Part 1

1.3K 44 1
                                    

Jongin នឹង Haesoo គឺជាសង្សារនឹងគ្នា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែម៉ាក់ប៉ារបស់ Haesoo មិនពេញចិត្ត Jongin ដោយសារវណ្ណះ តូចទាប ទោះជាប៉ាម៉ាក់មិនអោយសេពគប់គ្នាក៏ដោយ ក៏មិនអាចហាម Haesoo ឈប់ស្រលាញ់ Jongin បានដែល ។
Haesoo តែងតែឈ្លោះគ្នាជាមួយម៉ាក់ប៉ាព្រោះរឿងនេះ តែមិនដែលអោយ Jongin លឺរឿងនេះឡើយ។ ថ្ងៃមួយ  Jongin បានទៅរក Haesoo នៅឯផ្ទះស្រាប់តែបាលឺHaesooឈ្លោះជាមួយប៉ាម៉ាក់ រួចបានលឺប៉ារបស់Haesooនិយាយ:"អាម្នាក់នោះ មានអីសាកសមនឹងឯងទៅ ក្រក៏ក្រ បើឯងនៅតែទាក់ទងនឹងអាម្នាក់នោះទៀត យើងនឹងធ្វើបាបវាអោយគ្មានផ្លូវដើរតទៅទៀត"និយាយទាំងខឹង( រួចក៏ដើរចេញបាត់)។

Haesoo គ្រាន់តែលឺភ្លាមបេះដូងរបស់នាងស្ទើរធ្លាក់ចុះមក ទឹកភ្នែករលីងរលោង អួលដើមក រួចក៏និយាយតបទៅវិញ
" ប៉ាមិនអាចធ្វើបែបនេះបានទេ ខ្ញុំស្រលាញ់គាត់ព្រោះចិត្តមិនមែនលុយទេ បើហ៊ានធ្វើអីគាត់ខ្ញុំនឹងរត់តាមគាត់ចេញទៅ"
ប៉ារបស់ នាងលឺហើយក៏ខឹងយ៉ាងខ្លាំងព្រោះកូនក្បាលរឹងម្នាក់នេះនិយាយមិនស្តាប់ក៏ទប់កំហឹងមិនបាន រួចលើកដៃទះកំផ្លៀង Haesoo " ផាច់" Haesoo ក៏យកដៃខ្ទប់ថ្ពាល់ទាំងទឹកភ្នែករួចរត់ឡើងទៅលើបន្ទប់នាង

ចំណែកឯ Jongin លឺរឿងទាំងអស់នេះហើយក៏គិតថាជាកំហុសរបស់ខ្លួនដែលធ្វើឲ Haesoo ត្រូវឈ្លោះគ្នាជាមួយប៉ាម៉ាក់ នឹងគិតថាខ្លួនឯងមិនសាកសមនឹង Haesoo លឺរួចហើយ Jongin ក៏ដើរចេញទាំងក្រៀមក្រំ ។ បន្ទាប់ពីលឺរឿងទាំងអស់នេះមក Jongin ក៏អង្គុយក្រៀមក្រំ ស្ងាត់ស្ងៀមរហូត Haesoo តេមក " អាឡូ" ( Jongin និយាយ)
Haesoo:" តើបងនៅទីណាខ្ញុំចង់ទៅរកបង" ( និយាយទាំងសំលេងយំ)
Jongin: "បងមិនទំនេរទេពេលនេះកំពុងជាប់ធ្វើការ" Jongin ព្យាយាមនិយាយធ្វើដូចធម្មតា ទាំងដែលដឹងថាក្នុងចិត្តឈឺខ្លាំង
Haesoo: " អូ!អញ្ចឹងបងធ្វើការចុះអូនមិនរំខានបងទេ" និយាយចប់ក៏បិទទូរស័ព្ទ។
ឯ Jongin វិញ បានត្រឹមអង្គុយយំតែម្នាក់ឯង រួចក៏ដាច់ចិត្តថានឹងនិយាយរឿងនេះជាមួយ Haesoo អោយច្បាស់លាស់ ។

ថ្ងៃបន្ទាប់~
Jongin ក៏តេណាត់នឹង នាងអោយមកជួបគ្នា កន្លែងដែលធ្លាប់មកជាមួយគ្នា ។
មួយសន្ទុះក្រោយមក នាង ក៏មកដល់ពេលនោះ នាងបានរត់ទៅអោប Jongin យ៉ាងលឿន ហើយនិយាយថា " អូននឹកបងណាស់" (ទឹកភ្នែកក៏ហូរ )
ឯ Jongin វិញ មិនបានអោបតបទៅវិញទេ បានត្រឹមឈរស្ងៀមរួចក៏និយាយទៅកាន់ នាងថា " បងមានរឿងចង់ប្រាប់អូន" ពេលលឺ Jongin និយាយបែបនេះ នាង ក៏ចាប់ផ្តើមឆ្ងល់នឹងមានអារម្មណ៍ចម្លែក តែនាងធ្វើធម្មតា រួចក៏តបទៅវិញ " មានរឿងអីមែនទេ" ពេលនោះបរិយាកាសចាប់ផ្តើមប្រែប្រួល ពីស្រស់ស្រាយមក អួលអាប់វិញ។

Jongin " បង....." Haesoo សម្លឹងទៅ Jongin ទាំងទឹកមុខស្រងូតស្រងាត់ ។ នាងក៏សួរបកទៅ Jongin វិញ
"មិនបាច់ខ្លាចអ្វីទេនិយាយចេញមក" Jongin ក៏ដាច់ចិត្តនិយាយទាំងមិនចង់ " យើងបែកគ្នាទៅ" (សម្លឹងមើលមុខ haesoo ) haesoo ក៏ស្រងាកចិត្តនឹងគិតថា Jongin និយាយលេង ពេលនោះនាងក៏ឆ្លើយតបទៅវិញថា " បងនិយាយស្អីនឹង លេងសើចមែនទេ" Jongin ពេលនោះក៏ស្ទើរធ្លាយបេះដូងចេញមក និយាយពាក្យទាំងដែលមិនចង់និយាយចេញទៅ រួចគេក៏បានឆ្លើយទៅនាងវិញថា " បងមិនបានលេងសើចទេ បងនិយាយមែន" (មុខរាបស្មើ)
ឯ Haesoo វិញដោយសារតែនាង ស្ទើរតែមិនជឿថាមនុស្សដែលនាងស្រលាញ់ខ្លាំង នាងហ៊ានឈ្លោះជាមួយម៉ាក់ប៉ាព្រោះគេ គេបែរ ជានិយាយបែបនេះ នាងក៏ទប់ទឹកភ្នែកមិនជាប់រួចក៏យំចេញមក  យ៉ាងខ្លាំងរួច និយាយតបទៅវិញ " បងខឹងអូនរឿងអី និយាយគ្នាបានហេតុអីចាំបាច់និយាយបែបនេះ មានហេតុផលបន្តិចទៅបានទេ" (នាងនិយាយរួចអង្រួន Jongin យ៉ាងខ្លាំង)ឯ Jongin វិញឃើញមនុស្សដែលខ្លួនស្រលាញ់យំបែបនេះគេក៏ ទប់ទឹកភ្នែកមិនជាប់បានត្រឹមធ្វើចិត្តរឹង ដើម្បីអោយ Haesoo កាត់ចិត្តពីគេទៅ ។
រង់ចាំភាគ2ទាំងអស់គ្នា🤗

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Onde histórias criam vida. Descubra agora