«ពូកុំឱបខ្លាំងពេក ហ្វីយូដកដង្ហើមមិនកើតទេ»ហ្វីយូ ប្រាប់ទាំងធ្វើសម្លេងហត់ៗ ដូចកូនកណ្តុរឈ្លក់ទឹក ពេលត្រូវលោកពូឱបរឹតខ្លាំងពេក ទើបលោកពូករហ័សដកជើងចេញ មុននឹងចាប់ទាញរាងកាយក្មួយស្រីអោយមកគេងផ្កាប់មុខពីលើទ្រូងរឹងមាំរបស់គេ
«ពូប្រាប់ថាទិញខេកផ្ញើហ្វីនោះអី មិចមិនឃើញអញ្ចឹង?» ហ្វីយូ សួរដោយច្រត់ចង្កាដាក់លើទ្រូងពូសង្ហារ ហើយសន្ធឹងដៃអោបថេយ៉ុងជាប់ជានិច្ច
«ពូទិញខេកមកផ្ញើហ្វីច្រើនប្រអប់ណាស់ សុទ្ធតែរសជាតិដែរឯងចូលចិត្តទៀតផង ចុះទៅចាំញ៊ាំល្អទេ?» ថេយ៉ុង រៀបរាប់ទាំងលិតមាត់បង្ហាញក្មួយ ធ្វើមុខមាត់ទំនងដូចជានំខេកនោះឆ្ងាញ់ខ្លាំងណាស់អញ្ចឹង ទើបហ្វីយូ គ្រាន់តែស្តាប់ចប់ ក៏ងក់ក្បាលផ្ងក់ៗយល់ព្រមភ្លាម។លោកពូសង្ហារ ឈានជើងចុះតាមកាំជណ្តើរជារឿយៗ ដោយមានពរក្មួយស្រីគួរអោយស្រឡាញ់ ដាក់នៅពីមុខទ្រូង ខណៈហ្វីយូលើកដៃតោងឱបកលោកពូយ៉ាងស្អិត
«ចាំបន្តិចណា៎» ថេយ៉ុង ដាក់ហ្វីយូអោយអង្គុយលើសាឡុងពណ៌ខ្មៅ ប្រាប់ក្មួយអោយរងចាំ ដោយគេយកបាតដៃត្រដុសលើសក់ទន់ៗរបស់នាងថ្នមៗ ក្រោមស្នាមញញឹមលិបភ្នែករបស់ហ្វីយូ បន្ទាប់ គេក៏ដើរទៅបើកទូទឹកកក ដើម្បីយកខេកពីរបីប្រអប់ដែលអ្នកម៉ាក់បានយកមកដាក់ រួចក៏ដើរត្រឡប់មករកក្មួយស្រីវិញ ដោយដាក់បង្គុយក្បែរនាងតូច ហើយដាក់ខេកទាំងនោះទៅលើតុចំពោះមុខនាង។
ហ្វីយូចាប់ផ្តើមញញឹមត្រេកអរ ខណៈភ្នែកសម្លឹងមើលលោកពូដែលកំពុងគាស់ប្រអប់ខេករសជាតិសូកាឡាមួយជ្រុង ដែលជារសជាតិនាងចូលចិត្តបំផុត
«ឆាប់ញ៊ាំទៅ» ថេយ៉ុង ហុចកូនស្លាបព្រាជ័រទៅ ទើបហ្វីយូ រហ័សទទួលពីដៃគេមកកាន់ មុននឹងចាប់ផ្តើមដួសខេកមកញ៊ាំដោយអារម្មណ៍សប្បាយៗ ធ្វើអោយលោកពូកម្លោះដែលអង្គុយសម្លឹងមើលភាពក្រមិចក្រមិចក្រមើមរបស់នាង ស្រាប់តែផុសស្នាមញញឹមលើផ្ទៃមុខសង្ហាដោយមិនដឹងខ្លួន
«ញ៊ាំតាមសម្រួលមើល ប្រយ័ត្នអួល» លោកពូដាស់តឿនក្មួយស្រីដោយការព្រួយបារម្ភ មុននឹងទាញតេឡេដែលនៅលើតុ ចុចបញ្ជាបើកទូរទស្សន៍មើលកំដរអារម្មណ៍ តែក៏មិនភ្លេចងាកមកមើលក្មួយស្រីដែលកំពុងមមាញឹកញ៊ាំ ឃើញថានាងពូកែញ៊ាំខ្លាំងណាស់ អស់មួម៉ាត់ហើយថែមមួយម៉ាត់ទៀតជាបន្តបន្ទាប់ មិនព្រមសម្រាកមាត់ ដួសញាត់ៗ ភ្នែកក៏សម្លឹងមើលខ្សែភាពយន្តដែលកំពុងចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្ស ខណៈដៃក្តាប់ស្លាបព្រាដួសនំញាត់មាត់ទំពាចុបៗបណ្តើរ ជួនកាលក៏ញាុកចំណីខុសមាត់ បណ្តលអោយបបូរមាត់តូចប្រឡាក់ដោយសូកូឡាពេញនឹង ទើបថេយ៉ុង រហ័សលូកដៃហូតក្រដាស់ជូតមាត់ពីក្នុងប្រអប់ មកជូតផ្តិតថ្នមៗអោយក្មួយស្រីយ៉ាងយកចិត្តទុកដាក់
«លោកពូ...ស្រេកទឹក...» ក្មេងច្រម៉ក់ហ្វីយូ យកដៃមកអេះក្បាលពោះបន្ទាប់ពីញ៊ាំខេកអស់មួយជ្រុងរួចមក ហើយក៏ស្រែកទាររកទឹកភ្លាមៗ ឯថេយ៉ុងក៏ប្រញាប់ក្រោកទៅរកទឹក ស្របពេល ហ្វីយូធ្វើភ្នែកភ្លឹះសម្លឹងមើលរឿងនៅក្នុុងទូរទស្សន៍ ដែលកំពុងតែដល់វគ្គតួឯកប្រុសនឹងតួឯកស្រី កំពុងតែកាន់ដៃគ្នាត្រសងចូលក្នុងពិធីមង្គលការ
«វ៉ោវវវ!!!អស្ចារ្យណាស់» ហ្វីយូលាន់មាត់សរសើដោយមិនដឹងខ្លួន ថែមទាំងយកដៃទាំងគូមកទ្រចង្ការ ដោយច្រត់កែងដៃទៅលើតុ ហើយធ្វើភ្នែកព្រិចញ៊ាំៗ ចំហរមាត់មើលដោយអារម្មណ៍ស្រមើលស្រមៃ ចំណែកលោកពូដែរទើបនឹងត្រឡប់មកវិញ ក៏លួចញញឹម ពេលសម្លឹងឬកពារមិងមាំងរបស់ក្មួយស្រី ឆ្លាស់គ្នានឹងងាកទៅមើលទូរទស្សន៍ ចំពេលតួឯកស្រីកំពុងតែពាក់ចិញ្ចៀនអោយកូនកម្លោះ