Part 3

293 10 0
                                    

តាមពិតផ្ទះប៉ាម៉ាក់របស់ Haesoo ដែលត្រូវរឹបអូសនោះ ម្ចាស់ផ្ទះថ្មីគឺជា Jongin នោះឯង គេធ្វើបែបនេះដើម្បីបាននៅជិត Haesoo តែ Haesoo នៅមិនទាន់ដឹងទេថា ម្ចាស់ផ្ទះថ្មីជាអ្នណានោះ។

ត្រឡប់មកមើល Haesoo ដែលនៅផ្ទះដ៏ធំស្កឹមស្កៃម្នាក់ឯង មានតែអ្នកបំរើ2-3នាក់ តែប៉ុណ្ណោះ នាងបានដើរទៅពីដានមុខផ្ទះរួចមើលទៅលើមេឃដោយសោកសៅ ហើយក៏និយាយថា
" ហេតុអីជីវិតខ្ញុំដុនដាបបែបនេះ ផ្ទះក៏ត្រូវរឹបអូស ប៉ាម៉ាក់ក៏មិនដឹងនៅឯណា" (និយាយរួចនាងក៏ដកដង្ហើមធំ)

ថ្ងៃបន្ទាប់ពេលព្រឹក

នាងក៏បានចុះទៅខាងក្រោមរកអ្វីញាំ រួចនាងក៏បានសួរទៅអ្នកបំរើម្នាក់ថា
Haesoo:" តើម្ចាស់ផ្ទះថ្មីគេជាអ្នកណា ឯងមានដឹងទេ?"
អ្នកបំរើ: ខ្ញុំមិនដឹងទេអ្នកនាង
Haesoo : "ចុះគេមានដែលមកទីនេះទេ?"
អ្នកបំរើ: " គឺរឿងនេះខ្ញុំមិនដឹងអ្វីទាំងអស់"( និយាយទាំងអោនលំទោន)
Haesoo : ហ្ហើយ!សួរស្អីក៏មិនដឹងទាំងអស់ បានហើយចង់ទៅណាក៏ទៅៗ ។
និយាយចប់នាងក៏ដើរឡើងទៅលើ ដោយមិនបានញាំអាហារអ្វីទេ ព្រោះនាងស្មុគស្មាញគ្មានអារម្មណ៍ញាំ រៀបនឹងឡើងទៅខាងលើទៅហើយក៏មានឡានមួយគ្រឿងឈប់ខាងមុខផ្ទះនាង ទើបធ្វើអោយនាងឈប់សម្លឹងមើលឡាននោះ មិនបានឡើងទៅខាងលើ !!!
អ្នកបំរើ: លោកមករកអ្នណាដែល?
លេខា: គឺមករកម្ចាស់ផ្ទះនេះ
អ្នកបំរើ: អរ..គឺ... ( អ្នកបំរើរៀបនឹងនិយាយទៅហើយ haesoo ក៏និយាយកាត់)
Haesoo: គឺខ្ញុំជាម្ចាស់ផ្ទះនៅទីនេះ លោកមានការអីជាមួយខ្ញុំតើមែនទេ?
លេខារបស់ Jongin ក៏ធ្វើការណែនាំខ្លួនរបស់គេ
លេខា: គឺខ្ញុំជាលេខារបស់ម្ចាស់ផ្ទះថ្មីនេះ ខ្ញុំមកនេះដើម្បីមកនិយាយជាមួយអ្នកនាងរឿងផ្ទះ!
Haesoo: អរ..ចៅហ្វាយលោកអោយមកដេញខ្ញុំតើមែនទេ?
លេខា: មិនមែនបែបនោះទេ!
Haesoo: ហើយយ៉ាងមិចវិញ?ហេតុអីចៅហ្វាយរបស់លោកមិនមកដោយខ្លួនឯង?ហេតុអីឲលោកមកជំនួស?លោកមិនមែនជាម្ចាស់ផ្ទះនិយាយដឹងរឿងស្អី?
លេខា: អ្នកនាងស្តាប់ខ្ញុំនិយាយឲចប់សិនទៅគឺថា... !!!
Haesoo :អត់ទេ ខ្ញុំនិយាយតែជាមួយម្ចាស់ផ្ទះតែម្នាក់ប៉ុណ្ណោះ លោកទៅប្រាប់ចៅហ្វាយរបស់លោកទៅថាបើមិនមកនិយាយដោយផ្ទាល់ខ្ញុំក៏មិននិយាយដែល។ នាងនិយាយចប់ក៏ឡើងទៅខាងលើ ឯ លេខាក៏ឈរស្ងៀមគាំងយោបល់ដោយឃើញ Haesoo ប្រែប្រួលខ្លាំងមិនដូចចៅហ្វាយនិយាយថានាងជាមនុស្សសុភាពរាបសាដូចដែលគិតនោះទេ ។

នៅក្រុមហ៊ុន:
លេខាក៏ត្រឡប់មកពីផ្ទះ Haesoo វិញរួចទៅរាយការប្រាប់ចៅហ្វាយរបស់ខ្លួន
លេខា: "ចៅហ្វាយគឺថា...នាងមិនព្រមស្តាប់ខ្ញំនិយាយទេ នាងបានប្រាប់ឲខ្ញុំមកប្រាប់ចៅហ្វាយថា បើមិនមកនិយាយដោយផ្ទាល់នាងមិនព្រមនិយាយជាមួយអ្នកណាទាំងអស់"លឺបែបនេះហើយ Jongin អស់សំណើចរួចនិយាយថា:
" Haesoo និយាយបែបនេះមែនហេស៎?ហឹស!បានខ្ញុំនឹងទៅនិយាយជាមួយនាង"
លេខា: ក៏ប៉ុន្តែលោក...!
Jongin : "មិនអីទេខ្ញុំក៏ចង់ដឹងដែលថាតើនាងនៅចាំខ្ញុំឬអត់"(និយាយដោយខ្សែរភ្នែក Play boy ) ។
លេខា: "លោកចង់អោយខ្ញុំតេណាត់នាងដែលទេ?"
Jongin: "មិនចាំបាច់ទេខ្ញុំទៅរកនាងដោយខ្លួនឯង" ។


រង់ចាំភាគ4ទាំងអស់គ្នា🤗💕

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Tempat cerita menjadi hidup. Temukan sekarang