Part 5

238 10 0
                                    

នាងសម្លឹងមើលមុខរបស់ Jongin មួយសន្ទុះរហូត Jongin សួរនាងថា " នែ៎អ្នកនាង កំពុងគិតអី?" ឯ Haesoo វិញកំពុងច្របូកច្របល់ពេញនឹង មិនបានលឺ Jongin សួរទេ ឯ Jongin ក៏ស្រែកយ៉ាងខ្លាំង " អ្នកនាង...លឺខ្ញុំនិយាយដែលទេ" ពេលនោះ Haesoo ក៏ភ្ញាក់ឡើងព្រឺត នាងក៏និយាយតបទៅវិញថា " មានការអីមែនទេលោក" អារម្មណ៍របស់នាងមិននៅនឹងខ្លួនសោះ ព្រោះកំពុងតែគិតដល់មនុស្សប្រុសម្នាក់នោះ។ ឯ Jongin វិញ ឃើញអាការះរបស់នាងប្លែកៗក៏សួរទៅនាងថា
" នាងកំពុងតែគិតអី ខ្ញុំហៅនាងប៉ុន្មានដងហើយហេតុអីមិនលឺហាស៎?"

Haesoo: "គឺ..ខ្ញុំកំពុងគិតរឿងផ្ទះ"!!

Jongin: " ចឹងហេស៎?"

Haesoo: " គឺ..មែនលោកគិតថាខ្ញុំកំពុងគិតអី?"

Jongin: " ខ្ញុំឃើញនាងសំលឹងមុខខ្ញុំឡើងយូរស្មានតែនាងកំពុង
គិតថាមុខខ្ញុំដូចអ្នកណា?"

Haesoo: " ហេតុអីលោកដឹង?"

Jongin; " ចុះខ្ញុំនិយាយពិតដែលទេ?"

Haesoo: " មិនពិត..ហេតុអីក៏ខ្ញុំត្រូវគិតបែបនោះ?"

Jongin " ចុះនាងគិតថាខ្ញុំជាគេឬអត់?"( ពាក្យមួយម៉ាត់នេះធ្វើឲនាងកាន់តែភ្លឺភ្នែក ថាអ្វីដែលនាងគិតគឺការពិត)

Haesoo: មិនអាចទេ!លោកមិនមែនជាគេ!!( នាងស្រែកយ៉ាងខ្លាំង)

Jongin: បើនាងមិនចង់ឲខ្ញុំជាគេ..បំភ្លេចចោលទៅ !! (Jongin និយាយរួចដើរចេញទៅបាត់ដោយមិនបានលាមួយម៉ាត់)

ឯ Haesoo លឺពាក្យបែបនេះដំបៅចាស់ ក៏ចាប់ផ្តើមឈឺម្តងទៀត នាងសម្រូតខ្លួនចុះបន្តិចម្តងៗអួលដើមកនិយាយអ្វីមិនចេញ ទឹកភ្នែកក៏ចាប់ផ្តើមស្រកចុះមក។

Skip~~

ក្រោយចេញមកពីផ្ទះ Haesoo មក Jongin ក៏មកដល់ផ្ទះវិញទឹកមុខរបស់គេប្រៀបបានដូចត្រូវសង្សារសុំបែក ដើរមកទាំងទឹកមុខ មួរម៉ៅ មិននិយាយសុំបីមួយម៉ាត់។

ឯអ្នកបំរើនៅជិតនោះក៏នាំគ្នាខ្សឹបតិចៗថា " អ្នកប្រុសកើតអីទៅណ៎អ្នកប្រុសមិនដែលបែបនេះពីមុនមកទេ" ឯអ្នកបំរើនៅជិតនោះក៏និយាយ " ប្រហែលហត់នឹងការងារទេដឹង"

នៅក្នុងបន្ទប់របស់ Jongin
គេនៅមិនទាន់បាត់មួរម៉ៅនៅឡើយទេ គេអង្គុយលើពូករួចនិយាយទាំងខឹងយ៉ាងខ្លាំងថា " ហឹស!នាងប្រហែលស្អប់ខ្ញុំខ្លាំងហើយ ខ្ញុំមិនគួរទៅរកនាងទេ ខ្ញុំ...ពុទ្ធោអើយ!!!គេក្រវាសអាវក្រៅដែលនៅលើពូកធ្លាក់ទៅខាងក្រោម។

Skip ~~

នៅក្រុមហ៊ុន
Jongin ដើរចូលក្រុមហ៊ុនទឹកមុខមិនរីកសោះ ឯលេខាឃើញបែបនេះក៏សួរ " ចៅហ្វាយកើតអី?" Jongin ក៏តបទៅវិញ " អត់ទេ.." លេខាក៏បន្តសួរ "រួចចុះពីម្សិលមិញចៅហ្វាយទៅជួបនឹងអ្នកនាងយ៉ាងមិចហើយ" ។ ឯ Jongin លឺសំណួរនេះក៏តបទៅលេខាវិញ "ឯងចង់ដឹងឯងទៅផ្ទះនាងទៅ កុំមកសួរយើង" លេខាក៏មិនបានសួរអីទៀតបានត្រឹមឈរស្ងៀមគាំងនៅមួយកន្លែងព្រោះប្លែកនឹងចៅហ្វាយខ្លួនហេតុអីថ្ងៃនេះប្លែកៗ។


រង់ចាំភាគ6ទាំងអស់គ្នា🤗♥️

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Hikayelerin yaşadığı yer. Şimdi keşfedin