ភាគ១០

4.3K 122 2
                                    

«ហាសហាស៎ ប្រសប់និយាយណាស់ហ្វីយូ» នីរ៉ា ស្រាប់តែខ្ទប់មាត់សើច ទទួលយកប្រយោគប្រៀបធៀបដ៏ឈឺស្ពឹកនោះទៅវិញ ហាក់ធ្វើដូចជានាងមិនបានខ្វល់ពីសម្តីកូនក្មេង ស្របពេលដែលថេយ៉ុងងើបសម្លឹងមុខ ហើយញញឹមតិចៗដាក់៖
«នាងមិនបានខឹងហ្វីយូទេណ៎?»
«អឹ...មិន...មិនខឹងទេ ក្មួយគួរអោយស្រឡាញ់សឹងអី រឿងអីគ្រាន់តែសម្តីប៉ុណ្ណឹងខ្ញុំត្រូវប្រកាន់ទោសអូសដំណើរដែរនោះ» សម្តីផ្អែមមិនខុសពីទឹកឃ្មុំមានពិស នៅហ៊ានបន្លំជាចាប់ច្របាច់ថ្ពាល់ហ្វីយូលេង បង្ហាញអោយថេយ៉ុងឃើញថានាងមិនបានខឹងឬអន់ចិត្តអ្វី ឯអ្នកដែលត្រូវគេចាប់លេងថ្ពាល់ ឈឺដូចគេកំពុងចាប់ហែក ថ្ពាល់នាងប្រែរជាក្រហមដោយស្នាដៃ ចេតនារបស់នីរ៉ាយ៉ាងច្បាស់ៗ៖
«លោកពូ...ពូ...» ហ្វីយូ ចាប់របេះដៃនីរ៉ាចេញ រួចបង្វែទៅចាប់ទាញដៃអាវលោកពូយ៉ាងលឿនក្នុងទឹកមុខងរងក់ ទាមទារការលួងលោមពីលោកពូ នឹងបម្រុងប្រាប់ថានីរ៉ាធ្វើអោយខ្លួនឈឺ តែក៏ចំពេល ទូរស័ព្ទរបស់ថេយ៉ុងរោទ៍ឡើងល្មម៖
«ពូទទទួលទូរស័ព្ទសិនណា៎» មិនចាំបាច់សុំការអនុញ្ញាតទាន់ ម្ចាស់រាងកាយសង្ហាឥតខ្ចោះ ស្ទុះក្រោកពេលកំពស់ ដើរចេញទៅនិយាយនៅខាងក្រៅ មិនបានចាប់ភ្លឹកថាក្មួយកើតអ្វី ដោយទុកអោយនាងក្រមុំនឹងកូនក្មេង នៅអង្គុយទល់មុខគ្នា ម្នាក់ខំប្រឹងបើកគ្រាប់ភ្នែកសម្លក់ក្មេងសឹងតែជ្រុះដល់ដី ប៉ុន្តែហ្វីយូមិនមានអារម្មណ៍ភ័យខ្លាចនីរ៉ាសូម្បីតែបន្តិច ពេលនីរ៉ា សម្លក់ នាងតូចក៏សម្លក់វិញមិនអោយចាញ់៖

«អ៊ីច្របាច់ថ្ពាល់ខ្ញុំខ្លាំងៗ ចាំមើលខ្ញុំប្រាប់ពូ» ហ្វីយូ យកដៃញីត្រង់កន្លែងដែលនីរ៉ាបង្ករស្នាមក្រហមនោះ ទាំងមុខជូៗ ស្របពេលអ្នកដែលបៀមកំហឹងទុកពេញទ្រូង ស្រាប់តែបញ្ចញចរិតពិតចេញមក ដោយស្ទុះក្រោកទៅអង្គុយជិតរាងតូច ហើយស្រវ៉ាចាប់ច្របាច់ថ្ពាល់ហ្វីយូម្តងទៀតជាមួយនឹងពាក្យគម្រាម៖
«ត្រូវហៅយើងថាបងស្រី ឮទេ ហៅថាបងស្រីណា៎!!!» នីរ៉ា សម្លុតសង្កត់សម្លេងតិចៗ ព្រោះខ្លាចភ្ញៀវឯទៀតដែលនៅជិតនោះឮ
«...» ហ្វីយូ ខ្ជឹបមាត់ណែន នឹងធ្វើភ្នែករឹងដាក់ ដែលធ្វើឱ្យ នីរ៉ា រឹតតែគ្រឺតខ្នាញ់ នឹងកាន់តែខឹងលើសដើម ទើបខំសម្លុតថែមពីលើ៖
«មីក្មេងចង្រៃ ហេតុអីចូលចិត្តយកអារម្មណ៍អ្នកដទៃមកលេងសើចម្ល៉េះ? ចាប់ពីពេលនេះទៅ បើសិនយើងឮអាសម្តីដែលគ្មានខួរដូចមិញនេះទៀត ឯងនឹងបានឈឺខ្លួនមិនខាន មីក្មេង...»
«ហ្វីយូ ឆាប់ញ៉ាំអាហារអោយអស់ ព្រោះលោកយាយខលមកដាស់តឿនអោយត្រឡប់ទៅផ្ទះវិញឥលូវនេះ»
កំពុងតែជំរិតក្មេងអោយធ្វើតាមសម្តី ស្រាប់តែសម្លេងបង្គាប់ពីលោកពូសង្ហាបន្លឺឡើងភ្លាម ទើបធ្វើឱ្យនីរ៉ាដឹងខ្លួន រហ័សព្រលែងថ្ពាល់ហ្វីយូវិញ រួចធ្វើជាបន្លំដោយដួសអាហារដាក់ក្នុងចានរបស់ហ្វីយូ ធ្វើដូចជាមិនមានរឿងអ្វីកើតឡើង៖
«ហ្វីយូឆ្លាតណា៎ ញ៉ាំឱ្យច្រើននឹងបានឆាប់ធំ» នីរ៉ា និយាយឡើងជាមួយស្នាមញញឹមចុងមាត់ ស្របពេលអ្នកកំលោះប្តូរទីតាំងទៅអង្គុយនៅតុម្ខាង អង្គុយសម្លឹងមើលពួកនាងដោយក្តីរីករាយ តែរំពេចនោះ ស្រីច្រម៉ក់ស្រាប់តែរអ៊ូទាំងមុខស្អុយ
«ពូ...ខ្ញុំឈប់ញ៉ាំហើយ» សម្តីរបស់ក្មេង ធ្វើអោយអ្នកជាពូត្រូវចងចិញ្ចើមឡើងភ្លាម ព្រោះគិតថាក្មួយទើបតែញ៉ាំមិនបានប៉ុន្មានម៉ាត់ផង ហេតុអីត្រូវឈប់លឿនយ៉ាងនេះ ទាំងដែលរាល់លើកនាងល្មោភញ៉ាំ រហូតទាល់តែគេជញ្ជូនចានចេញទើបឈប់

លោកពូសំណព្វWhere stories live. Discover now