ក្រោយដើរចេញពី Haesoo ហើយក៏ចុះមកអង្គុយខាងក្រោមធ្វើទឹកមុខស្អុយក្នុងចិត្តប្រច័ណ្ឌនឹង Haesoo តែមិននិយាយ បានត្រឹមមកអង្គុយប្រច័ណ្ឌគេម្នាក់ឯង អង្គុយបានមួយសន្ទុះក៏មានអ្នកមកចុចកណ្ដឹង គេក៏ឡើងទៅបើកទ្វារ អ្នកដែលមកផ្ទះរបស់ Jongin គ្មានអ្នកក្រៅពី Yumin នឹងទេ តាមគេស្អិតគ្មានឲបានសុខនោះទេ
«អូ!អ្នកនាង yumin មកមានការអីហេស?» Jongin សួរយ៉ាងគួរសមតាមសុជីវធម៌
«គឺខ្ញុំឃើញលោកមិនទៅកន្លែងធ្វើការសោះទើបខ្ញុំមករកលោកដល់ផ្ទះក្រែងលលោកមានរឿងអី» នាងនិយាយហាក់ដូចជាមនុស្សល្អយ៉ាងចឹងតាមពិតចង់មករកគេសោះ
«អ៎!គ្មានអីទេខ្ញុំគ្រាន់តែចង់សំរាកខួរក្បាលខ្លះតែប៉ុណ្ណោះ»Jongin ក៏និយាយទៅតាមការគួរសម
«ចឹង!ចូលមកខាងក្នុងសិមមក» Jongin ក៏អញ្ជើញនាងមកនិយាយខាងក្នុងព្រោះឈរនិយាយខាងក្រៅយូរហើយខ្លាចមិនគួរសមជាមួយភ្ញៀវដែលឲគេឈរខាងក្រៅ
«ចា៎អរគុណហើយ»នាងក៏ដើរចូលក្នុងផ្ទះ
ឯ Haesoo នៅខាងលើលឺសំលេងដូចជាមានមនុស្សមកក៏ចុះមកខាងក្រោមរួចហើយក៏ឃើញថា សត្រូវនាងមករកសង្សារនាងទៀតហើយ នាងក៏និយាយក្នុងចិត្តថា « មកទៀតហើយនាងពិតជាចង់បាន Jongin ដល់ថ្នាក់នេះផងហេ៎ស?»និយាយផងភ្នែកសំលឹងមើល yumin ផងគិតទៅក្តៅចិត្តណាស់តែនាងក៏ធ្វើជាធម្មតារួចក៏ដើរចុះមកទទួលភ្ញៀវ
«អ្នកនាងទៀតហើយហេ៎ស?»នាងធ្វើនិយាយដូចជាភ្ញាក់ផ្អើល
«សួរស្តីអ្នកនាង Haesoo ជួបគ្នាទៀតហើយ»ឯ Yumin ក៏មិនណយដែលធ្វើនិយាយយ៉ាងស្រទន់ទាំងដែលការពិតមិនចូលចិត្តមុខ Haesoo
«តើខ្ញុំមករំខានដល់អ្នកទាំងពីរដែលទេ?»នាងក៏បន្តនិយាយធ្វើដូចមនុស្សល្អ
«មិនរំខានទេតាមសប្បាយចុះ» Haesoo នាងក៏ឆ្លើយគួរសម មាត់ខុសនឹងចិត្តតាមពិតមិនចង់ឲនាងមកផ្ទះគេទេ
នាងក៏ដើរទៅខាងក្រោយចង្រ្កានបាយព្រោះមិនចង់នៅទីនេះទេ ទើសទាល់ចិត្តយ៉ាងមិចមិនដឹង ឯ yumin ឃើញនាងដើរទៅបែបនឹងហើយក៏ចង់ដើរទៅតាម នាងក៏យកលេសទៅបន្ទប់ទឹក
«ខ្ញុំសុំចូលបន្ទប់ទឹកសិន»
«បាទ!បានសុំអញ្ជើញ»
នាងក៏ដើរទៅសំដៅទៅរក Haesoo ឯ Haesoo នាងកំពុងអង្គុយនៅលើកៅអីកំពុងខឹងចិត្តនឹងនាង Yumin
«ខ្លាចទប់អារម្មណ៍មិនបានហេ៎ស ឃើញខ្ញុំនឹង Jongin នៅជាមួយគ្នា»នាងក៏ដើរទៅនិយាយឌឺដងផ្លែផ្កាឲ Haesoo ខឹង
«ហឹស!ខ្ញុំមិនមែនមុខពីរដូចជានាងទេ!កុំគិតថាគេ fake ដូចជានាងនោះ» Haesoo នាងមិនឈឺក្បាលជាមួយរឿងអត់ប្រយោជន៍ចឹងទេ ទោះខំមកនិយាយបញ្ឈឺយ៉ាងណាក៏នាងមិនខ្លាចដែរ
«ចឹងហេស!តែថាមើលសភាពនាងពេលនេះកំពុងប្រច័ណ្ឌខ្ញុំជាមួយ Jongin ហើយខ្ញុំដឹងណា»
«នាងនៀកនិយាយមិនស្តាប់គ្នាមែន!ពួកយើងមិនប្រច័ណ្ឌគ្នាដោយគ្មានហេតុផលនោះទេកុំមកចាក់ចុចទៅបានហើយ»
«ខ្ញុំមិនចាក់ចុចគ្រាន់តែនិយាយធម្មតាៗតែថាមើលថែរគេឲល្អកុំឲរបូតពីដៃប្រយ័ត្នខ្ញុំដណ្តើមយកបាត់ណា»នាងនិយាយខ្សឹបដាក់ត្រចៀក Haesoo តែថាពាក្យទាំងនេះក៏នៅតែមិនអាចឲ Haesoo ខឹងបានដដែល
«ហឹស!ខ្ញុំភ្លេចប្រាប់នាងរឿងមួយទៅថាខ្ញុំនឹង Jongin ពួកយើងជិតរៀបការនឹងគ្នាហើយ» Haesooនាវនិយាយចេញទៅភ្លាម yumin ធ្វើទឹកមុខស្អុយភ្លេតហាក់ដូចចាក់ទម្លុះបេះដូងនាងយ៉ាងចឹងក្រោយលឺពាក្យនេះ Haesoo នាងឃើញ yumin ធ្វើមុខបែបនេះក៏បន្តទៀត
«ព្រមចាញ់ខ្ញុំទៅ ព្រោះថានាងមិនអាចឈ្នះខ្ញុំបានទេ» Haesoo នាងនិយាយហើយក៏ទះស្មារ yumin រួចក៏ដើរចេញទៅទុកឲ Yumin ឈរក្តាប់ដៃទឹកមុខពពេញទៅដោយកំហឹងចង់តែចាប់សុី Haesoo ទេ
«ខ្ញុំមិនខ្វល់!ទោះនាងរៀបការជាមួយនឹងគេក៏ខ្ញុំនៅតែចង់បានគេដដែលរឿងប៉ុណ្ណឹងខ្ញុំមិនប្រកាន់ទេ»នាងនៅតែមុខក្រាស់ចង់បាន Jongin ដដែលទាំងដែលដឹងគេជិតរៀបការក៏នាងមិនខ្វល់ដែល ឯ Haesoo ក្រោយលឺបែបនេះហើយនាងក៏មានអារម្មណ៍មិនល្អប៉ុន្មានដែលព្រោះថានាងនេះមិនធម្មតានោះទេ
«បាន!ចាំមើលទៅថានាងអាចយកគេចេញពីខ្ញុំបានឬអត់»នាងក៏ដើរចេញទៅបាត់
ចំណែកឯ Yumin វិញខឹងជាខ្លាំងអប្បិញមិញនេះធ្វើដូចខ្លាំងណាស់ចឹងតែតាមពិតឈឺចិត្តមិនស្ទើរនោះទេ
«ខ្ញុំនឹងយកគេចេញពីរនាងឲបាន នាងចាំមើលចិះ Haesoo» នាងនិយាយបណ្តើរទឹកមុខបែបពឹសពុសបូករួមទាំងកំហឹងមានក្នុងខ្លួនទៀត
————————————————————
Next episode is coming...
Thank u for read ❣️write by: nini
ВЫ ЧИТАЕТЕ
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Любовные романы«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------
