យប់កាន់តែជ្រៅទម្រាំនឹងដល់ផ្ទះ Jongin គឺវាយូរល្មមនឹងងងុយគេង នាងក្រមុំអង្គុយនៅក្បែរនឹងអ្នកកំលោះកំពុងអង្គុយងក់ស្ទើបាក់កទៅហើយ ដោយសារតែងងុយខ្លាំងពេកនាងក្រមុំក៏ទន់ខ្លួនទៅផ្អែកស្មានឹងនាយកំលោះដែលកំពុងអង្គុយជិតនឹង
« បងសុំទោសផងដែលត្រូវធ្វើបែបនេះ» នាងយកំលោះយកដៃទៅវែកសក់ចេញពីមុខនាងដែលកំពុងគេងលើស្មាខ្លួនហើយក៏និយាយសុំទោសទៅនាង ទាំងនាងមិនបានលឺទេ
« លោកប្រធានធ្វើចឹងមិនឃោឃៅពេកទេហេស៎» លេខាក្រោយពីស្ងាត់មួយសន្ទុះក៏សួរទៅ Jongin
« លោកមិនយល់ទេខ្ញុំកំពុងពិសោធន៍ខ្លួនឯងថាខ្ញុំមិនបានក្បត់ចិត្ត
នាងដូចនាងចោទមកលើខ្ញុំ» តាមពិត Jongin ធ្វើបែបនឹងក៏ព្រោះតែចង់ពិសោធន៍ខ្លួនឯងឲ Haesoo ឃើញបែបនឹងសោះ« តែថាលោក.....» រៀបនឹងសួរតទៀតក៏ត្រូវ Jongin និយាយកាត់
« លោកលេខាជួយមើលផ្លូវផងកុំគិតតែសួរពេក បើកឲលឿនទៅឆាប់ដល់ផ្ទះ»
« បាទ.លោក»
-------------------
Skip~
« house Jongin»ឡានក៏រមៀលមកដល់មុខផ្ទះរបស់ Jongin ឡានក៏ឈប់ដោយសារតែលេខាជាន់ហ្រ្វាំងខ្លាំងពេកធ្វើឲ Haesoo កំពុងគេងលក់បិះផ្កាប់មុខតែថាសំណាង Jongin ទប់នាងជាប់កុំអីហានិភ័យ នាងក៏ភ្ញាក់ពីគេងចំពេលនឹងតែម្តងព្រោះដល់ផ្ទះ Jongin ហើយ
« ដល់ហើយ ឆាប់បើកទ្វារចេញទៅ» នាយកំលោះនិយាយទៅ Haesoo ដែលកំពុងតែអង្គុយតែមិនព្រមបើកទ្វារចេញ
« ខ្ញុំមិនចេញ» សំលេងឌឺរបស់ Haesoo និយាយទៅដោយមិនបានមើលមុខគេទេនាងខឹងគេ ព្រោះគេធ្វើឃោឃៅដាក់នាង នាងមិនចង់និយាយជាមួយគេទេ
« មិនចេញមែនទេ» បើនាងមិនចេញតើគេគិតចង់ធ្វើអី?នាយកំលោះចុះពីឡានហើយ ក៏បើកទ្វារឡានម្ខាងទៀតលើកបី Haesoo ចុះពីឡានតែម្តង ខ្លាំងអីបើមិនព្រមចុះតាមសម្រួលមានតែធ្វើបែបនេះ
« លោក....ដាក់ខ្ញុំចុះចង់ធ្វើអីនឹង....លែងទៅ» មាត់រឹងខ្លាំងពេកគេឲចុះតាមសម្រួលនាងមិនព្រមចុះដល់ពេលគេធ្វើចឹងតាំងមកខឹងគេ យ៉ាប់ណាស់Haesoo
« បងបានប្រាប់អូនហើយតាស ថាកុំរឹងដាក់បង» គេនិយាយហើយក៏ធ្វើមុខញញឹមឌឺដាក់នាងទៀតរួចក៏បីចូលក្នុងផ្ទះ« ម៉ែដោះៗជួយឡើងទៅបើកទ្វារបន្ទប់ឲបន្តិចមកខ្ញុំគ្មានដៃបើកទេ» Jongin ស្រែកឲម៉ែដោះមកបើកទ្វារបន្ទប់គេព្រោះលើដៃគេមាន មនុស្សស្រីដែលកំពុងតែបម្រះខ្លួនចេញ
« អួយ!ស្លាប់ហើយលោកប្រុសធ្វើអីនឹង» ម៉ែដោះដើរមកដល់ក៏ឃើញអ្នកប្រុសបីអ្នកណាមិនដឹងមើលទៅ កំពុងតែវៃនឹងនាយកំលោះឲដាក់នាងចុះ
« លោកអ៊ំៗជួយខ្ញុំផងទៅឲគេដាក់ខ្ញុំចុះបន្តិចទៅ» Haesoo ស្រែកឲម៉ែដោះជួយតែថាមិនដឹងបានផលឬអត់ទេ
« ម៉ែដោះឆាប់ឡើងបើកទ្វារទៅកុំខ្វល់នឹងសម្តីនាងអី» ឯ Jongin ក៏ព្យាយាមនិយាយកាត់ Haesoo« បាទ.អ្នកប្រុស» ម៉ែដោះស្តាប់តាមតែបញ្ជារបស់ Jongin ទេមើលទៅអាណិតនឹង Haesoo ណាស់អប្បិញមិញសុំឲលេខាជួយតែគេមិនជួយ ឥលូវឲម៉ែដោះជួយមិនព្រមជួយទៀត គិតទៅយ៉ាប់មែន
-----------------------------------------
To be continued 💜 Thanks you for read💜

أنت تقرأ
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
عاطفية«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------