«ចឹងអោយខ្ញុំចេញវិញទៅ ហើយលោកពូចង់ស្រាតឆ្លុះកញ្ចក់ឬក៏ចង់បង្ហាញជីងចក់តាមតែចិត្តពូចុះ» ហ្វីយូ ទ្រាំនៅបន្ទប់លោកពូតទៅទៀតលែងបាន ពេលគំហកស្តីអោយគេហើយ ទើបស្ទុះក្រោករត់សំដៅមាត់ទ្វារដោយអារម្មណ៍ឆ្លេឆ្លា ដៃចាប់មួលគន្លឹះ នាងមួលយ៉ាងលំបាក
«ប្រាប់ហើយថាមិនអោយចេញ» ថេយ៉ុង ខាំមាត់គ្រឺតក្រាញនឹងសម្តីរបស់ក្មួយស្រី ទើបបោះជំហ៊ានទៅរកនាងក្នុងដំណើរញាប់ៗ
«អ្អាយយ៎» ហ្វីយូ ភ្ញាក់ក្រញ៉ាង ស្រែកភ្លាត់សំឡេងដោយអារម្មណ៍ភ័យស្លន់ស្លោ ពេលដឹងដល់លោកពូកំលោះចូលដែលកំពុងទៅក្បែរ ហើយចាប់កដៃនាងរបេះចេញពីគន្លឹះទ្វារ ព្រមទាំងអូសកាយតូចអោយអង្គុយលើពូកសាជាថ្មី
«បើមុខនេះកុំនិយាយឌឺៗ ឯងប្រហែលអាចចេញបានយ៉ាងហើយស្រីច្រម៉ក់»
«មកពីពូហ្នឹង ចង់ស្រាតខោធ្វើអី?» នាងនិយាយឡើងទាំងមិនបានងើបមុខសម្លឹងលោកពូចំ
«វាមិនមានបញ្ហាទេដែលស្តាប់ឮតែពីរនាក់នោះ ចុះបើសិនជាអ្នកដទៃស្តាប់ឮ តើគេនឹងគិតយ៉ាងណាមកលើពូ?» គេមិនអស់ចិត្តត្រង់សម្តីក្មួយស្រី ដែលនិយាយអោយគេស្រាតអោយជីងចក់មើល ដែលរឹតតែល្វីងខួរនោះគឺស្រាតមុខកញ្ចក់ ទើបគេមកឈរច្រត់ចង្កេះច្រង៉េងច្រង៉ាង ស្តីបន្ទោសនាងប៉ាច់ៗ ហើយរុញអណ្តាតទល់ថ្ពាល់ដោយការមិនសុខចិត្ត
«...» ហ្វីយូ ខ្ជិលនឹងតបតជាមួយលោកពូសុភាពបុរសតែចំពោះមុខគេគ្រប់គ្នា លើកលែងតែចំពោះក្មួយស្រី គ្មានយល់អារម្មណ៍នាងជាស្រីក្រមុំទាល់តែសោះ នេះនាងអាយុ១៨ធ្នាំហើយណា៎ មិនមែនជាហ្វីយូអាយុ២ ៣ឆ្នាំដែលធ្លាប់អោយលោកពូលាងគូទនោះទេ
«ខ្ញុំចង់ទៅបន្ទប់វិញ»
«ថាមិនគឺមិនហើយ» ថេយ៉ុង តបដោយសំឡេងដាច់ខាត មុននឹងដើរទៅទាញកន្សែងពោះគោពណ៌សមកកាន់ ហើយបង្ហួសដំណើរទៅរកបន្ទប់ទឹកធំទូលាយ ស្របពេល ហ្វីយូ លួចតាមសម្លឹងមើលពីក្រោយខ្នង ក្នុងឬកពារអើតលើមៗ ភ្លាមនោះបបូមាត់តូចច្រមិចកួចញញឹមខ្ជឹបដោយក្តីត្រេកអរ គិតក្នុងចិត្តថាលោកពូប្រហែលជាភ្លេចរឿងហាមប្រាមហើយ ទើបតាំងចិត្តថានឹងចាកចេញពីបន្ទប់នេះជាលើកចុងក្រោយ ហើយក៏ស្បថក្នុងចិត្តថាលេងហ៊ានចូលមករំខានពូផ្តេសផ្តាសទៀតហើយ ព្រោះខ្លាចលោកពូគម្រក់ធ្វើរឿងអ្វីផ្សេងលើសលួសពីការដោះអាវបង្ហាញរាងដាក់នាងបែបនេះទៀត
«អ្ហឹមៗ!!!» ថេយ៉ុង ក្អកគ្រហែមក្នុងបំពង់កឮខ្លាំងៗ បង្អាក់សកម្មភាព ហ្វីយូ ដែលពុំទាន់បានទាំងឈានជើងចុះដល់កម្រាលឥដ្ឋស្រួលបួលផង!
«...» ហ្វីយូ តឹងទ្រូងថប់ដង្ហើម ពេលគ្រប់យ៉ាងខុសស្រឡះពីការគិតទាំងស្រុង មិនដឹងថាខ្យល់អ្វីនាំគំនិតនាងទាំងប៉ុន្មានចូលទៅប្រាប់ក្នុងត្រចៀកលោកពូ អោយបង្វែរខ្លួនបកមកឈរត្រង់កន្លែងដើមវិញ ថែមទាំងចាប់កញ្ឆក់រាងតូចអោយក្រោកឈរ រួចអូសនាងក្បែរមាត់ទ្វារបន្ទប់ទឹក
«ឈរយាមត្រង់ហ្នឹងហើយ បើមិនចង់...» គេដាក់បញ្ជាក្នុងទឹកមុខម៉ឺងម៉ាត់ ហើយនៅចុងប្រយោគ គេបញ្ជូនក្រសែភ្នែកព្រើល ច្រលើមៗ សម្លឹងខ្លួននាងតាំងពីចុងសក់ដល់ចុងជើង មិនអោយនាងហារមាត់ប្រកែកទាន់ ឯអ្នកដែលត្រូវគេបញ្ជា បាន៊ត្រឹមឈរខ្ញាំម្រាមជើង ក្តាប់ដៃណែន ខាំសម្លក់លោកពូទាំងមាត់រឹងមិនតបស្តី តែបេះដូងនាងមិនប្រណីម្ចាស់សោះ វាកំពុងលោតញាប់ៗខុះធម្មតា សឹងតែធ្លាយចេញពីក្នុងទ្រូងទៅហើយ ពេលដែលត្រូវឈរអោយលោកពូសម្លឹងមកកែវភ្នែកព្រាននារីមិនខុស
«ឆាប់ងូតអោយហើយៗទៅ នឹងអាលខ្ញុំទៅបន្ទប់ខ្ញុំវិញ» ហ្វីយូ ខំបញ្ចេញឬកពារអឿៗ ឱបដៃខ្វែងទ្រូងនិយាយជាមួយលោកពូយ៉ាងក្លាហាន ខណៈថេយ៉ុងដែលគ្រាន់តែមើលតាមរយៈកែវភ្នែកនាងក៏អាចមើលធ្លុះដល់ចិត្ត កួចចុងមាត់ញញឹមញញែមបានចិត្ត លើកដៃច្បិចចុងចង្ការហ្វីយូបន្តិច ហើយចូលទៅងូតទឹកបាត់។មួយសន្ទុះក្រោយមក
ថេយ៉ុង នាំរាងកាយសង្ហាដែលមានកន្សែងពោះគោមួយល្វែងក្រោម ដើរចេញពីបន្ទប់ទឹក ខណៈនោះកែវភ្នែក៏ប្រទះនឹងក្មួយស្រី ដែលផ្អែកក្បាលនឹងជញ្ជាំង បិទភ្នែកគេងធ្វើមិនដឹង សោយសារមុននេះលោកពូចូលងូតទឹកយូរពេក
«ក្មេងចម្កួត» ប្រុសកំលោះ ឱនខ្សឹបដាក់ត្រចៀកអ្នកដែលកំពុងលង់លក់ទាំងឈរ ហើយក៏គ្រវីក្បាលហួសចិត្ត ដែលនាងអាចមកឈរគេងបែបនេះ។ ឃើញនាងមិនមានប្រតិកម្មអី ទើបគេចាប់ផ្តេកក្បាលក្មួយស្រីថើរៗដាក់អោយកើយពីលើស្មារបស់ខ្លួន មុននឹងចាប់ត្រកងក្មួយក្នុងរង្វង់ដៃគេយ៉ាងប្រុងប្រយ័ត្នបំផុត ទើបបីរាងតូច ដើរសំដៅទៅគ្រែគេង ហើយទម្លាក់កាយតូចស្រាលៗទៅលើពូក គេថ្នមនាងបំផុតប្រៀបដូចកំពុងថ្នមបេះដូវកែវមិនអោយជ្រុះបែក
«ប្រហែលជាខឹងខ្លាំងណាស់ហើយ...» លោកពូបញ្ចើចជាមួយស្នាមញញឹមដាក់មនុស្សដែលគេងស្ងៀមៗមិនដឹងអី ស្របពេលយកម្រាមដៃអង្អែលសសៃសក់ក្មួយស្រីក្នុងអារម្មណ៍ពេញដោយក្តីស្រលាញ់ តែជាក្តីស្រលាញ់ដែលលើសពីសម្ព័ន្ធភាពពូក្មួយទៅទៀត ថាហើយក៏ទម្លាក់ខ្លួនអង្គុយក្បែរ រួចទាញភួយដណ្តប់អោយនាងចុងដង្ហើម
«ភ្លេចសន្យារបស់ពួកយើង កាលដែលហ្វីយូនៅក្មេងឬនៅ?» លោកពូសួរសំណួរនេះឡើងទាំងញញឹម ចិញ្ចើមក៏លើកឡើង ស្របពេលផ្ទៃមុខរលោងស្អាតដូចព្រះនាងតូច ត្រូវអង្អែលថ្នាក់ថ្នមដោយដៃរបស់គេ
«ពេលហ្វីយូខឹង លោកពូត្រូវថើបថ្ពាល់ដើម្បីលួង ហើយមួយទៀត ឯងប្រាប់អោយពូថើបរាល់ថ្ងៃទៀតផង» គេរំឮកដោយសម្លេងរអ៊ូ រង៉ូរង៉រតែម្នាក់ឯងទាំងមុខស្អុយ ដែលរាល់ថ្ងៃ គេបានត្រឹមញ៉ោះដាក់ ព្រោះតាំងពីហ្វីយូធំដឹងក្តីមក គេបានត្រឹមតែឱបនឹងថើបសក់របស់នាង តែក្រៅពីនេះគឺ ហ្វីយូបិទសិទ្ធិ ត្រឹមមួយបៀកមិនអោយប៉ះផង! នឹងដល់ត្រឹមហ្នឹង លោកពូស្រាប់តែបន្លឺឡើង៖
«ហ្វីយូក្បត់សន្យាហើយដឹងទេ ថ្ងៃនេះពូសុំទាសន្យាហើយ» គេចាប់ច្របាច់ថ្ពាល់នាងលេងដោយការគ្រឺតខ្នាញ់ ពេលនិយាយចប់ ទើបរហ័សឱនថើបថ្ពាល់នាងមួយខ្សឺតធំ ដោយគិតថានាងគេងលក់មិនដឹងខ្លួនងាយៗ ទើបគេបានចិត្ត សម្ងំថើបយ៉ាងយូរ ដែលផ្ទុយទៅវិញ ការថើបរបស់គេ ហាក់ដូចជាការដាស់អ្នកដែលលង់លក់អោយភ្ញាក់ភ្លាមៗ ហើយរំពេចនោះ កែវភ្នែកមូលក្រឡង់ទាំងគូរបស់នាងក្រមុំ ស្រាប់តែចាប់ផ្តើមកម្រើកនឹងបើកឡើងយឺតៗ ហាក់ដឹងដល់ការថើបដែលលោកពូផ្តល់អោយ ស្របពេល លោកពូ កំពុងដកច្រមុះចេញពីផែនថ្ពាល់ក្មួយស្រីសន្សឹមៗ ដូចគ្នា ដោយអារម្មណ៍សង្ស័យលាយឡំនឹងភ័យ ភ័យខ្លាចនាងដឹងហើយក៏ស្រែកយំជម្ទាលដាក់មុខគេមិនខាន ព្រោះចោរឈក់ស្នាមថើបជាពូខ្លួនឯង។
«កុំសម្លឹងមកពូក្នុងក្រសែភ្នែកបែបនេះ មិញពូគ្រាន់តែជួយដេញមូសអោយទេណា»