ភាគ៣០

4.5K 116 8
                                    

«សុភាពបុរស? ដែលចាប់ក្មួយខ្លួនឯងចឹងឬ? និយាយយកត្រូវតែម្នាក់ឯង សុភាពបុរសគេមិនធ្វើផ្តេសផ្តាស់ដូចជាពូទេ» ហ្វីយូនិយាយខណៈដែលដៃរុញច្រានទ្រូងលោកពូអោយឃ្លាតចេញ តែអ្នកម្ខាងទៀតមិនព្រម ថែមទាំងក្រសោបឱបរឹតនាងយ៉ាងណែន
«បើក្មួយឌឺ ហើយពូកែផ្គើន តមាត់ប៉ប៉ាច់បែបនេះ តើឲ្យពូទ្រាំធ្វើសុភាពបុរសកើតដែរ?» ថេយ៉ុង សួរព្រមទាំងជ្រុបច្រមុះថើបឈ្មុសឈ្មុលពីលើកញ្ចឹងកតូច ធ្វើឲ្យនាងក្រមុំរសើបដោយសារពុកចង្ការេញៗរបស់លោកពូ ចាក់សុះសាញពេញកអោយនាងសើចរលាក់កក្អឹក ហើយរត់ប្រូចគេចពីគេ រួចឡើងទៅសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ ញញឹមអឹមអៀនម្នាក់ឯង។

លុះស្អែកឡើង ថេយ៉ុង ក្រោកពីព្រលឹមស្រាងៗ ដែលផ្ទៃមេឃនៅងងឹតស្ទង់ៗមិនទាន់ឃើញពន្លឺច្បាស់នៅឡើយ រាងខ្ពស់ស្រឡះ បង្ហាញខ្លួននៅមាត់បង្អួច នៃបរិវេណបន្ទប់របស់ក្មួយស្រី គេឈរសញ្ចឹងគិតរឿងជាច្រើននៅក្នុងចិត្ត តែមិនយូរប៉ុន្មានគេក៏ដកដង្ហើមចូលវែងៗ ដើម្បីអោយធូរស្រាល ហើយបន្សាបកង្វល់បានខ្លះ ហើយអ្វីដែលគេខ្វល់ខ្លាំងបំផុត គឺខ្លាចហ្វីយូយល់ព្រមតាមអ្វីដែលម៉ាក់របស់គេបង្គាប់ឲ្យធ្វើ។
«ពូមកបន្ទប់ខ្ញុំធ្វើអី?» សុខៗ សម្លេងស្អកៗពីមនុស្សដែលទើបនឹងភ្ញាក់ពីគេង បន្លឺឡើងបបួលលោកពូឲ្យរហ័សបែរទៅរក នឹងដើរមកដាក់បង្គុយក្បែរ ក្មេងច្រម៉ក់ ដែលក្រោកអង្គុយចង្កោងខ្នងសំកុកឆ្ងក់ៗនៅលើពូ ហើយយកដៃមកខ្ទប់មាត់ដែលខំហារស្ងាបទាំងមិនទាន់អស់ងងុយស្រួលបួល
«ជុប» ថេយ៉ុង មិនទាន់ចង់ឆ្លើយ ទើបយកដៃទាំងគូក្រសោបកញ្ចឹងកក្មួយស្រី មុននឹងឱនថើបបបូមាត់តូចច្រមិចបន្តិច
«មិនទាន់ដុសធ្មេញផង» ពេលលោកពូដកបបូមាត់ចេញ ហ្វីយូ ក៏ជ្រួញចិញ្ចើមធ្វើមុខស្អុយៗដាក់គេ
«តែពូដុសរួចហើយ នៅឡើយតែឯងនឹងក្មេងកម្ជិល ទៅងូតទឹកចេញ»គ្រាន់តែឮពូប្រាប់អោយទៅងូតទឹក ហ្វីយូ ស្រាប់តែប្រះខ្លួនដេកផ្កាប់មុខលើពូកមួយទំហឹង ហើយត្អូញត្អែរដាក់លោកពូភ្លាម៖
«មិនងូត មិនចង់ងូត មិនងូតៗៗៗ»
«ផាច់!!!» ថេយ៉ុង ក្តាប់មាត់គ្រឺត ស្របពេលគេយកបាតដៃទះកំប៉េះគូទក្មួយមួយដៃ ដែលចូលចិត្តហុចផ្លែផ្កាមកអោយទាំងមិនមើលកាលៈទេសៈ
«ចាំមើលតែខ្ញុំយកប្តីបាត់ លែងអោយពូបានទះគូទខ្ញុំទៀតហើយ» ថាហើយ នាងក្រមុំចាប់រលាស់ភួយមកឃ្លុំខ្លួន ព្រមទាំងត្បុលក្បាលលឹបចូលក្នុងបាត់ ទុកអោយលោកពូខឹងឡេះឡះ អង្គុយខាំមាត់ខាំកសម្លក់៖
«ម្សិលមិញនិយាយគ្នារួចហើយ បើហ៊ានក្រឡះសម្តី កុំបន្ទោសថាពូចិត្តអាក្រក់»
«ខ្ញុំភ្លេចអស់ហើយ» ហ្វីយូ ស្រែកតបទាំងសម្លេងងំពីក្នុងភួយ ទើបរំពេចនោះ ថេយ៉ុង ក៏ក្រោកចេញពីពូក ហើយឈរខ្វែងដៃឱបសម្លឹងទៅរកនាងមិនដាក់ គេក៏បានត្រៀមពាក្យជាច្រើនដែលនឹងលើកមកនិយាយបន្តិចទៀតនេះ៖
«បើកត្រចៀកស្តាប់អោយច្បាស់!!! ថ្ងៃនេះឯងគ្រាន់តែទៅជួបតាមការណាត់ទុក ហាមនិយាយអ្វីផ្តេសផ្តាសអោយសោះ សូម្បីតែឆ្លើយ ចាស៎ ឬក៏ អូខេ! ត្រូវទន្ទេញពាក្យថា ខ្ញុំមិនព្រមទេ ខ្ញុំមិនព្រមដាច់ខាត ឬក៏ ខ្ញុំមិនចង់បានប្តីទេ!!! ម្យ៉ាងទៀត ត្រូវអង្គុយរក្សាគម្លាតអោយឆ្ងាយៗពីប្រុសម្នាក់នោះ បើទ័លខ្លាំងមកអង្គុយលើភ្លៅពូក៏បាន ស្តាប់យល់ទេ?» គេរៀបរាប់បែកអូហូរក្លាយជាស្ទឹងធ្លាក់ចូលទន្លេ បង្គាប់នាងអោយធ្វើបែបនេះ ប្រាប់អោយនិយាយបែបនោះ តែទឹកមុខមាំស្ងួត មិនសើចញញឹម បូករួមនឹងសម្លេងធ្ងន់ៗមិនបន្ធូរបន្ថយ តែគេមិនបានដឹងនឹងមិនបានឃើញឡើយថា ហ្វីយូ ដែលសម្ងំក្នុងភួយ បានយកបាតដៃខ្ទប់ត្រចៀកទាំងសងខាង តាំងតែពីគេក្រោកឈរឡើងម៉្លេះ ព្រោះនាងដឹងមុនថាលោកពូច្បាស់ជាលើករឿងទៅជួបណាត់នោះមកនិយាយមិនខាន។
«ហ្វីយូ!!! ហ្វីយូ!!! ឮពូប្រាប់ទេ?» គេគំហកហៅនាងម្តងជាពីរដង ទាំងចងចិញ្ចើមមួម៉ៅ ពេលដែលនិយាយយូរៗហាក់មានអារម្មណ៍ថាខ្លួនឯងកំពុងនិយាយជាមួយគល់ឈើ ហើយក៏ឱនចាប់ជាយភួយរលាស់ចេញដោយការសង្ស័យ ភ្លាមកែវភ្នែកក៏ប្រទះនឹងក្មួយកំហូច កំពុងតែដេកស្រម៉ុកខុលៗធ្វើមិនដឹង
«ហ៊ឹស!!!គេងលក់មែនទែន ឬក៏ធ្វើពុតជាគេងព្រោះមិនចង់ស្តាប់? មួយណាអោយប្រាកដទៅ»គេសើចរលាក់ដោយការហួសចិត្ត ស្របពេលផ្ទៃមុខសង្ហាប្តូរមកជាឌឺៗ ដោយរុញអណ្តាតទល់ថ្ពាល់ខាងឆ្វេងទាំងក្តៅក្រហាយក្នុងទ្រូង ហើយចាប់ផ្តើមលូកដៃប្រឡេះឡេវអាវដែលខ្លួនកំពុងពាក់ ម្តងមួយគ្រាប់ ម្តងមួយគ្រាប់ដោយចិត្តត្រជាក់បំផុត ពេលប្រឡេះដល់ឡេវចុងក្រោយ ហើយបន្លឺឡើងទាំងញ័រដើមទ្រូង៖
«វ៉ៃចេញទាំងព្រឹកម្តងមើល ចាំមើលនៅសម្ងំដេកដល់ណាទៀត»

លោកពូសំណព្វWhere stories live. Discover now