ត្រឹមតែអូនម្នាក់💗

176 8 0
                                    

« ភាគ១២»

Girl « ម៉ែដោះៗលោកប្រុសប្លែកៗម្លេះថ្ងៃនេះ» អ្នកបំរើម្នាក់និយាយទៅកាន់ម៉ែដោះ
ម៉ែដោះ«មែនហើយអ្នកប្រុសមិនដែល ញញឹមបែបនឹងពីមុនមកទេ »ម៉ែដោះនិយាយយ៉ាងងឿងឆ្ងល់ជាខ្លាំងតែក៏សប្បាយចិត្តព្រោះឃើញអ្នកប្រុសសប្បាយចិត្តចឹង
Girl « ឬមួយលោកប្រុសមានស្នេហា?» អ្នកបំរើស្រីនៅតែបន្តសង្ស័យនឹងឆ្ងល់ទៀត
ម៉ែដោះ« បើសិនអ្នកប្រុសមានស្នេហាធ្វើឲសប្បាយចិត្តបែបនឹងក៏យើងត្រេកអរជាមួយដែល»ម៉ែដោះពិតជាមានក្តីសុខណាស់បើសិនអ្នកប្រុសគាត់មានក្តីសុខ គាត់ប្រៀបដូចជាម្តាយរបស់ Jongin ចឹង ព្រោះគាត់មើលថែបីបាច់ Jongin មកជាយូរហើយដែល។

ក្រឡេកមកមើលអង្គរក្សរបស់ Yuminវិញម្តង ក្រោយដឹងរឿងក៏ទៅប្រាប់ចៅហ្វាយរបស់ខ្លួន
« យ៉ាងមិចហើយបានរឿងអីខ្លះ?» Yumin សួរទៅអង្គរក្សដែលកំពុងដើរសម្តៅមករកនាង
« គឺថា...ខ្ញុំបានឃើញលោក Jongin នៅជាមួយមនុស្សស្រីម្នាក់មើលទៅដូចស្និតស្នាលនឹងគ្នាខ្លាំងណាស់ »
« ហឹស!មិនព្រមទៅញាំបាយជាមួយខ្ញុំក៏ព្រោះទៅជួបនឹងនាងនឹងសោះ នាងស្រស់ស្អាតជាងខ្ញុំប៉ុណ្ណាទៅ ហេតុអីក៏លោកធ្វើបែបនេះដាក់ខ្ញុំ» នាងខឹងនឹង Jongin ជាខ្លាំងទាំងដែលនាងនឹងគេគ្មានពាក់ព័ន្ធនឹងគ្នាសូម្បីបន្តិច គ្រាន់តែជាភ្ញៀវធំរបស់ក្រុមហ៊ុនគេសោះតែនាងគិតថាខ្លួនឯងអស្ចារនឹងសំខាន់
« ឯងទៅមើលថាស្រីម្នាក់នឹងឈ្មោះអីឲនៅឯណា ជាអ្វីនឹង លោកJongin » នាងនៅតែចង់ដឹងចង់លឺរឿងរបស់ Haesoo ថាតើនាងជាអ្នកណា?មកពីណា?ត្រូវជាអ្វីនឹង Jongin ?
« បាទ!» អង្គរក្សស្តាប់បញ្ជារបស់នាងហើយក៏អោនក្បាលគោរពរួចដើរចេញទៅធ្វើតាមបញ្ជា
« អ្វីដែលខ្ញុំចង់បានខ្ញុំត្រូវតែបានទោះរបស់នោះមានម្ចាស់ហើយក៏ដោយគ្មានអ្នកណាអាចរារាំងខ្ញុំបានទេ» មុខយ៉ាងរឹងមាំនឹងបង្កប់ដោយភាពពិសពុលនឹងឃោឃៅជាខ្លាំងបានលិចឡើង ដោយសារតែលង់ស្រលាញ់នឹង Jongin ខ្លាំងពេក មិនគិតសុំបីតែគេមានម្ចាស់ហើយក៏ដោយ។



ទឺត ទឺត~
សំលេងរបស់ទូរស័ព្ទ Haesoo បន្លឺឡើងស្របពេលម្ចាស់ទូរស័ព្ទកំពុងរៀបចំគេងទៅហើយ
«អាឡូ»នាងនិយាយទៅយ៉ាងមិនដឹងថាម្ចាស់ដែលតេមកគឺជាអ្នកកំលោះរបស់យើង Jongin ទេដោយសារមិនចាំនឹងអត់បានដាក់ឈ្មោះ
« អូហូលើកទូរស័ព្ទបងលឿនមែន» អ្នកកំលោះនិយាយទៅយ៉ាងសម្តីផ្អែមជាមួយមនុស្សស្រីដែលខ្លូនស្រលាញ់នឹងចង់និយាយបែបនេះជាយូរមកហើយតែគ្មានឪកាសបាននិយាយ
« នេះគឺលោកមែនទេ?» នាងនិយាយទៅយ៉ាងងឿងឆ្ងល់ព្រោះមិនចំណាំលេខរបស់អ្នកកំលោះទេព្រោះ(ដូចបានសរសេរខាងលើហើយមិនបានដាក់ឈ្មោះ)
«មិនចំណាំលេខរបស់បងទេហេស៎?» អ្នកកំលោះហួសចិត្តនឹងស្រីតូចដែលមិនចំណាំលេខរបស់គេ គួរឲអន់ចិត្តណាស់មនុស្សស្រីដែលស្រលាញ់មិនចាំលេខ><
« ខ្ញុំមិនបាន saves ឈ្មោះទុកទើបមិនដឹង » នាងតូចឆ្លើយទៅវិញយ៉ាងប្រញ៉ាប់ខ្លាចអ្នកកំលោះអន់ចិត្ត><
« ឆាប់ចូលគេងទៅយប់ហើយបងបារម្ភ» សម្តីយ៉ាងផ្អែមល្ហែមនិយាយទៅមនុស្សម្នាក់ទៀតដែលកំពុងស្តាប់ធ្វើឲបេះដូងលោតខុសចង្វាក់ម្តងទៀត
«ដឹងហើយ លោកដូចគ្នា»នាងតូចមុខក្រហមអៀនផងអីផងនិយាយទៅកាន់បុរសម្នាក់ទៀត ដឹងត្រឹមថាក្នុងចិត្តគឺរំភើបញ៉ាប់ញ័រជាខ្លាំងព្រោះសម្តីអប្បិញមិញនេះ><
« ចឹងបងលេងរំខានហើយ bye good night »
« Ok good night »
ការសន្ទាក៏ចប់ហើយកំលោះក្រមុំគឺថា ផ្អែមល្ហែមជាស្ករទៅទៀតគ្រាន់តែបិទទូរស័ព្ទភ្លាម ក៏ញញឹមដាក់ទូរស័ព្ទចាត់ទុដូចទូរស័ព្ទជាមនុស្សម្នាក់នឹងអញ្ចឹង><ហ្ហើយ!!!









Write: nini
Thank for read 💗
To be continued 💕

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Tempat cerita menjadi hidup. Temukan sekarang