Part 4

256 12 0
                                    

ថ្ងៃបន្ទាប់បានមកដល់ Jongin បានមកផ្ទះរបស់ Haesoo ដោយខ្លួនឯងផ្ទាល់ តាមដែលនាងត្រូវកាល គេក៏បានឈប់ឡានមុខផ្ទះរបស់ Haesoo តែ Haesoo មិនដឹងទេថាគេមកនៅថ្ងៃនេះ។ Jongin ចុះពីលើឡានរួចអ្នកបំរើក៏មករាក់ទាក់គេ ព្រោះអ្នកបំរើនៅផ្ទះ Haesoo ទាំងអស់នេះ Jongin ជួលមកទាំងអស់ ឯអ្នកបំរើចាស់ៗរបស់ Haesoo ពីមុនលាឈប់អស់ហើយ តែHaesoo មិនដឹងទេរឿងនេះព្រោះនាង ទៅរៀនៅUSAយូរពេកភ្លេចភ្លាំងអស់។

អ្នកបំរើ: "លោកមករកអ្នកនាងតើមែនទេ?"

Jongin: " មែនហើយនាងនៅឯណា?"

អ្នកបំរើ: " អ្នកនាងនៅសួនផ្កាឯក្រោយផ្ទះ កំពុងអានសៀវភៅ"

Jongin: " អរគុណណាស់មានអីធ្វើក៏ទៅធ្វើទៅ ខ្ញុំទៅរកនាង
ដោយខ្លួនឯង"

អ្នកបំរើ: " ចា៎"

Jongin និយាយចប់ក៏ដើរទៅរកនាង នៅឯសួនផ្កាពេលទៅដល់
គេក៏ឈរសម្លឹង Haesoo ពីចម្ងាយដោយក្តីនឹករលឹក ព្រោះបែកគ្នាយូណាស់ហើយ ណាមួយមិនដឹងនាងនៅចាំគេឬមួយក៏អត់ផង តែ Jongin តាំងចិត្ត ក៏ដើរទៅរកនាង រៀបនឹងដើរទៅហើយ នាងក៏ងាកមកចំពេលល្មមទើបភ្នែកអ្នកទាំង2សម្លឹងមើលគ្នាយ៉ាងយូរ. . . . .!!

Haesoo ក៏បាននិយាយក្នុងចិត្តថា " ដូចណាស់...ដូចគេខ្លាំងណាស់ តែវាមិនអាចទៅរួចទេ" នាងនិយាយទាំងមុខមើល

Jongin មិនដាក់ភ្នែករួចក៏សួរទៅគេថា :
"លោកជាអ្នកណា ?ហេតុអីមកក្នុងផ្ទះរបស់ខ្ញុំបាន? អ្នកណាអនុញ្ញាត?" ឯ Jongin វិញគិតថានាងមិនចាំខ្លួនក៏ចាក់បណ្តោយទៅតាមនឹងទៅ " ខ្ញុំគឺម្ចាស់នៅទីនេះក្រែងនាងចង់ជួបខ្ញុំមិនចឹងហេស៎?

ឯ Haesoo ក៏និយាយតិចៗថា " ម្ចាស់ផ្ទះ?" រួចបើកភ្នែកធំៗ នាងក៏និយាយតបទៅវិញ " អរ...មែនហើយខ្ញុំចង់និយាយជាមួយលោករឿងផ្ទះ"

Skip~~

នៅក្នុងផ្ទះ ពួកគេទាំង2នាក់អង្គុយនិយាយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ Haesoo ក៏ចាប់ផ្តើមនិយាយមុន

Haesoo: "គឺខ្ញុំ ចង់និយាយរឿងផ្ទះ តើខ្ញុំអាចបង់រំលស់មកវិញបានទេ ឬក៏ ខ្ញុំអាចទិញផ្ទះត្រឡប់មកវិញពេលដែលខ្ញុំមានលុយ ព្រោះផ្ទះនេះជាផ្ទះ តាំងពីជំនាន់តាទួតយាយទួត ខ្ញុំមិនចង់បាត់បង់វានោះទេ"!!

Jongin: អ្នកនាងគិតចង់ទិញផ្ទះនេះវិញ?នាងគិតថាខ្ញុំព្រមដែលទេ?( Jongin និយាយកាច់កុងនាង)

Haesoo: រឿងរបស់លោក លោកអោយខ្ញុំបង់រំលស់ឬអត់ហេតុអីបានមកសួរខ្ញុំ?

Jongin: ខ្ញុំសួរអ្នកនាងថាចង់ឲខ្ញុំព្រមឬអត់? ហេតុអីមិនឆ្លើយ?

Haesoo: នេះលោកមានបញ្ហាខួរក្បាលឬអត់?ផ្ទះរបស់លោក លោកសម្រេចចិត្តយ៉ាងមិចទាក់ទងអីនឹងខ្ញុំ?( នាងសួរទាំងចាប់ផ្តើមខឹង)

Jongin : ខ្ញុំផ្តល់ឪកាសអោយនាងហើយណា ថាតើចង់ឲខ្ញុំព្រមឬអត់?
Haesoo ក៏ចាប់ផ្តើមឆ្ងល់គេគិតចង់ធ្វើអី រួចក៏សម្លឹងមើលមុខ Jongin មួយសន្ទុះ ឯ Jongin ឃើញនាងមើលគេបែបនេះក៏អើតមកជិតមុខនាងរួចនិយាយ
" យ៉ាងមិចហើយអ្នកនាង ចង់ឲខ្ញុំព្រមឬអត់" ឯ Haesoo វិញពេលគេខិតមកជិតមុខបែបនេះ ភ្នែក
ទាំងគូរក៏មើល មកខ្សែភ្នែករបស់ Jongin ដោយនឹកឃើញដល់មនុស្សប្រុសម្នាក់កាលពី10ឆ្នាំមុន។ 

រង់ចាំភាគ5ទាំងអស់គ្នា🤗💗

ត្រឹមតែអូនម្នាក់ 🤍( Khmer novel)Where stories live. Discover now