« ព្រឹកឡើង»
ថ្ងៃថ្មីចូលមកដល់ក៏ប៉ុន្តែដូចជាមិនល្អសម្រាប់គូរស្នេហ៍មួយគូរនេះសោះមិនដឹងថាយ៉ាងមិចយ៉ាងម៉ាហើយទេ
Haesoo នាងក៏ចុះមកក្រោមដើម្បីរកញាំអាហារពេលព្រឹក ក៏ឃើញJonginដេកលើសាឡុងព្រោះពីយប់មិញឈ្លោះគ្នាគេមិនហ៊ានឡើងទៅគេងទេណាមួយនាងកំពុងតែខឹងទៀតទើបមិនចង់រញ៉េរញ៉ៃ ឃើញបែបនឹងហើយនាងក៏ដើរទៅជិតលួចមើលJonginកំពុងគេងលក់ កែវភ្នែកទាំងពីររបស់នាងសម្លឹងមុខJonginឡើងយូរប្រៀបដូចកំពុងគិតអីយ៉ាងចឹងកំពុងសម្លឹងៗJonginដែលកំពុងគេងក៏ងើបល្មមទើបធ្វើឲ នាងភិតភ័យបន្តិចដែលព្រោះខ្លួនឯងកំពុងសម្លឹងមើលមុខគេនាងក៏ស្ទុះងើបយ៉ាងលឿនតែថានៅលឿនមិនទាន់ដល់ Jongin ទេគេស្ទុះទៅចាប់ដៃនាងយ៉ាងជាប់ហើយក៏ទាញទើបធ្វើឲខ្លួននាងដួលលើគេ
«លោកលែងខ្ញុំធ្វើឆ្កួតស្អីនឹង»
«បងទេដែលត្រូវសួរអូន អូនមកមើលមុខបងកំពុងគេងអូនគិតចង់ធ្វើអី»
«លែងខ្ញុំសិនទៅដកដង្ហើមមិនចេញទេ»នាងនៅតែរើបម្រះពីដៃគេព្រោះគេអោបនាងយ៉ាងណែន
«មិនលែងទេនៅបែបនេះហើយល្អ»គេក៏នៅតែអោបនាងកាន់តែណែន
«អាមនុស្សឆ្កួតលែងខ្ញុំ!!!»នាងស្រែកជេ Jonginផង រើពីដៃគេផង
«បើអូនជេបងតែមួយម៉ាត់ទៀតបងនឹងថើបអូន»
«បានមិនជេក៏បាន តែលែងខ្ញុំសិនទៅ»
«អូនឈប់ខឹងនឹងបងហើយហេស៎ រឿងពីយប់មិញ» Jongin ក៏សួរទៅនាង ព្រោះគេចង់ដឹង
« វាគ្មានអ្វីគួរឲចងចាំទុកទេ»
«បងចង់អធិប្បាយគ្រប់យ៉ាងឲអូនដឹងតែអូនមិនព្រមស្តាប់បងសោះ»
«ខ្ញុំប្រាប់ហើយថា វាគ្មានអ្វីគួរឲចងចាំទុកទេ បំភ្លេចរឿងទាំងអស់ចោលទៅ»នាងប្រុងស្ទុះងើបពីរង្វង់ដៃគេដែលកំពុងអោបទៅហើយក៏ត្រូវអ្នកម្ខាងទៀតមិនព្រមឲទៅ
«បងចង់ឲអូនដឹងថា បងស្រលាញ់អូន បងមិនចង់ឲអូនទៅណាឆ្ងាយពីបងដូច កាលយើងបែកគ្នាទេ» គ្រាន់តែលឺ Jongin និយាយយ៉ាងចេញពីចិត្តបែបនេះហើយនាងក៏មិនបានឆ្លើយតបទៅវិញដែលព្រោះបេះដូងពេលនេះគឺវាបានលោតញ៉ាប់ជាខ្លាំងកែវភ្នែកទាំងពីរនាក់សម្លឹងមើលគ្នាដូចចង់ប្រាប់អ្វីឲគ្នាដឹងចឹងអ្នកម្ខាងទៀតក៏មិនបានឆ្លើយតបអ្វីដែលបរិយាកាសកំពុងចូលទៅភាព Romantic Jongin ក៏ខិតទៅជិតមុខរបស់នាងបន្តិចម្តងៗប្រុងទៅរកបបូរមាត់បេះដូងរបស់ Haesoo ហើយក៏ថើបថ្នមៗឯអ្នកម្ខាងទៀតក៏មិនបានបដិសេធទេក៏បានថើបតបទៅគេវិញ បរិយាកាសក៏បានប្តូរពីខ្មៅទៅពណ៌ផ្កាឈូកយ៉ាងស្រស់បំព្រង!!!ស្ថានភាពកំពុងទៅបានយ៉ាងរលូន ភ្លាមនោះមិនដឹងលិចមុខនាង Yumin មកពីណាទេបានដើរចូលមកក៏ឃើញទិដ្ឋភាព Jongin នឹង Haesoo កំពុងថើបគ្នានាងស្ទើរតែគ្មានវិញ្ញាណក្នុងខ្លួនដោយសារនាងក៏មានចិត្តឲ Jongin ដែលទើបធ្វើឲនាងឈរភ្លឹកនឹងរូបភាពនោះទៅ ក្នុងចិត្តគឺក្តៅដូចបាយពុះចឹង មិនអាចធ្វើអីបាន បានត្រឹមឈរស្ងៀមនឹងក្តាប់ដៃទប់កំហឹងខ្លួនឯង ដោយសារក្នុងខ្លួនញ័រអស់ទាំងប្រាណហើយទើបធ្វើឲដៃដែលនាងកាន់កាបូបធ្លាក់លើដី ទើបបាត់ទៅ គ្រាន់តែលឺអ្វីធ្លាក់ភ្លាមនោះ Jongin នឹង Haesoo ក៏ស្ទុះងើបឡើងលឿនរកមើលក៏ឃើញ Yumin ឈរសម្លឹងពួកគេទាំងពីរនាក់នាងផ្លាស់ប្តូរទឹកមុខភ្លាមៗព្រោះអម្បិញមិញទឹកមុខ ឈ្នានីស ខឹងគុំគួនតែពេល Jongin ងាកមកក៏ប្រែទឹកមុខដូចទេពអប្សរ Haesoo ក្រោយឃើញ Yumin ក៏នឹកឃើញរឿងស្រីម្នាក់ដែលមករករឿងនាងនៅខុនដូរព្រោះនាងចាំមុខស្រីម្នាក់នោះបាន នាងក៏និយាយតិចៗក្នុងចិត្ត « នាងគឺ...មនុស្សស្រីម្នាក់នោះ»
« អ្នកនាង Yumin !!»Jongin មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដឹងថានាងមកផ្ទះខ្លួនបានយ៉ាងមិចព្រោះនាងមិនដែលស្គាល់ផងហើយគេក៏មិនដែលប្រាប់ទៀត
«គឺ..ខ្ញុំមោកាត់ចង្វាក់លោកដែលទេ»នាងធ្វើនិយាយយ៉ាងសមគួរព្រោះក៏ឃើញស្រាប់ហើយថាគេកំពុងមានក្តីសុខជាមួយគ្នាឯងនេះមិនដឹងមកពីណាមកពីណីទេ
«អរ..បាទអត់ទេ»និយាយរួចក៏ងើបពីសាឡុង
«នាងគឺ...ស្រីម្នាក់នោះ...នាងនឹងហើយច្បាស់ណាស់» Haesoo បានត្រឹមនិយាយក្នុងចិត្តតិចៗម្នាក់ឯងភ្នែកសម្លឹងមើលនាងមិនដាក់ភ្នែកសោះហើយក៏ដើរទៅជិតនាងម្តងបន្តិចៗ
«យើងជួបគ្នាម្តងទៀតហើយណាអ្នកនាង Haesoo » នាងនិយាយតិចៗញញឹមបែបកំណាចភ្នែកសម្លឹងទៅ Haesoo ដូចចង់សុីសាច់ហុតឈាមចឹង
«នេះអ្នកទាំងពីរស្គាល់គ្នាដែលហេស៎» Jongin ឃើញបែបនឹងក៏សួរទៅ
«អត់ទេ មិនដែលស្គាល់»haesoo មិនបានប្រាប់ការពិតថាស្គាល់គ្នាជាមួយនឹង Yumin នោះទេ
«មែនហើយខ្ញុំអាចទៅស្គាល់អ្នកនាង Haesoo បានយ៉ាងមិចទៅ»នាងក៏ចាក់បណ្តោយទៅតាមនឹងទៅ
«បើចឹងអ្នកនាង Yumin អង្គុយលេងសិនទៅ ខ្ញុំទៅរៀបចំខ្លួនបន្តិចរួចចាំមកនិយាយគ្នា» Jonginក៏ឡើងទៅខាងលើបាត់--------------------------------
Admin មកសរសេរវិញហើយ ក្រោយរត់ចោលអ្នកទាំងអស់គ្នាយូរអើយសែនយូរ ឥលូវ បើសិនអ្នកទាំងអស់គ្នាភ្លេចសាច់រឿងអាចទៅមើលភាគ20ម្តងទៀតបាន😟❤️🙏🏻
![](https://img.wattpad.com/cover/239211632-288-k889359.jpg)
KAMU SEDANG MEMBACA
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Romansa«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------