ភាគ២៧

3.6K 116 9
                                    

បន្ទាប់ពីបង្គាប់ក្មួយអោយនិយាយតាមសម្តីហើយ ថេយ៉ុងក៏នាំរាងខ្ពស់ស្រឡះរបស់ខ្លួនដើរចេញពីបន្ទប់ ធ្វើឲ្យនាងតូចដែលតាមសម្លឹងផែនខ្នងគេ បើកភ្នែកធំដោយការស្លន់ស្លោ ហើយប្រញាប់រត់តាមទៅពីក្រោយយ៉ាងលឿន
«ពូឈប់សិន!!!» ហ្វីយូ បក់ដៃហៅលោកពូទាំងត្រហេបត្រហប ខណៈជើងបោះជំហ៊ានញាប់តាមកាំជណ្តើរតាមដំណើរគេ ថប់បេះដូងស្ទើរប្រេះទ្រូង ពេលឃើញលោកពូគិតតែបន្ថែមជំហ៊ានលឿនជាង ធ្វើឲ្យនាងចង់ស្រែកយំ ចង់ហក់ទម្លាក់ខ្លួនពីលើជំណើរដែលកំពុងដើរនេះដើម្បីបញ្ឈប់គេ
«អួយ៎ ឈឺណាស់!!!» ដោយអចេតនា នាងដើរមិនប្រយ័ត្នក៏បណ្តាលឲ្យគ្រេចកជើង ទើបឧទានឡើងទាំងឈួលច្រមុះ ចិញ្ចើមក៏ជ្រួញឡើង ស្របពេលអុកទម្លាក់ខ្លួនអង្គុយលើកាំជណ្តើរ ហើយយកម្រាមដៃមកក្តោបត្រង់កន្លែងដែលគ្រេចថ្លោះនោះតិចៗអោយអារម្មណ៍ឈឺចុកចាប់ ធ្វើឲ្យប្រុសកំលោះទច់ដំណើរភ្លាមៗ នឹងងាកមកមើលដោយទឹកមុខព្រួយបារម្ភ ព្រមទាំងរហ័សឡើងទៅរកនាងយ៉ាងដាច់ខាត
«យ៉ាងម៉េចហើយ? មិនប្រយ័ត្នទាល់តែសោះ» គេបន្ទោសមុខមាំ ហើយអង្គុយចោងហោងលើចង្កោយជើង ទើបចាប់ទាញប្រអប់ជើងតូចមកពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ថែមទាំងឈ្លីម៉ាស្សាពីលើថ្នមៗ
«មកពីពូហ្នឹងហើយ ខ្ញុំហៅមិនព្រមឆ្លើយ» ហ្វីយូ ធ្វើមុខស្អុយប៉ែ ឈឺទាំងជើង ឈឺទាំងចិត្ត ខឹងនឹងលោកពូដែលចូលចិត្តធ្វើព្រងើយៗដាក់នាង ថ្លោះជើងប៉ុណ្ណឹងហើយ នៅមកស្តីបន្ទោសថានាងមិនប្រយ័ត្ន តាមពិតបើគេងាកមកនិយាយជាមួយនាងតែប៉ុន្មានម៉ាត់ នាងក៏មិនចាំបាច់ប្រឹងរត់តាមត្រុកៗដូចកូនឆ្កែដែរ
«ឈឺខ្លាំងទេ?» គេមិនបានគិតអ្វីច្រើនក្រៅពីការព្រួយបារម្ភចំពោះនាងតែមួយមុខ
«...» នាងពេបមាត់ពេបក រលីងរលោងទឹកភ្នែក ពេលឮសំណួរនេះភ្លាម ជើងដែលថ្លោះនោះស្រាប់តែរំអួយឲ្យឈឺហួលខ្លាំងឡើង នាំឲ្យអ្នកជាពូ ដកដ្ហើមធំដែលពេញដោយកង្វល់ក្នុងទ្រូង ទើបប្រអប់ដៃមាំទាំ រហ័សចាប់លើករាងតូចឡើងមកត្រកងបីក្នុងរង្វង់ដៃ ហើយនាំនាងត្រឡប់ទៅបន្ទប់វិញ។
ថេយ៉ុង ដាក់រាងកាយតូចច្រមិច ឲ្យអង្គុយលើពូកទន់ៗ ហើយដើរទៅយកថ្នាំលាបបំបាត់ការឈឺចាប់ពីថតតុ មកលាបពីលើកជើងតូចស្រាលៗ ស្របពេលកែវភ្នែកតូចៗសម្លឹងសកម្មភាពរបស់គេមិនដាក់ភ្នែករហូតដល់ភ្លឹក ភ្លេចឈឺទៅហើយ
«ជើងហើមហើយ ត្រូវសម្ងំគេងក្នុងបន្ទប់ មិនបាច់ចុះទៅណាទេ ចាំបន្តិចទៀតពូឡើងមកពិនិត្យម្តងទៀត ឮទេ?» សម្លេងបញ្ជាបន្លឺឡើងអមដោយទឹកមុខប្រាកដប្រជា ទើបថេយ៉ុងយកថ្នាំទៅទុកហើយត្រឡប់មកកន្លែងដើមវិញ ដោយក្រសោបរង្វង់មុខតូចច្រមិខអោយផ្ងើយឡើង រួចឱនទម្លាក់បបូមាត់ថើបលើបបូមាត់ក្រពុំតូចយ៉ាងត្រជាក់ចិត្ត ពេលគេដកបបូមាត់ ហើយបម្រុងខ្លួនដើរចេញ ហ្វីយូ ក៏រហ័សស្រវ៉ាឱបចង្កេះក្រាស់ជាប់៖
«ពូកុំប្រាប់លោកយាយពីរឿងដែលកើតកាលពីយប់មិញណា៎!!!»
នាងធ្វើសម្លេងងរងក់ដោយការអង្វរ.ក ពេលនោះបបូមាត់ក្រាស់ក៏ញោចញញឹមឡើងតិចៗ មុននឹងតប៖
«រត់តាមហៅពូចង់ដាច់ខ្យល់ ព្រោះតែរឿងនេះមែនទេ?» និយាយចប់ភ្លាមក៏យកម្រាមដៃផ្ទាត់ចំកណ្តាលថ្ងាស់ស្រីច្រម៉ក់ឲ្យឈប់ឆោតល្ងង់ ហើយបន្ថែមពីលើ៖
«ក្មេងឆ្កួត» គ្រាន់តែប៉ុណ្ណឹង គេក៏ចាប់រំសាយដៃនាងចេញពីការឱបរឹត រួចដើរចេញពីបន្ទប់ ហើយចុះទៅខាងក្រោមដើម្បីទៅជួបអ្នកម៉ាក់ ទុកឲ្យ ហ្វីយូអង្គុយបៀបទុកកង្វល់ពេញទ្រូង ក្នុងចិត្តអន្ទះសារខ្លាចក្រែងគេយករឿងនោះទៅនិយាយ ហើយនាងមិនយល់ពីខ្លួនឯង ថាហេតុអីបានជាភ័យខ្លាំងយ៉ាងនេះ ទាំងដឹងហើយថាគ្រប់យ៉ាង ថេយ៉ុង ជាអ្នកផ្តើមមុន ហើយអ្នកដែលគួរបន្ទោសគឺជាគេទៅវិញទេ។
«ខ្ញុំមិនចង់ឲ្យប្រាប់ ព្រោះខ្ញុំបារម្ភពីពូ ខ្ញុំខ្លាចលោកយាយបំបែកខ្ញុំចេញពូ...» ទីបំផុត ប្រយោគដែលលាក់ទុកក្នុងដើមទ្រូងដែលអួលណែនបានបន្លោយចេញពីបបូរមាត់នាងផ្ទាល់ ស្របពេលចង្វាក់បេះដូងលោតញាប់ខ្លាំងចង់គាំងលែងដំណើរការម្តងៗ តាមពិតអ្វីដែលនាងខ្លាចខ្លាំងបំផុតគឺការបែកបាក់ ឃ្លាតឆ្ងាយ ស្របពេលបេះដូងកំពុងទាមទារគេមកមើលថែរ បែបនេះធ្វើឲ្យនាងអត់គិតមិនបាន ថាស្នេហារវាងពូនឹងក្មួយជាស្នេហាដែលអសីលធម៌មួយ នឹងទទួលរងការរិះគន់ពីមនុស្សជុំវិញខ្លួន ដែលគេនិយាយថាពូស៊ីក្មួយខ្លួនឯង អីបែបនេះ!!!

លោកពូសំណព្វWhere stories live. Discover now