part 23

113 6 0
                                    

Jongin នៅចាំចម្លើយចេញពីមាត់នាងគេនៅតែបន្តលុតជង្គង់បែបនេះ បើសិនមិនបានលឺចម្លើយគេក៏មិនព្រមងើប
Haesooដូចជារៀងស្ងាត់ព្រោះវាភ្លាមៗពេកមិនដឹងត្រូវឆ្លើយបែបណាទេ ។
«បងងើបឡើងសិនមកចាំអូនប្រាប់ចម្លើយ»នាងមិនចង់ឲគេលុតជង្គង់យូរទេ
«ក៏បាន»ដោយសារតែចង់ដឹងចម្លើយគេក៏ព្រមងើប
«គឺអូន...យល់ព្រម!»នាងនិយាយរួចក៏ញញឹមទៅកាន់ Jongin យ៉ាងពព្រាយហាក់ដូចមានក្តីសុខណាស់ចឹង><
ឯ Jongin ក្រោយលឺពាក្យថា យល់ព្រម ភ្លាមសប្បាយអរខ្លាំងណាស់ក៏ទាញ Haesoo មកអោបយ៉ាងណែនទាំងញញឹម
ទាំងពីរកំពុងអោបគ្នាយ៉ាងមានក្តីសុខក៏មានអ្នកណាមិនដឹងតេមោ Haesoo ទើបធ្វើឲពួកគេទាំងពីរផ្អាកសកម្មភាពរបស់ពួកគេងាកមកមើលទូរស័ព្ទ
«អូន!លើកទូរស័ព្ទសិនទៅ» Jongin ប្រាប់ឲ Haesoo លើកទូរស័ព្ទព្រោះវារោទ៍យូរហើយក្រែងលោកមានការងារអីសំខាន់
«ក៏បាន»នាងក៏ទៅលើកទូរស័ព្ទ « អាឡូ ! អ្នកណានឹង» នាងសួរទៅអ្នកដែលទេមកព្រោះជាលេខប្លែក
«hello surprise! នឹកបងទេ» សម្លេងមនុស្សប្រុសម្នាក់ដែលនិយាយចេញពីទូរស័ព្ទ ធ្វើឲ Haesoo នាងរៀងឆ្ងល់បន្តិច នាងក៏រកនឹកថាដូចធ្លាប់ស្គាល់មួយសន្ទុះក៏នឹកឃើញ
«បង Kevin » នាងនិយាយយ៉ាងខ្លាំង ភ្ញាក់ផ្អើលព្រោះនាងមិននឹកស្មានថាជាKevin Kevin ជាមនុស្សដែលមើលថែ Haesoo ដូចប្អូនស្រីចឹង កាលរៀន នៅអាមិរិចជាមួយគ្នា ទាំងពីរនាក់ស្និតស្នាលនឹងគ្នាព្រោះជាជនជាតិតែមួយ
«មែនហើយគឺបងយ៉ាងមិចហើយ សុខសប្បាយទេ»
«ធម្មតាទេបង ចុះបងវិញ?»
«ដូចគ្នានឹងឯង និយាយចឹងឯងនៅឯណា»
«បងសួរប្លែកៗកុំប្រាប់ណាថាបងមកប្រទេសកូរ៉េ?»
«មែនហើយ !»
«នេះមកហេតុអីមិនប្រាប់ចឹង»
«ទុក surprise ឯងនឹងហើយ យ៉ាងមិចមិនចង់ឲបងមកទេហេស?»
«មិនមែនទេ គឺបើបងប្រាប់ខ្ញុំមុនខ្ញុំនឹងទៅទទួល»
«មិនអីទេពេលនេះបងនៅកន្លែងស្នាក់ហើយកុំបារម្ភអី»
«និយាយចឹងថ្ងៃស្អែកឯងទំនេរឬអត់ចាំជួបគ្នាណា»
«បានៗចាំជួបគ្នា»និយាយចប់ក៏ទម្លាក់ទូរស័ព្ទចុះ ឯ Jongin វិញកើតការសន្ស័យជាច្រើនថាបុរសម្នាក់នោះជាអ្នកណាហេតុអីនាងនិយាយស្និតស្នាលម្លេះ
«អ្នកណានឹង?» Jongin សួរទាំងឆ្ងល់
«អ្នកស្គាល់គ្នាពេលនៅអាមេរិច!»
«ស្គាល់គ្នាយូរហើយហេស?» Jongin នៅតែបន្តសួរ
«យូរដែលហើយ»
«ស្និតស្នាលទេ»
«ក៏ស្និតស្នាលព្រោះគាត់មើលថែខ្ញុំកាលខ្ញុំនៅទីនោះម្នាក់ឯង យ៉ាងមិចហេស ហេតុអីសួរច្រើនបែបនេះ?» នាងឆ្ងល់នឹងទឹកមុខនឹងសម្តីរបស់គេព្រោះប្លែកៗ
«មិនមានអីទេ!»និយាយចប់ក៏ដើរចេញទៅបាត់ទុកឲ អ្នកម្ខាងទៀតធ្វើទឹកមមុខឆ្ងល់


Next episode is coming....
——————————
thank for read ❣️ហើយក៏សុំទោសផងដែលមិនបានផុសភាគថ្មីៗឡើងយូរ ដោយសារមានការងាររវល់បន្តិចបន្តួចទើបមិនសូវមានពេលសរសេរ សង្ឃឹមថាអ្នកទាំងអស់គ្នាអធ្យាស្រ័យផងចុះ
:(

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Donde viven las historias. Descúbrelo ahora