«ព្រឹកឡើង»
ពួកគេទាំងពីរនាក់គេងអោបគ្នារហូតដល់ភ្លឺ ព្រះអាទិត្យពេលព្រឹកក៏បានបញ្ចេញពេញបន្ទប់ទើបធ្វើឲពន្លឺព្រះអាទិត្យជះមកលើមុខរបស់ Haesoo ទើបធ្វើឲគេភ្ញាក់
Haesoo « ហេតុអីកម្រើកខ្លួនមិនបាន» នាងនិយាយដោយអត់ដឹងថា មានមនុស្សកំពុងអោបនាង
« អូ!» នាងភ្ញាក់ផ្អើលជាខ្លាំងពេលឃើញមនុស្សដែលអោបគេនោះជា Jongin នាងក៏មិនហ៊ានមាត់ខ្លាំងខ្លាចគេភ្ញាក់ក៏រើបម្រះបន្តិចម្តងៗក៏ប៉ុន្តែមិនបានសម្រេច Jongin រឹតតែអោបនាងថែម
Haesoo « នែ៎!ឆាប់លែងខ្ញុំភ្លាមទៅ» នាងព្យាយាមរើខ្លាំងមែនទែនដើម្បីឲគេលែង
Jongin « អត់ទេ!បងមិនលែងអូនទេ»
Haesoo « អ្នកណាជាអូនរបស់លោក»
Jongin « គឺ..អូននោះអី»
Haesoo « កុំនិយាយអត់ប្រយោជន៍ឆាប់ដកដៃចេញភ្លាមទៅ»
Jongin « ចុះហេតុអីអូនមកគេងជាមួយបង?» គេសួរឌឺ Haesoo
Haesoo « ទៅសួរលេខារបស់លោកទៅថាបានធ្វើស្អីខ្លះពីយប់មិញ»
Jongin « បងបានធ្វើស្អីទៅ?» គេនិយាយធ្វើជាមិនដឹង
Haesoo « ខ្ញុំមិនដឹងទេ...តែលូវនៀកឆាប់យកដៃចេញភ្លាមទៅ»
Jongin « ក៏បាន» គេនិយាយរួចយកដៃចេញពី Haesoo រួចគេបន្តនិយាយ« ហេតុអីអូនជួយបងពីយប់មិញ»
Haesoo « ជួយ?ខ្ញុំជួយគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា កុំគិតអ្វីផ្សេង ឆាប់ត្រឡប់ទៅវិញ» នាងនិយាយរួចក៏រុញគេចេញទៅបាត់
Skip ~
«ក្រុមហ៊ុន»
លេខា« លោកប្រធានយប់មិញលោកប្រធានគេងនៅទីណា»
លេខាសួរដូចជាដឹងថាយប់មិញ Jongin គេងនៅខុនដូ Haesoo
Jongin « យ៉ាងមិច?លោកដឹងអ្វីមោមែនទេ?»
លេខា« អូ!គឺគ្រាន់តែសួរធម្មតាតែប៉ុណ្ណោះ» លេខាក៏ញញឹមធ្វើដូចគ្មានរឿងអីចឹង
Jongin « មែនហើយថ្ងៃនេះមានកិច្ចការអ្វីដែលទេ»
លេខា« អរ..មែនហើយថ្ងៃនេះមានភ្ញៀវមកពីបរទេស គឺជាភ្ញៀវធំបំផុតរបស់ក្រុមហ៊ុនយើង»
Jongin « ភ្ញៀវមកពីបរទេស?ហេតុអីខ្ញុំមិនដឹង?តើគេស្រីឬប្រុស?»
លេខា« ជាមនុស្សស្រី លោកប្រធាន»
Airport ~
Yumin ដែលត្រូវជាភ្ញៀវរបស់ ក្រុមហ៊ុន Jongin បានមកដល់ព្រលានយន្តហោះ Seoul អត្តចរិករបស់នាងឆ្មើឆ្មៃ នឹងតាមតែចិត្តខ្លួនឯង នាងចង់បានអីត្រូវបាន នឹងមិនគិតពីអ្នកដទៃយ៉ាងមិចទេឲតែនាងបានរបស់ដែលត្រូវការ ។ ( ម្នាក់នឹងចេញមោតួរឈ្នានីសម៉ង😌)
« ក្រុមហ៊ុន»
Yumin កំពុងអង្គុយចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ នាងដើរជុំវិញបន្ទប់ដោយខ្សែរភ្នែកដូចពេញចិត្តនឹងទីនេះខ្លាំងណាស់ រួចក៏ក្រលែកភ្នែកមកឃើញរូបថតរបស់ Jonginតាំងនៅលើតុមួយ ធ្វើឲនាងចាប់អារម្មណ៍ Jongin តាំងពីឃើញដំបូងតែម្តង រួចនាងក៏សួរទៅ បុគ្គលិកក្នុងបន្ទប់នោះដែលថា
Yumin « នេះជារូបអ្នកណា?» នាងសួរទៅបុគ្គលិកម្នាក់ឈរនៅទីនោះ
បុគ្គលិក« គឺ..រូបលោកប្រធាន អ្នកនាង»
Yumin « គឺគេជា ប្រធានទីនេះហេស៎ » នាងកាន់រូបថតរួចសម្លឹងមើលស្ទើរតែចង់លេបគេទៅហើយ ( របស់គេទេនាង😒😌)
«មួយសន្ទុះក្រោយមក»
Jongin គេក៏ដើរសំដៅទៅបន្ទប់ទទួលភ្ញៀវដែលមាន Yumin កំពុងរង់ចាំ គេបើទ្វារចំពេល Yumin កំពុងមើលរូបថតគេ
Jongin « សួរស្តី! ខ្ញុំគឺ Jongin ប្រធានក្រុមហ៊ុនទីនេះ»
Yumin គ្រាន់លឺសំលេងគេភ័យជាខ្លាំងរួចដាក់រូបគេចុះវិញ ហើយធ្វើទឹកមុខដូចគ្មានអ្វីកើតឡើងចឹង
Yumin « អរ.សួរស្តីខ្ញុំ Yumin រីករាយដែលបានជួប» នាងក៏ហុចដៃនាងដើម្បីចាប់ដៃជាមួយ Jongin ក្នុងន័យចង់ចាប់ដៃគេអីចឹង ។
Yumin « ខ្ញុំលឺព័ត៌មានពីលោកមកថា លោកជាមនុស្សពូកែណាស់ នៅក្មេងអាចមានក្រុមហ៊ុនដោយខ្លួនឯងបានទៀត ស្រីណាក៏ចង់បានដែលមនុស្សប្រុសបែបនេះនោះ» នាងសរសើរ Jongin ក្រខ្សែរភ្នែកនាងមើល Jongin មិនដាក់ភ្នែកឡើយស្ទើលេបគេចូលទៅហើយ
Jongin « អ្នកនាងសរសើរខ្ញុំពេកហើយ ខ្ញុំគ្មានដល់ថ្នាក់នោះទេ » Jongin និយាយទៅវិញយ៉ាងគួរសមនឹងគ្មានអារម្មណ៍ថា Yumin កំពុងចាប់អារម្មណ៍នឹងរូបគេឡើយ
To be continued💘
ВЫ ЧИТАЕТЕ
ត្រឹមតែអូនម្នាក់ 🤍( Khmer novel)
Любовные романы«មិនថាពួកយើងបែកគ្នាប៉ុន្មានដងអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅជាមួយគ្មានអ្នកណាជំនួសអូនបានឡើយ» «យើងគួរតែបញ្ឈប់ត្រឹមនឹងទៅ,មើលទៅស្នេហានេះមិនអាចទៅបានទេ» --------
