Part 15

149 5 0
                                    

ក្រោយត្រូវ Haesoo ដេញមកហើយនោះ Jongin ឈរនៅមុខទ្វារកើតសំណួរពេញខួរក្បាល ព្រោះដោយសារគេមិនដឹងថាស្រីមកពីណា ព្រោះ Jongin គិតមិនដល់ថាជា Yumin ទេ និយាយឲចំ មិនហ៊ានសូម្បីគិតព្រោះ Jongin មិនចាប់អារម្មណ៍ថា Yumin លួចស្រលាញ់ខ្លួន !

« ស្រី?ស្រីមកពីណាទៅ ហេតុអី...» Jongin ឈរនិយាយម្នាក់ឯង ព្រោះមិនដឹងថាស្រីមកពីណាទេ ព្រោះតាំងពីបែកពី Haesoo គេមិនដែលទាក់ទងស្រីណាទេ ស្មោះតែ Haesoo ម្នាក់គត់បែរត្រូវនាងចោទថាមានស្រី!! យ៉ាប់ពិតមែន!!

ឯ Haesoo នេះវិញដេញគេឲចេញហើយមកអង្គុយកើតទុក្ខខ្លួនឯង អង្គុយសញ្ចឹងគិតម្នាក់ឯង របៀបមនុស្សខូចចិត្តអីចឹង!

« ហឹស!!បែកគ្នាប៉ុន្មានឆ្នាំសោះមានមុនស្នេហ៍ដល់ហើយ» នាងកំពុងអង្គុយនិយាយម្នាក់ឯងរអ៊ូ តែឯង ហើយមើលទៅកំពុងប្រច័ណ្ឌគេផងមិនដឹង មិនព្រមនិយាយគ្នាឲស្រួលបួលទេ ហើយអាងអង្គុយខូចចិត្តយ៉ាប់ណាស់ Haesoo

Skip~

« ក្រុមហ៊ុន»

មែនហើយគេថាស្នេហាធ្វើឲឈឺចាប់ អ្នកកំលោះយើងដើរចូលក្រុមដូចគ្មានវិញ្ញាណចឹង ក្រោយ Haesoo មិនព្រមនិយាយជាមួយ ហើយគេក៏មិនដឹងទៅសួរឬទៅបកស្រាយយ៉ាងមិចទេឲគេយល់ ព្រោះចិត្តមនុស្សស្រីពិបាកនឹងយល់ណាស់ ម្តងល្អ ម្តងខឹង ម្តងក៏ងក់ងរដោយមិនប្រាប់ហេតុផលយើងសូម្បីមួយម៉ាត់ យ៉ាប់គុណយ៉ាប់

« លោកប្រធានទឹកមុខមិនសូវស្រស់សោះកើតអីមែនទេ» អាការះ Jongin បង្ហាញចេញមកខ្លាំងពេកធ្វើឲលេខារបស់គេកើតជាសំណួរ សួរទៅលោកប្រធាន

« គ្មានអីទេ» ពាក្យយ៉ាងខ្លីមួយម៉ាត់និយាយទៅដូចគ្មានកំលាំងនិយាយចឹង និយាយរួមខ្សោះៗដូចជាឈឺចឹង

« កុំមកកហុកខ្ញុំអីលោកប្រធាន ខ្ញុំធ្វើការជាមួយលោកប្រធានយូរហើយខ្ញុំអាចមើលដឹងបានថាលោកប្រធានកើតអីនោះ» លេខាជាមនុស្សជិតដិតនឹង Jongin ជាងគេ តាំងពីបង្កើតក្រុមហ៊ុននេះមក ហើយរឿងផ្ទាល់ខ្លួនរបស់ Jongin ក៏លេខាដឹងដែល រឿងអីពិបាកទាយនោះថា Jongin កើតអី

« ហ្ហើយ!ចិត្តមនុស្សស្រីពិតជាពិបាកយល់ណាស់ ពេលនាងខឹងមិនព្រមប្រាប់ឲច្បាស់លាស់ទេ នាងមិនព្រមនិយាយជាមួយខ្ញុំ នាងមិនព្រមប្រាប់ថាខឹងរឿងអី ប្រាប់តែមួយម៉ាត់ថា ជាស្រី?» គួរឲអស់សំណើចណាស់ Jongin ពិបាកបន្តិចហើយព្រោះជាសង្សាយើងទេ ពេលគេខឹងយើងនាក់លួង ពេលគេងរអីក៏យើងលួងគ្មានពីណាមកលួងជំនួសយើងទេ

« នេះលោកប្រធានឈ្លោះជាមួយនឹងអ្នកនាង Haesooហេស៎» លេខាក៏រៀងភ្ញាក់ផ្អើលព្រោះគេទើបឃើញត្រូវគ្នា សោះឥឡូវឈ្លោះទៀតហើយ

« កុំខ្វល់អីទៅធ្វើការរបស់លោកទៅ » ដោយសារមិនចង់ឲដឹងរឿងច្រើន Jongin ក៏ដេញលោកលេខាចេញទៅធ្វើការ ព្រោះវាជាពេលវេលាធ្វើការមិនមែនមកនិយាយរឿងនឹងទេ

« បាទ.តែថាបើមានអ្វីឲខ្ញុំជួយប្រាប់បាន» លេខាអោនគោរពហើយក៏ដើរចេញទៅបាត់

«អេ!ឈប់សិន» លេខាប្រុងរៀបដើរចេញតែ Jongin នឹកឃើញរឿងអ្វីមួយក៏ឲលេខាឈប់មកវិញ

« មានការអីមែនទេ» លេខាក៏បែរមកសួរនឹង Jongin វិញ

« ពេលធ្វើការចប់ទៅក្រៅជានួយខ្ញុំ»

« ទៅណាទៅលោក លោកមានណាត់ជាមួយអ្នកនាងYuminណា៎» លេខានិយាយទៅ Jongin ព្រោះថ្ងៃនេះមានណាត់ញាំបាយជាមួយនឹងភ្ញៀវធំបំផុតរបស់ក្រុមហ៊ុន តែថាមើលទៅ Jongin ហាក់មិនខ្វល់អ្វីសោះព្រោះរឿងគេសំខាន់ជាង

« ពន្យាពេលទៅ យកលេសថាខ្ញុំរវល់ឬឈឺឬអីក៏បាន តែរឿងនេះសំខាន់ជាងលោកយល់ដែលទេ» សំលេងផ្តាច់ការបញ្ជាទៅលេខា ព្រោះដោយសាររឿងរបស់គេ សំខាន់លើអ្វីៗទាំងអស់ តើជារឿងអ្វីទៅ?

« ប៉ុន្តែ...លោក....» មិនហ៊ានជំទាស់នឹងប្រធានលេខាក៏មិនបាននិយាយអ្វីដែលចង់និយាយរួចហើយក៏ដើរចេញទៅបាត់

« បងនឹងពិសោធន៍ ឲអូនឃើញថាបងគ្មានស្រីឯណាទេ» មានល្បិចអីទៀតហើយកំលោះរបស់យើង រង់ចាំមើលថាគេប្រុងធ្វើអី

____________

« ពេលយប់»

ពេលយប់បានមកដល់ក្រោយ Jongin ធ្វើការចំរួចរាល់ហើយ ក៏នាំលេខាមកខុនដូរ របស់ Haesoo មកជួយគេរៀបអីវ៉ានរបស់ Haesoo ទៅដោយគ្មានប្រាប់នាងមួយម៉ាត់របៀបទៅចាប់នាងយកមកតែម្តង

« ក្នុងឡាន»

« លោកចង់ទៅណាឲប្រាកដ» លេខាបើកឡានផង ងាកសួរទៅលោកប្រធានផង

« ទៅខុនដូរ Haesoo» ទៅធ្វើអី?មានតែរង់ចាំមើល

« ហាស៎ទៅធ្វើអីទៅ?» លេខាឆ្ងល់ថាលោកប្រធានចង់ធ្វើអីទៀតហើយ

« ខ្ញុំគ្មានពេលនិយាយប្រាប់លោកទេ បើកឡានទៅឲលឿនទៅខ្ញុំប្រញ៉ាប់»

« បាទ.» មិនសួរអីច្រើនក៏ធ្វើតាមបញ្ជាលោកប្រធានទៅ





-----------------------------------

To be combined 🌼
តើមានអ្វីកើតឡើងរង់ចាំភាគបន្ត❤️

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Donde viven las historias. Descúbrelo ahora