Part 20

177 6 0
                                    

បន្ទាប់ពីឃើញថាគេបានចុចចូលក្នុងសារនោះពិតមែន Jongin ក៏ធ្វើទឹកមុខឆ្ងល់ថាគេចុចចូលមើលពេលណាហេតុអីគេមិនដឹងខ្លួន គ្រប់យ៉ាងគឺមកពី Yumin តែម្នាក់គត់ធ្វើឲ Jongin នឹង Haesoo ត្រូវមកឈ្លោះគ្នា
«បានហើយមិនបាច់ខ្វល់ទេ...យប់ហើយខ្ញុំឡើងទៅខាងលើសិនហើយ»និយាយចប់ក៏គ្រវាសដៃរបស់ Jongin ចេញទៅ ទាំងទឹកភ្នែករលីងរលោងដើរចេញទៅក៏យកដៃជូតទឹកភ្នែកព្រោះមិនចង់ឲវាហូរព្រោះខ្លាចអ្នកម្ខាងទៀតឃើញ
«soo!Soo!ស្តាប់បងអធិប្បាយសិនហេតុអីអូនមិនស្តាប់បងខ្លះ?» Jongin បន្តស្រែកហៅនាងដែលកំពុងឡើងទៅខាងលើ គេចង់ឲនាងស្តាប់គេខ្លះតែថាគេមិនស្តាប់ទាល់តែសោះ💔

_____________

អ្វីៗគ្រប់យ៉ាងដោយសារអ្នកណា?ដោយសារតែជនទីបីឬដោយសារតែខ្លួនយើង មិនចេះយល់ចិត្តគ្នា មិនចេះស្តាប់ហេតុផលគ្នា ជឿនៅអ្វីដែលឃើញ អត់ជឿនៅការពិត
តើស្នេហាមួយនេះវាអាចនៅបានយូរឬអត់បើសិនបន្តបែបនេះទៀត? វាគួរបញ្ចាប់ឬនៅបន្តបែបនេះ?តើយើងគួរអាណិតអ្នកណារវាង Jongin & Haesoo ព្រោះទាំងពីរនាក់គួរឲអាណិតដូចគ្នាមិនអាចជ្រើសបានទេ🙂💔

«ក្នុងបន្ទប់»

បន្ទាប់ពីអ្វីៗដែលកើតឡើងមុននេះមក នាងអង្គុយនៅមុខទ្វារទឹកមុខនឹងកែវភ្នែកពោរពេញដោយភាពក្រៀមក្រំសញ្ចឹងគិតពីអតីតកាលរវាងនាងនឹង Jongin ដែលពួកគេមិនដែលឈ្លោះប្រកែកគ្នាទេ មានតែភាពសប្បាយរីករាយពេលនៅជាមួយគ្នា មិនមែនដូចពេលនេះ អ្វីៗហាក់ប្រែអស់រលីង ទាំងមនុស្សនឹងអត្តចរិក ដែលធ្វើឲនាងស្ទើរតែមិនជឿរថាហេតុអីក៏វាក្លាយទៅជាបែបនេះ ពីមនុស្សរួសរាយញញឹមគ្រប់ពេល ក្លាយជាមនុស្សម្នាក់ដែលមានទុក្ខច្រើនជាងសប្បាយ:)
« បងមិនដូចមុនទាល់តែសោះ បងប្រែច្រើនណាស់»នាងនិយាយផងទឹកភ្នែកហូរចុះមកផែនថ្ពាល់ដូចទឹកទន្លេរអញ្ចឹង តែនាងភ្លេចគិតថានាងក៏ប្រែច្រើនមិនខុសពី Jongin ដែល និយាយរួមទាំងពីរនាក់ផ្លាស់ប្តូរអស់ហើយ មិនដូចពីមុនទៀតទេ

ឯ Jongin ក្រោយនាងមិនស្តាប់ហេតុផលគេសោះធ្វើឲគេច្របូកច្របល់ពេញខួរក្បាល ព្រោះគេពិតជាមិនដឹងបកស្រាយប្រាប់នាងថាយ៉ាងមិចឲសមហេតុផលទេ គេមិនដឹងថាគេបានចុចចូលសារនឹងបានយ៉ាងមិច ព្រោះគេមិនទាំងដឹងផងថានាងផ្ញើរសារមក Jongin អង្គុយលើសាឡុងយកដៃចូកសោះឡើងទៅខាងលើទាំងធុញថប់ តប់ប្រមល់ជាខ្លាំង មកពីធ្វើការហត់ហើយមកដល់ផ្ទះក៏ត្រូវមានរឿងចឹងទៀត ទោះអ្នកណាៗក៏ហត់ដែល គេថាហត់កាយមិនស្មើរហត់ចិត្តទេ 🙂
«ធុញថប់ខ្លាំងណាស់មិនដឹងបកស្រាយប្រាប់ថាយ៉ាងមិចទេ»គេនិយាយម្នាក់ឯងតិចៗហើយក៏ដកដង្ហើមធំបញ្ចេញនៅភាពធុញថប់ទាំងអស់ដែលមានក្នុងខ្លួន

អង្គុយបានមួយសន្ទុះម៉ែដោះក៏ដើរចូលមកឃើញនាយកំលោះអង្គុយដូចអស់សង្ឃឹមក្នុងជីវិតខ្លាំងណាស់ចឹងក៏ចូលទៅសួរ
«លោកប្រុសមានរឿងអីមែនទេហេតុអីម្ហូបនៅលើតុនៅដដែលចឹង»ម៉ែដោះសួរទៅនាយកំលោះដែលកំពុងអង្គុយលើសាឡុងព្រោះគាត់ឆ្ងល់ដោយសារគាត់ក៏បានជួយធ្វើម្ហូបជាមួយនឹង Haesooដែល

«គឺ..នាងខឹងនឹងខ្ញុំដែលខ្ញុំមិនបានមកញាំបាយជាមួយនាងទើប...»Jonginមិនចង់និយាយថាពួកគេឈ្លោះគ្នានោះទេព្រោះឲតែរំលឹកមានអារម្មណ៍ថាចុកឈឺខ្ទោកៗយ៉ាងមិចមិនដឹងទេ

«លោកប្រុសដឹងដែលទេថាអ្នកនាងប្រឹងប្រែងធ្វើអាហារទាំងអស់នេះខ្លាំងណាស់នាងតាំងចិត្តធ្វើវាមែនទែនអ្នកនាងតាំងចិត្តលួងនឹងអ្នកប្រុសព្រោះមិនឃើញលោកប្រុសនិយាយជាមួយនឹងនាង»
ម៉ែដោះនិយាយប្រាប់ Jongin ឲដឹងព្រោះចង់ឲគេដឹងថានាងស្រលាញ់នឹងព្រួយបារម្ភពីគេខ្លាំងណាស់ពេល Jonginមិននិយាយជាមួយនាង នាងអន់ចិត្តជាខ្លាំង
«ហេតុអីខ្ញុំល្ងង់បែបនេះមិនដឹងថានាង ធ្វើដើម្បីខ្ញុំដល់ថ្នាក់នេះ»ក្រោយដឹងរឿងគ្រប់យ៉ាងហើយក៏មានអារម្មណ៍ខុសនឹងនាង ដែលមិនមើលមិនដឹងថានាង ស្រលាញ់ខ្លួនប៉ុណ្ណាតែថាឥឡូវនេះត្រូវធ្វើបែបណាដើម្បីបកស្រាយប្រាប់នាង
«ស្នេហាកំលោះក្រមុំគឺវាបែបនេះហើយ តែងតែមានឈ្លោះ មានត្រូវ មានខឹង ងក់ងរដាក់គ្នា មានទុក្ខ មានសប្បាយ ជារឿងធម្មតាសម្រាប់គូរស្នេហ៍កុំព្រួយខ្លាំងពេកអីអ្នកប្រុសសម្រាកខ្លះទៅណា»និយាយចប់ក៏ដើរចេញទៅបាត់







-----------------------------------
✨Thanks you for read and To be continued ✨
អធ្យាស្រ័យចំពោះការសរសេរអក្សរខុសត្រង់កន្លែងណា🙏🏻

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Tempat cerita menjadi hidup. Temukan sekarang