Part 27

71 2 0
                                        

ក្រោយប្រកែកគ្នាឡើងឆ្អែតហើយនោះ Haesoo នាងក៏យល់ព្រមឲ Jongin ទៅ

[ ក្នុងឡាន ]

«បងប្រុសរបស់អូនគួរឲទុកចិត្តទេ?» Jongin សួរទៅ Haesoo
«ហេតុអី?គាត់ជាមនុស្ស ល្អមិនមានអ្វីគួរឲបារម្ភទេ »
«មនុស្សមើលតែសំបកក្រៅមិនបានទេ»
«អូនស្គាល់គាត់ច្រើនឆ្នាំហើយ អូនដឹងថាគាត់ជាមនុស្សយ៉ាងមិច»
«អូខេ!មិនប្រកែកជាមួយអូនច្រើនទេ»ពួកគេក៏ស្ងាត់ហើយក៏បន្តដំណើរទៅមុខទៀតទៅ

20នាទីក្រោយ ~
[នៅក្នុងហាងកាហ្វេមួយកន្លែង]

Kevin កំពុងអង្គុយចាំ Haesoo ដែលកំពុងធ្វើដំណើរមក កំពុងអង្គុយសុខៗក៏លឺសំលេងមនុស្សស្រីហៅគេ សំលេងនោះគឺ Haesoo នឹងឯង

«បង Kevin!» Haesoo រត់ទៅរកទាំងក្តីរំភើបព្រោះនឹក នឹងខានជួបគ្នាយូរដែលហើយតាំងពីគេមកប្រទសកូរ៉េវិញនោះ

« Haesoo!» ឯ Kevin ក៏ត្រេកអរដែលឃើញនាង
«បងសុខសប្បាយដែលទេ?»

«សុខធម្មតាទេ!ចុះឯងវិញនោះ?»

«ក៏ធម្មតាដូចគ្នា»

«ចុះនេះ...» Kevin ឃើញ Jongin ឈរនៅជិតនោះក៏ឆ្ងល់ព្រោះមិនដែលឃើញមុខ

«អរ...នេះគឺសង្សារបស់ខ្ញុំ» Haesoo ក៏ណែនាំឲKevin ស្គាល់

«សង្សា?តែបងជា....?» Jongin ក៏ភាំងនឹងសម្តីរបស់នាងដែលថាគេជាសង្សាព្រោះគេជិតក្លាយជាប្តីរបស់នាងទៅហើយ

«អ៎!សួរស្តី»Kevin ក៏រាក់ទាក់ទៅ Jongin

«បាទ!សួរស្តី!» Jongin ក៏រាក់ទាក់ទៅវិញដូចគ្នា

«ឯងមើលទៅស្គមច្រើនណាស់» Kevin និយាយបង្អាប់ទៅ Haesoo លេង

«បងមើលទៅធាត់ដូចគ្នានឹង» Haesoo វិញនាងក៏និយាយលេងតបទៅវិញ ឯ Jongin វិញបានត្រឹមមើលគេលេងសើចជាមួយគ្នាទាំងអារម្មណ៍មិនសូវល្អ

«តែថាឯងមិនដែលប្រាប់បងទេថាឯងមានសង្សា?» Kevin ឆ្ងល់ព្រោះដោយសារតែនាងមិនដែលធ្លាប់និយាយរឿងស្នេហាឲគេស្តាប់

«គឺ...រឿងវាវែងឆ្ងាយណាស់ចាំថ្ងៃក្រោយចាំខ្ញុំប្រាប់បង» Haesoo នាងមិនចង់និយាយអ្វីច្រើននោះទេព្រោះថា Jongin គេក៏អង្គុយជិតនោះដែល

Jongin កំពុងអង្គុយសុខៗក៏មានគេតេមក
«អាឡូ!»
«អាឡូ!លោកប្រធាន»
«មានការអី?»
«លោកប្រធានភ្លេចរឿងការងារហើយតើមែនទេ?»
«យ៉ាងមិចមានបញ្ហាអីតើមែនទេ?»
«វាគ្មានបញ្ហាអីទេតែលោកប្រធានគួរមកក្រុមហ៊ុនខ្លះ»
«បានហើយៗចាំខ្ញុំទៅ»និយាយចប់ក៏ទម្លាក់ទូរស័ព្ទចុះ
«មានការអីមែនទេ?» Haesoo ឃើញបែបនេះក៏សួរ
«គ្មានអីទេ!តែបងត្រូវទៅមើលការងារបន្តិច»
«មិនអីទេទៅចុះ...»
«ចុះអូនបានអ្នកណាជូនទៅ?» Jongin គេបារម្ភពីនាងខ្លាចគ្មានអីជិះទៅ
«ទុកឲខ្ញុំជូននាងទៅ!កុំបារម្ភអី» Kevin ក៏និយាយ
«ចឹងបងទៅសិនហើយ!» Jongin ឃើញលឺបែបនឹងហើយក៏លែងបារម្ភ
«អូខេ!»នាងក៏ញញឹម

ក្រោយ Jongin ចេញទៅបាត់ Kevin ក៏ប្រុងនឹងសួររឿងរបស់នាងជាមួយ Jongin ព្រោះអម្បិញមិញគេមិនហ៊ានសួរព្រោះ Jongin នៅទីនោះខ្លាចគេថាចេះដឹងរឿងផ្ទាល់ខ្លួនរបស់គេ

«បានហើយគេចេញទៅបាត់ហើយ!ឯងគួរប្រាប់រឿងរបស់ឯងមកបងបានហើយ»
«រឿង?អ៎...រឿងខ្ញុំជាមួយ Jongin?»
«នឹងហើយ ឆាប់និយាយមកទាន់គេមិននៅ»
«គឺ...ពួកខ្ញុំធ្លាប់ជាសង្សារនឹងគ្នា ហើយពួកយើងក៏បែកគ្នា ខ្ញុំទៅរៀននៅឯបរទេស ពេលខ្ញុំមកវិញពួកយើងក៏ត្រូវគ្នាវិញ»
«ពួកឯងបែកគ្នា?អ្នកណាសុំបែកមុន?»Kevin សួរទាំងឆ្ងល់
«ជា Jongin មកសុំខ្ញុំបែក»
«ហេតុអី?គេមានស្រីផ្សេងតើមែនទេ?»
«មិនមែនបែបនោះទេ!តែថាខ្ញុំមិនប្រាកដដែលគេសុំខ្ញុំបែកទាំងគ្មានហេតុផល តែខ្ញុំប្រាកដចិត្តថាគេមិនមានស្រីជាដាច់ខាត»
«ឯងមិនដែលប្រាប់បងពីមុនសោះកាលនៅអាមេរិច»
«គឺខ្ញុំគិតថាវាមិនសំខាន់ទើបមិនប្រាប់ហើយណាមួយពេលនោះខ្ញុំ កំពុងតែឈឺចាប់ផងទើបមិនចង់រំលឹកឈ្មោះគេ»
«ឯងក៏ចិត្តទន់មកស្រលាញ់គេវិញ!មើលទៅឯងស្រលាញ់គេខ្លាំងណាស់»
«ស្រលាញ់ណាស់ តែ ក៏ឈឺណាស់ដែល!ខ្ញុំពិតជាចង់ដឹងណាស់ថាគាត់សុំខ្ញុំបែកព្រោះហេតុផលអី?តែខ្ញុំមិនចង់រំលឹករឿងអតីតកាលទេ នាំតែឈឺ»


Next episode is coming.....
————————————————————
Thank for read 💖

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Where stories live. Discover now