Part 30

269 7 2
                                        

Haesoo លឺបែបនឹងហើយកាន់តែចង់ដឹងថែមទៀត ដោយងាកទៅ Jongin ដើម្បីសួរ
«បងមានអីនិយាយប្រាប់អូនដែលទេ?» Haesoo សម្លឹងមើលមុខ Jongin
«គ្មានទេ!អូនកុំស្តាប់ម៉ាក់របស់បងអីគាត់ចេះតែនិយាយទៅទេ»

«មើលទៅនាងប្រាកដជាមិនដឹងមែនហើយថាប៉ានាងធ្វើអីខ្លះមកលើគ្រួសារយើង» ម៉ាក់ Jongin ឃើញ Haesoo បែបនឹងហើយក៏និយាយថែមទៅទៀត

«ម៉ាក់!ឈប់ទៅតើបានទេ បើម៉ាក់នៅតែបែបនេះទៀតកុំថាខ្ញុំអាក្រក់»

«ឯងគិតចង់ធ្វើអី?ឯងដើម្បីការពារនាងហ៊ាននិយាយបែបនេះជាមួយយើងហេ៎ស?»

«មិនមែនបែបនឹងទេ!ខ្ញុំគ្មានពេលនិយាយច្រើនទេ បើម៉ាក់ចង់ឲខ្ញុំធ្វើអីខ្ញុំធ្វើឲទាំងអស់តែពេលនេះម៉ាក់ត្រឡប់ទៅវិញសិនទៅ» Jongin ព្យាយាមអង្វរម៉ាក់របស់គេឲត្រឡប់ទៅផ្ទះដើម្បីកុំឲមានរឿងកាន់តែវែងឆ្ងាយណាមួយពេលនេះ Haesoo នាងមើលទៅអារម្មណ៍មិនល្អប៉ុន្មានទេ

«បាន..ឯងនិយាយហើយណាថាឯងនឹងធ្វើគ្រប់យ៉ាងតាមបញ្ជាយើងកុំលេបពាក្យសម្តីជាដាច់ខាត» ម៉ាក់របស់Jongin រៀបនឹងដើរហើយក៏ឆ្លៀតញញឹមឌឺ Haesoo ទៀត ដូចជាគាត់កំពុងរៀបគម្រោងអ្វីមួយយ៉ាងចឹង

«បាទ!» Jongin ព្រមគ្រប់យ៉ាងដើម្បីឲម៉ាក់របស់គេត្រឡប់ទៅវិញ

ក្រោយម៉ាក់របស់គេត្រឡប់ទៅវិញបាត់ Haesoo ក៏នាងមានរឿងចង់និយាយជាមួយ Jongin តែថាតាមទឹកមុខរបស់នាងដូចជាមិនសូវា្រសួលប៉ុន្មានទេ

«អូនសួរជាលើកទីពីរមានរឿងអីដែលអូនមិនដឹងដែលទេ?»

«បងបានប្រាប់អូនរួចហើយថាម៉ាក់គាត់ចេះតែនិយាយទៅទេ»

«កាលពី10ឆ្នាំមុនបងបែបពីអូនក៏ព្រោះរឿងអីដែលទៅ?»

«ហេតុអីលើកយករឿងនេះមកនិយាយ»

«អូនចង់ដឹងយូរហើយឆ្លើយនឹងអូនមកមានរឿងអីពីក្រោយដែលទេ»

«គ្មានទេ..ឈប់សួរបងទៀតទៅបងមិនចង់រំលឹក»

«បាន...មិនចង់និយាយក៏បានតែអូនបានផ្តល់ឪកាសឲបងនិយាយហើយបងមិននិយាយដោយខ្លួនឯងទេ»នាងនិយាយចប់ក៏ដើរចេញពីគេបាត់ទៅ នាងមិនជឿទេថាគ្មានរឿងអ្វីកើតឡើងនោះគ្រាន់តែនាងទុកឲ Jongin និយាយចេញមកដោយខ្លួនឯង

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Место, где живут истории. Откройте их для себя