Part 26

80 3 0
                                        

Jongin ឈរមើលមុខ Haesoo ដោយមានសំណួរជាច្រើននៅក្នុងខួរក្បាលរបស់គេ ឯ Haesoo នាងឃើញគេមើលមកខ្លួនបែបនឹងក៏មិនមាត់ដែល ។Jongin បោសសម្អាតចប់ក៏ដើរទៅខាងមុខ

« លោក Jongin ខ្ញុំលាត្រឡប់ទៅវិញសិនហើយ» yumin នាងលាចប់ក៏ប្រុងនិយាយលាទៅ Haesoo ដែលកំពុងឈរនៅខាងក្រោយតែថាត្រូវ Jongin ឃាត់

«កុំអីនាងប្រហែលកំពុងខឹង»
«អរ.ចឹងមិនអីទេខ្ញុំទៅវិញហើយ»នាងនិយាយចប់ក៏ដើរចេញទៅបាត់

ឯ Haesoo នាងក៏ដើរចេញទៅខាងលើបាត់ Jongin ឃើញបែននឹងក៏តាមទៅដើម្បីសួរនាងពីររឿងនេះ

«អូនឈប់សិន!ឈប់និយាយគ្នាសិន» Jongin គេរត់តាមពីក្រោយ Haesoo ដើម្បីនិយាយគ្នាឲដឹងរឿងព្រោះអម្បិញមានភ្ញៀវទើបមិនចង់និយាយ

ឯ Haesoo នាងលឺតែមិនចង់និយាយព្រោះគេមិនជឿដដែលទោះនិយាយទាល់តែស្លាប់ក៏គេមិនជឿដែល

«បងប្រាប់ឲអូនឈប់!» Jongin ឃើញ Haesoo នាងមិនព្រមឈប់ក៏ស្រែកយ៉ាងគំហក ចំណែក Haesoo នាងលឺហើយក៏ឈប់ពិតមែនតែអារម្មណ៍នាងមិនល្អប៉ុន្មានទេនាងងាកមកនិយាយជាមួយគេ

«បងចង់និយាយរឿងនោះហេ៎?»

«មែនហើយបងចង់ដឹងថាមានរឿងអីកើតឡើង?»

«ក៏ដូចដែលបងឃើញ»

«មិនមែនទេបងចង់ដឹងដែលអូននិយាយថាអ្នកនាង Yumin ជាអ្នកទម្លាក់ចាននោះ»

«អ៎!រឿងនឹងហេ៎ដូចដែលអូនប្រាប់បងហើយតែបងមិនស្តាប់»

«វាពិបាកនឹងជឿរបងក៏មិនដឹងថា Yumin ធ្វើចឹងដើម្បីអី?

«ព្រោះគេស្រលាញ់បងនោះអី»ពាក្យនេះតែមួយម៉ាត់ធ្វើឲ Jongin គេរៀងភ្ញាក់ផ្អើលបន្តិច

«ស្រលាញ់?មិនអាចទេគេជាភ្ញៀវក្នុងក្រុមហ៊ុនបង»

«ហើយចុះយ៉ាងមិច?ទោះជាអ្នកណាក៏អាចស្រលាញ់បានឲតែចិត្តស្រលាញ់មិនថាគេនោះមានម្ចាស់ហើយក៏ដោយបងយល់ដែលទេ» Haesoo និយាយចប់ក៏ប្រុងដើរចេញទៅតែក៏ត្រូវ Jongin ចាប់ទាញដៃមិនឲនាងដើរចេញ

«បើគេពិតជាស្រលាញ់បងមែននោះ!បងក៏ចង់ប្រាប់គេវិញដែលថាបងអត់ស្រលាញ់គេនោះទេព្រោះបងមានមនុស្សដែលបងស្រលាញ់រួចហើយ» Jongin និយាយទាំងមើលមុខ Haesoo ដើម្បីឲនាងជឿជាក់នឹងទុកចិត្តគេ

«បងទៅប្រាប់នាងដោយខ្លួនឯងទៅមកប្រាប់អីអូន» នាងនិយាយចប់ក៏ក្រលាស់ដៃគេហើយក៏ដើរទៅបាត់ទុកឲ Jongin នៅឈរតែម្នាក់ឯង

Skip ~
{ ថ្ងៃស្អែក }

Haesoo ក៏ចុះពីខាងលើបម្រុងចេញទៅក្រៅដើម្បីជួបនឹង Kevin ដែលជាបងប្រុសរបស់ Haesoo តែក៏ត្រូវ Jongin សួរ

«អូនចង់ទៅណា?» Jongin ដែលកំពុងអង្គុយនៅលើសាឡុងសួរអ្នកដែលកំពុងចុះពីជណ្តើរ

«ទៅជួបបង Kevin » Haesoo នាងឆ្លើយតែអារម្មណ៍មិនចង់ឆ្លើយព្រោះគេខឹងនឹងគេកាលពីម្សិលមិញ

«ទៅតែម្នាក់ឯងនឹងហេស?» Jongin ហាក់ដូចជាមិនចង់ឲនាងទៅ

«មែន!យ៉ាងមិច»

«បងមិនឲទៅ!ប្រុសស្រីទៅក្រៅតែពីរនាក់ ឆ្កួតទេដឹង អ្នកមិនដឹងថាអូនជាសង្សារបស់គេបងមិនព្រម»

«ទៅខ្វល់ធ្វើអី?ចង់គេគិតយ៉ាងមិចជារឿងរបស់គេសំខាន់យើងធ្វើដូចគេនិយាយឬអត់?»

«តែបងខ្វល់!បើចង់ទៅឲបងទៅជាមួយ» Jongin និយាយដាច់ខាតចំពោះមុខនាង

«នេះបងប្រច័ណ្ឌខ្ញុំជាមួយនឹងបង Kevin ?»

«មែនហើយ!យ៉ាងមិចអូនជិតក្លាយជាប្រពន្ធបងហើយមិនឲប្រច័ណ្ឌបានយ៉ាងមិច?»

«ចំជាឆ្កួតមែន»នាងនិយាយខ្សឹបៗ

«បងបានលឺណា»គេនិយាយទាំងទឹកមុខកាចភ្លាម
«ចង់ទៅក៏ទៅៗ»នាងនិយាយចប់ក៏ដើរទៅក្នុងឡានមុនបាត់ទៅ




Next episode is coming....
————————————————————-
Thank for read 💖

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Место, где живут истории. Откройте их для себя