Part 22 [សុំរៀបការ]

239 6 1
                                        

ក្រោយ Jongin ទៅខាងលើបាត់ក៏មានតែ Yumin នឹង Haesoo ដែលនៅតែពីរនាក់ទើបធ្វើឲស្ថានកាលអួលអាប់បន្តិចព្រោះ Haesoo នាងកំពុងគិតថាត្រូវជម្រះបញ្ជីរជាមួយនឹងស្រីកំណាចនេះយ៉ាងមិចព្រោះ កាលលើកមុននៅមិនទាន់សងសឹកផងក៏លិចមុខនាងម្នាក់នេះមកទៀតហើយ
«នាងក៏ពូកែដែលណាអាចទាក់ទាញលោក Jongin ស្រលាញ់នាងបាន» Yumin នាងនិយាយឌឺដងផ្លែផ្កាឲ Haesoo ដែលកំពុងឈរ
«នាងវិញក៏ពូកែសម្តែងដែល ជាបិសាចប្រែមកជាទេពអប្សរបានឡូយពិតមែនណា៎»Haesoo នាងក៏មិនឈរឲត្រូវគេជេតែម្ខាងទេនាងក៏តបទៅវិញយ៉ាងឈាមត្រជាក់តែចុកបំផុត
«នាងគិតថានាងបានថើបគ្នាជាមួយគេហើយអាចឲខ្ញុំប្តូរចិត្តដែលស្រលាញ់ចំពោះលោក Jongin បាន»
«ស្រាច់តែនាងទេ បើនាងមុខក្រាស់មិនចេះខ្មាស់ក៏ធ្វើទៅខ្ញុំក៏ចាំមើលដែលថាតើនាងអាចប្តូរឲគេទៅស្រលាញ់នាងបានឬមួយក៏អត់» Haesoo នាងនិយាយហើយក៏ញញឹម ឯអ្នកម្ខាងទៀតលឺបែបនឹងហើយក៏មិនឆ្លើយតបបានត្រឹមក្តាប់ដៃម្តងទៀតនឹងសម្លឹងទៅ Haesoo យ៉ាងឃោឃៅ ទាំងពីរនាក់កំពុងសម្លឹងគ្នាមួយសន្ទុះ Jongin ក៏ចុះមកល្មម Yumin & Haesoo ក៏ធ្វើខ្លួនធម្មតាដូចគ្មានអ្វីកើតឡើង
«អ្នកនាង Yumin ចាំយូរដែលទេ» Jongin ក៏មិនចាប់អារម្មណ៍អ្វីទេក៏សួរទៅធម្មតា
«ចា៎មិនយូរទេ»នាងក៏ញញឹម
«អរចឹងអង្គុយចុះសិនមក»
«ចា៎បាន»ទាំងពីរនាក់សន្ទាគ្នាឯ Haesoo វិញឈរមុខក្រម៉ូវព្រោះអីជ្រេញនឹងនាង ល្អនៅនឹងមុខអាក្រក់នៅពីក្រោយណាស់នាងក៏ដើរចេញទុកឲពីរនាក់គេអង្គុយនិយាយគ្នា គ្រាន់តែដើរបានមួយជំហាន Jongin ក៏ហៅនាង
«អូនចង់ទៅណា»
«ខ្ញុំទៅខាងលើហើយនៅនិយាយគ្នាទៅ»នាងក៏ដើរទាំងទឹកមុខមិនសូវស្រស់ប៉ុន្មានទេ Jongin លឺនាងនិយាយចឹងហើយក៏មិនចង់ឃាត់ក៏មិនតបទៅវិញរួចហើយក៏ងាកមកនិយាយជាមួយនឹង Yumin វិញ
«និយាយអញ្ចឹងអ្នកនាងមករកខ្ញុំមានការអីដែលទៅ»Jongin ឆ្ងល់យូរដែលហើយតែមិនបានសួរ
«គឺ ខ្ញុំមិនឃើញលោកទៅក្រុមហ៊ុនទើបខ្ញុំចង់មកមើលថាលោកកើតអីដែលទេ ព្រោះលោកមិនទៅក្រុមហ៊ុន២ថ្ងៃហើយ»
«អរ...គឺថាគ្មានអ្វីទេគ្រាន់តែចង់លំហែរខួរក្បាលខ្លះ»
«ត្រូវសុំទោសផងដែលមកមិនប្រាប់លោកមុន»
«បាទមិនអីទេ»Jongin ញញឹមចេញទៅធម្មតា


Skip~
ក្រោយនិយាយគ្នាមួយសន្ទុះនាង Yumin ក៏ត្រឡប់ទៅវិញឯ Jongin ក៏ជូនដំណើរទៅធម្មតា ក្រោយជូនដំណើរហើយ Jongin ក៏ឡើងមកខាងលើមកមើលHaesooព្រោះនៅខាងក្រោមអប្បិញមិញទឹកមុខដូចមិនសូវល្អ
«អូនកើតអីដែលទេ» Jongin សួរទៅ Haesoo ដែលកំពុងអង្គុយក្នុងបន្ទប់
«ស្រីម្នាក់នោះបងស្គាល់គេហេស៎»
«បងភ្លេចប្រាប់ទៅថាគេជាភ្ញៀវនៅក្នុងក្រុមហ៊ុនបង»
«ភ្ញៀវចឹងហេស៎?ហឹស!»
«យ៉ាងមិចមែនទេ?»
«អត់ទេ!គ្រាន់តែប្លែកចិត្តតែប៉ុណ្ណោះ គ្មានអ្វីទេ»
«និយាយចឹងតរឿងយើងវិញល្អជាង»និយាយហើយក៏ទៅទាញខ្លួនរបស់ Haesoo មកអោប
«នែ៎តរឿងស្អីឆ្កួតទេហេស៎?»Haesoo នាងបើកភ្នែកធំៗទឹកមុខក្រហមព្រោះអៀននឹងសម្តីរបស់ Jongin
«គឺមិញនេះបងថើបអូន អូនក៏ថើបបងវិញបានន័យថាអូនឈប់ខឹងនឹងបងហើយត្រូវដែលទេ»Jongin ក៏ធ្វើទឹកមុខច្រឡឺម
«ក៏...មែនហើយខ្ញុំឈប់ខឹងនឹងបងហើយ»នាងក៏ញញឹមបែបអៀនៗមុខក្រហម
«បងមានរឿងចង់សុំអូនតើបានទេ?»
«មានរឿងអី?»
«បើសិនអូនមិនស្អប់ខ្ពើមបង...អនុញា្ញតឲបងមើលថែអូនតើបានដែលទេ»
«ក៏រាល់ថ្ងៃនេះបងមើលថែអូនស្រាប់ហើយតាស»
«ក៏ពិតមែនតែវានៅមិនគ្រប់គ្រាន់....បងចង់មើលថែអូនអស់មួយជីវិត»បរិយាកាសក៏រៀងស្ងាត់បន្តិចភ្លាមនោះ Jongin ក៏លុតជង្គង់ភ្លាម ធ្វើឲ Haesoo នាងភ្ញាក់ផ្អើលជាខ្លាំង
«ធ្វើអីនឹង?លុតជង្គង់ធ្វើអី?» Haesoo នាងក៏ប្រុងទាញខ្លួនគេឲងើបតែ Jongin មិនព្រមងើបទេ
«រៀបការជាមួយបងតើបានទេ?»សម្តីមួយម៉ាត់នេះធ្វើឲ Haesooនាងភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មានសោះថាលឺពាក្យនេះចេញពីមាត់គេ ទើបធ្វើឲនាងរលីងរលោងទឹកភ្នែកអួលដើមកនិយាយអីមិនត្រូវ
«និយាយស្អីនឹង?ហេតុអីក៏មកសុំនៅពេលនេះ?»នាងនិយាយផងអួលដើមកផង ព្រោះរំភើបខ្លាំងពេក
«វាដល់ពេលវេលាហើយដែលមកត្រូវធ្វើបងមិនចង់បាត់បងអូនទៀតទេ» Jongin នៅតែបន្តលុតជង្គង់ព្រោះចាំលឺពាក្យថា "យល់ព្រម"ពីនាង
«គឺ..........»
«បងមិនព្រមងើបលុះត្រាតែអូនឆ្លើយយល់ព្រម»

ដោយសារតែសម្តីនឹងភាពជឿជាក់របស់គេ Jongin នាងក៏មិនដឹងឆ្លើយបែបណា ព្រោះខ្លួននាងក៏ស្រលាញ់គេបើចង់ដឹងថានាងយល់ព្រមឬអត់នោះ រង់ចាំភាគបន្ត 😘❤️

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Donde viven las historias. Descúbrelo ahora