនាក់ត្រូវរត់គេច នាងក៏ហូរទឹកភ្នែករួច និយាយ " ប៉ានឹងម៉ាក់ធ្វើបែបនេះទៅកើត រត់គេចឲខ្ញុំនៅតែម្នាក់ឯងអភកើត" នាងក៏ចង់ដឹងដែលថាមនុស្សប្រុសនោះជាអ្នកណា ។តើដប់ឆ្នាំមកនេះតួរប្រុសយើងផ្លាស់ប្តូរអីខ្លះ?
Jongin ដែលយើងស្គាល់ថាជាកូនមានឋានះតូចទាប ពេលនេះក្លាយជា CEO នៅក្នុងក្រុមហ៊ុននៅទីក្រុង Seoul ដែលជា គូរប្រកួតប្រជែងនឹងក្រុមហ៊ុនប៉ា Haesoo ។ Jongin ពេលនេះមានរូបរាងសង្ហារស្រីៗឃើញគឺលង់ស្នេហ៍ តែគេមិនអើពើនឹងស្រីៗអស់នឹងទេព្រោះគេមានមនុស្សក្នុងចិត្តរួចហើយ
Jongin នៅតែមិនអាចភ្លេចមនុស្សស្រីដែលគេធ្វើអោយឈឺចាប់បាននោះទេ Jongin តែងតែអោយគេទៅតាមដានថា Haesoo មកពីបរទេសវិញឬនៅ ។
Somin គឺជាលេខា របស់ Jongin បានតេមកប្រាប់ដំណឹងរបស់ Haesoo ថា ពេលនេះ haesoo ត្រឡប់មកវិញហើយ លឺបែបនេះ Jongin លួចញញឹមក្នុងចិត្តរួចនិយាយថា
" ទីបំផុតអូនត្រឡប់មកវិញហើយ ពួកយើងនឹងជួបគ្នាឆាប់ៗនេះ" (និយាយរួចក៏ញញឹម)។ជួបគ្នា Part 3 🤗❤️
![](https://img.wattpad.com/cover/239211632-288-k889359.jpg)
BINABASA MO ANG
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romance«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------