« ខុនដូរ»
ឡានក៏រមៀលដល់មុខខុនដូរ Haesoo មិនរង់ចាំយូរ អ្នកកំលោះរបស់យើង ក៏ចុះពីឡានយ៉ាងប្រញ៉ាប់ប្រញ៉ាល់
« លោកប្រធាន...លោកគិតចង់ធ្វើអី?» របៀបនឹងដើរចូលក្នុងទៅហើយលេខាក៏សួរ
« លោកចាំនៅទីនេះហើយខ្ញុំឡើងទៅតែមួយភ្លែតទេ» Jongin និយាយហើយក៏ឡើងទៅខាងលើបាត់
« បាទ.» លេខាមិនហ៊ានសួរច្រើនដោយសារឃើញ Jongin ប្រញ៉ាប់ខ្លាំងពេក
Skip~
ទឹងៗ~~🔔
សំលេងកណ្តឹងលឺស្រប Haesoo កំពុងចេញពីបន្ទប់ទឹកងូតទឹក តែនាងពាក់សម្លៀកបំពាក់រួចរាល់ហើយ
« អ្នកណាគេមកចុចកណ្តឹងថ្មើរនឹង» មិនចាប់អារម្មណ៍អីច្រើនក៏ទៅបើកទ្វារ
« Jongin!លោក....» រៀបនិយាយទៅហើយក៏ត្រូវ Jongin លើកបី « នែ៎ធ្វើឆ្កួតស្អីនឹង..ដាក់ខ្ញុំចុះ» មិនដឹងជាយ៉ាងមិចយ៉ាងម៉ាទេ ពេលនេះ Jongin លេងឈុតធំហើយ
« បងនាំអូនទៅផ្ទះយើងវិញ» Jongin មិននិយាយអីច្រើនក៏លើកបី Haesoo ចេញមកក្រៅបន្ទប់
« ផ្ទះយើងឆ្កួតស្អីលោក..ឆាប់លែងខ្ញុំភ្លាម» Haesoo និយាយផងវៃ Jongin ទ្រូងនាយកំលោះលឺសូរដឹបៗ
« បងមិនឲអូននៅទីនេះទៀតទេ បងនាំអូនទៅនៅជាមួយនឹងបង»សំលេងរបស់អ្នកកំលោះនិយាយយ៉ាងកាចទៅនាងក្រមុំព្រោះគេមិនឲនាងនៅឆ្ងាយខ្លួនតទៅទៀតទេ ឯអ្នកកំលោះនេះក៏ឌឺទៀតត្រូវនាងក្រមុំវៃផងអីផងនៅតែមិនព្រមដាក់ចុះ
Jonginក៏បីនាងតូចចុះមកក្រោមទៅឡានដែល លេខាចាំដើម្បីជិះទៅផ្ទះ Jongin ឯនាងតូចនៅតែរើបម្រះចង់ចុះ តែក៏មិនអាចស៊ូនឹងកំលាំងនាយកំលោះដដែរ
« ohhhh!! លោកប្រធានធ្វើអីអ្នកនាង...» មិនទាន់ទាំងសួរចប់ផង Jongin ក៏អោយបើកទ្វារឡានព្រោះគេគ្មានដៃបើកទេ
« លោក..លេខាជួយខ្ញុំផង...ជួយ...» នាងក្រមុំស្រែកឲលេខាជួយតែថាលេខាជាមនុស្សរបស់ Jongin បើគេជួយ នាយកំលោះនឹងត្រូវមាត់នាយកំលោះមិនខាន គួរឲសោកស្តាយគ្មានអ្នកណាជួយនាងក្រមុំបាន :D
« បិទមាត់ទៅគ្មានអ្នកណាជួយអូនបានទេ» នាយកំលោះស្រែកដាក់នាងក្រមុំកំពុងហៅលេខាឲជួយ
ESTÁS LEYENDO
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romance«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------
