«លោកពូ...» ហ្វីយូ រលីងរលោងចង់យំ ស្របពេលបបូមាត់បង្ហើបហៅលោកពូដោយសម្លេងដាស់តឿន មិនចង់អោយគេនិយាយពាក្យមិនគួរសមដាក់មនុស្សចាស់បែបនេះ នាងទាំងខ្មាស់ ទាំងអាម៉ាស់មុខមិនស្ទើរ ទើបមិនដឹងថាគួរធ្វើខ្លួនបែបណាអោយសមនឹងស្ថានភាពមួយនេះ ព្រោះត្រឹមជាមនុស្សកណ្តាលដែលស្ថិតក្រោមបង្គាប់ពួកគាត់ប៉ុណ្ណោះ នាងមានសិទ្ធបដិសេដ គ្រាន់តែមិនមានភាពក្លាហានឆ្លើយប្រាប់លោកស្រីគីមតាមត្រង់។
«ចង់យ៉ាងម៉េចហ្នឹង?»ពេលថេយ៉ុង ប្រុងចាប់ទាញដៃហ្វីយូ ស្រាប់តែម៉ាដាមគីមគ្រវាសដៃកូនចេញ ព្រមទាំងសម្លក់មុខ៖
«បានហើយឈប់សម្តែងទៅ ម៉ាក់ហត់ណាស់ថេយ៍»
«សម្តែង???» ប្រុសកំលោះឧទានឡើងទាំងអស់សំណើច ខណៈកែវភ្នែករេសម្លឹងភាពព្រងើយកន្តើយរបស់គាត់ទាំងហួសចិត្តជាខ្លាំង គាត់មិនត្រឹមកន្តើយ ថែមទាំងបែរទៅនិយាយរឿងរើសគូស្រករអោយចៅគាត់ ទាំងមិនក្រែងទឹកចិត្តគេជាពូអីបន្តិចសោះ។«ហ្វីយូស្តាប់ម៉ាក់យាយណា៎... ថ្ងៃស្អែកនេះកូនត្រូវទៅជួបកូនកំលោះគេម្នាក់ តាមការណាត់ ម្នាក់នោះណា៎...ទាំងមានលុយ ហើយចំណេះដឹងខ្ពស់ ទ្រព្យសម្បត្តិហូហៀរកប់ពពក ហើយកិត្តិយស កេរ្តិ៍ឈ្មោះគេក៏មិនអន់ នែ៎ៗ...ថែមទាំងសង្ហា សាកសមនឹងឯងបំផុតហើយ ប្រាប់អោយដឹងចុះណា៎ ហាហា៎ គួរអោយរំភើបចិត្តណាស់មែនទេកូន?» ម៉ាដាមរៀបរាប់បញ្ចុះបញ្ចូលប្រាប់ចៅស្រី អបដោយកាយវិការឆ្កាដៃរសេមសាមពេញហ្នឹង ពេលនិយាយចប់ គាត់ក៏ខ្ទប់មាត់សើចកក្អឹក ត្រេកអររំភើបជំនួសនាង ឯនាងតូចក៏បានត្រឹមសើចញញឹម ស្ងួតៗ ដាក់គាត់វិញបែបមិនចង់ ព្រោះគ្មានអារម្មណ៍អោយរំភើបដូចអ្វីដែលគាត់ប្រាប់ទាល់តែសោះ។
«ម៉ាក់គួរតែពិភាគ្សារឿងនេះជាមួយខ្ញុំជាមុន» រាងក្រាស់ដែលឈរក្តាប់ដៃទ្រាំស្តាប់គាត់រៀបរាប់ទាំងមួម៉ៅក្តៅក្រហាយទ្រូង អត់មិនបានទើបលូកមាត់ជាមួយ ភ្លាមនោះអ្នកម៉ាក់ក៏តបវិញ៖
«ពិភាគ្សាជាមួយឯងនាំតែខាតទឹកមាត់ទេ!!!» វ័យចំណាស់ជញ្ជក់មាត់គ្រឺត ព្រមទាំងងាកមកចងចិញ្ចើមដាក់កូនប្រុសទាំងខ្នើសចិត្ត ធ្វើឲ្យអ្នកដែលត្រូវគាត់សម្លក់មុខ ខាំគុម្ពថ្គាមទប់កំហឹងសឹងប្រេះធ្លាយ តែបន្តិចទៀតច្បាស់ជាផ្ទុះមិនខានទេ។
«ដោះស្រាយតាមសម្រួលសិនទៅ ម៉ោះលោកយាយអង្គុយចុះសិនមក» ដោយមើលទៅបរិយាកាសក្នុងបន្ទប់ថ្ងៃនេះហាក់ដូចជាអាប់អួរខ្លាំង នាងក៏មិនសប្បាយចិត្តពេលឃើញអ្នកទាំងពីពាក់មុខយក្ស តតាំងសម្តីផ្លែផ្កាអោយគ្នាទៅវិញទៅមកបែបនេះ ទើបហ្វីយូ ចាប់ដើមដៃម៉ាដាមគីមថ្នមៗ ហើយលួងលោមអោយគាត់សម្រាកអោយស្រួលកាយស្រួលចិត្ត តែគាត់មិនព្រមសោះ ដោយលើកហេតុផលមកដោះសារភ្លាម៖
«អង្គុយមិនបានទេ!!!ថ្ងៃនេះម៉ាក់យាយត្រូវទៅឃ្លីនិកថែរក្សាសម្ផស្ប ត្រៀមសម្រាប់ថ្ងៃស្អែកនេះណា៎ ទៅជួបអនាគតចៅប្រសារ ម៉ាក់យាយសុំលែងខ្លួនបន្តិចហើយ» សម្តីមនុស្សចាស់ ធ្វើឲ្យពួកគេឈរគាំងរកពាក្យតមិនចង់ឃើញ ស្របពេល ហ្វីយូ បញ្ជូនក្រសែភ្នែកព្រួយបារម្ភទៅកាន់ លោកពូ ដែលព្យាយាមធ្វើមុខស្ងប់ស្ងួត រាបស្មើមិនបង្ហាញអារម្មណ៍ តែយ៉ាងណា នាងក៏អាចមើលធ្លុះដល់ចិត្តគំនិត នឹងស្ទាបស្ទង់ដឹងថាគេមានអារម្មណ៍បែបណា។
«ហ៊ឹស!!!អនាគតចៅប្រសារអ៉ីចឹងឬ?» ថេយ៉ុងសើចគ្រហឹម មុននឹងបញ្ចេញស្នាមញញឹមចម្អក ពេលអារម្មណ៍ទើសទ័លកើនឡើងហួសកម្រិត
«ពិតមែនហើយ» អ្នកម៉ាក់ ញញឹមតប រួចបែរមកចាប់ប្រអប់ដៃស្រឡូនតូចរបស់ចៅក្រមុំហើយបន្លឺប្រយោគ៖
«ថ្ងៃស្អែកតែងខ្លួនអោយស្រស់ស្អាតណា៎ព្រះនាងតូច!!!»
«តែខ្ញុំ...» ហ្វីយូ បម្រុងនឹងបដិសេដ ស្រាប់តែគាត់កាត់សម្តីភ្លាម
«គ្មានតែ គ្មានស្ករអីទេ!!! ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកណា៎ យាយនឹងអោយគេយកឡានមកទទួលពេលល្ងាច សង្ឃឹមថាហ្វីយូមិនធ្វើអោយម៉ាក់យាយខកបំណង!!!» សម្តីគ្រប់ម៉ាត់ដែលបន្លឺឡើងមក ប្រៀបដូចគាត់កំពុងតែយកស្កុតមកបំបិទមាត់នាងក្រមុំអោយហារប្រកែងលែងកើត មិនត្រឹមតែប៉ុណ្ណឹង គាត់នៅតែព្យាយាមអូសទាញនាងអោយដើរតាមគន្លងគាត់ ដោយដាក់សម្ពាធផ្លូវអារម្មណ៍តាមរយៈឃ្លាចុងក្រោយ គឺគាត់មិនចង់ខកបំណងដែលគាត់បានរៀបចំឡើង ឯនាងក៏បានត្រឹមសើចញឹមៗ ទាំងភ័យបុកពោះ ពេលបង្ហួសកែវភ្នែកទៅសម្លឹងមុខលោកពូដោយការអង្វរក ព្រមទាំងលួចគ្រវីក្បាលតិចៗបញ្ជាក់អោយលោកពូដឹងថា នាងមិនបានយល់ស្របតាមលោកយាយឡើយ តែនាងគ្មានជម្រើសពិតមែន ទើបមិនអាចហារមាត់បដិសេដសំណើរគាត់ តែរំពេចនោះ ថេយ៉ុងស្រាប់តែបែរមុខទៅម្ខាង គេចចេញពីក្រសែភ្នែកដែលមើលមកយ៉ាងចិត្តដាច់ លួចសង្កៀតធ្មេញ សើចចម្អកអោយខ្លួនឯងតាមទង្វើរអន់ចិត្ត។
«ម៉ាក់ត្រឡប់ទៅហើយ!!!» ម៉ាដាម ញញឹមញញែមកាលបើលែងឮនាងតវ៉ា ថែមលូកដៃច្បិចចង្ការហ្វីយូបន្តិច មុននឹងគាត់លាចៅស្រីត្រឡប់ទៅវិញ គាត់ឱនកញ្ឆក់កាបូបយួរដៃរួមទាំងផ្លិតដែលនៅលើសាឡុង ហើយដើររំកិលទៅជិតថេយ៉ុង ធ្វើមុខមាំៗសម្លឹងលើសម្លឹងក្រោម មិនយូរគាត់ក៏កញ្ឆក់ខ្លួនដើរចេញទៅបាត់ នៅសល់តែ ពូនឹងក្មួយ កំពុងតែឈរមើលមុខគ្នាទៅវិញទៅមក ស្របពេលបេះដូងនាងលោតបុកទ្រូងផឹបៗដោយអារម្មណ៍ញាប់ញ័រ ពេលត្រូវកែវភ្នែកមុតស្រួចបាញ់តម្រង់មករកនាងសឹងធ្លុះធ្លាយ
«ខ្ញុំឡើងទៅខាងលើវិញហើយ» ហ្វីយូ លែងហ៊ានមើលមុខចំ ទើបប្រឹងឈ្ងោកក្បាលចុះ ហើយឈានជើងចេញ បានតែពីរបីជំហ៊ាន ក៏ត្រូវបង្អាក់ដោយសម្លេងកាច សម្លុតយ៉ាងធ្ងន់ពីក្រោយខ្នង
«ការពិតឯងក៏ចង់ធ្វើតាមអ្នកម៉ាក់ដែរ មែនទេ?» ស្របសំណួរគេ បង្វែរខ្លួនបែរក្រោយ ងាកសម្លឹងរាងតូចដែលឈរត្រឹង តែដៃជើងក៏ញ័រចំប្រប់ ទប់លំនឹងសឹងមិនជាប់ គេដឹងច្បាស់ថានាងមិនហ៊ានឈានចេញទៅណាបានឡើយ
«មិនដូចអ្វីដែលលោកពូគិតទេ» នាងតបសម្លេងញ័រ ទាំងឈ្ងោកមុខចុះនៅឡើយ ភ្លាមនោះ រាងក្រាស់ក៏បោះជំហ៊ានធ្ងន់ទៅឈរទល់មុខនាង ហើយស្រែកសួរតាមកំហឹងដែលកញ្ជ្រោលឡើងឃាត់ឃាំងលែងជាប់៖
«ចុះហេតុអី? ហេតុអីឯងមិនប្រកែកពេលដែលគាត់ព្យាយាមនិយាយអូសទាញ ធ្វើបែបនេះ អោយពូអត់គិតមិនបានទេ ថាឯងលែងចង់រស់នៅជាមួយពូ» សសៃនៅដើមកគេឡើងតឹងសឹងបែក គេខឹងខ្លាំងណាស់ ដែលខំនិយាយបញ្ចុះបញ្ចូលម៉ាក់ ថែមទាំងបកស្រាយរឿងគ្រប់យ៉ាង ដើម្បីតែបាននាងមកនៅជាមួយគេបន្ត តែលទ្ធផលចុងក្រោយ នាងនៅតែព្រមទទួលដោយគ្មានគ្មានហេតុផលសូម្បីបន្តិច គេឆ្ងល់ណាស់ បើដឹងថាបែបនេះដដែល ហេតុអីនាងផ្តល់ក្តីសង្ឃឹមអោយគេធ្វើអី?
«លោកពូ...ខឹងមែនទេ?» នាងចង់សើចបន្តិច ក៏ចង់យំបន្តិច ពេលឃើញផ្ទៃមុខនឹងស្លឹកត្រចៀកលោកពូដូចម្ទេសរោល ទើបដើរចូលទៅជិតគេយ៉ាងក្លាហាន យកប្រអប់ដៃខាងស្តាំលើកអង្អែលទ្រូងខាងឆ្វេងរបស់លោកពូដោយពាក្យលួងលោម៖
«កុំអាលខឹងអី! ដែលខ្ញុំមិនប្រកែក ព្រោះខ្ញុំគោរពគាត់ ប៉ុន្តែខ្ញុំមិនទាន់ឆ្លើយថាព្រមឬអត់ ឯណា៎?»
«...» សម្តីទន់ភ្លន់បានជ្រាបចូលពេញខ្លួនអ្នកកំលោះ ហើយក៏អាចបន្សាបកំហឹងដែលកញ្រ្ជោលមុននេះបានខ្លះ តែម្ចាស់រាងកាយ នៅមិនទាន់ជឿទុកចិត្ត ទើបឱនមុខសម្លឹងក្មួយស្រីដែលកំពុងពិតក្បាលផ្តេកផ្តងលើដើមទ្រូងគេយ៉ាងគួរអោយរំខានចិត្ត ដែលមនុស្សកំពុងតែខឹងស្ទើរឆ្កួត នាងបែរមកស្ទាបអង្អែលរាងកាលគេបែបនេះ អោយខឹងក៏ខឹងលែងចេញ តែបើខឹងគឺអាប្អូនក្នុងខោគេទៅវិញទេ
«ចឹងស្អែកមិនបាច់ទៅជួបណាត់ខ្មោចយក៍ស្អីទេ!!!» ថេយ៉ុង ធ្វើជានិយាយគំហកៗដូចខឹង ទើបរាងតូចធ្វើមុខជូរៗតបវិញ
«គ្រាន់តែទៅជួបអោយលោកយាយគាត់អស់ចិត្ត ដល់ពេលនោះចាំបដិសេដក៏មិនហួសពេលដែរ» នាងចង់បំពេញបំណងលោកយាយ តែភ្លេចគិតទៅ ថាមានលោកពូកំពូលប្រចណ្ឌនៅក្បែរ ចាំមើលបើសិនជាបានទៅមែន ហើយស្លៀកពាក់អ្វីមិនត្រូវចិត្ត ច្បាស់ជាបានពូចាប់កោសខ្យល់មិនខានទេ។
«បានន័យថាឯងក៏ចង់ឃើញមុខគេ?ឬចង់ដឹងថាគេនោះសង្ហាជាងពូឬអត់?អ៉ីចឹងឬ?» លោកពូ នៅតែបន្តដេញដោលមិនឈប់ ព្រមទាំងធ្វើងរងក់ ខណៈដែលចាប់របេះដៃក្មួយចេញពីទ្រូង តែហ្វីយូមិនព្រមឃ្លាតចេញ ថែមទាំងឈ្មុសឈ្មុល ត្បុលក្បាលលើទ្រូងលោកពូយ៉ាងកំហូច៖
«លើលោកនេះ តើមាននរណាសង្ហាដល់ពូថេយ៍ខ្ញុំនោះ?»
«ឆឺស!!!» ថេយ៉ុង ធ្វើមុខជ្រញ តែក៏លួចញញឹមមានមោទនៈភាពលើខ្លួនឯង ពេលបានឮក្មួយសរសើរថាគេសង្ហាដូចច្នោះ ដោយគ្រឺតនឹងភាពញ៉ិកញ៉ក់របស់នាងខ្លាំងពេក រំពេចនោះ លោកពូក៏ឱនថើបសក់ក្រអូបៗរបស់ក្មួយថ្នមៗយ៉ាងត្រជាក់ចិត្ត ហ្វីយូដែលដឹងដល់ការថើបក៏លួចញញឹមខ្ជឹបមាត់អឹមអៀន ហើយងើបមុខឡើងសួរទៅកាន់គេ៖
«សម្រេចថាពូមិនខឹងទេមែនទេ ដែលខ្ញុំទៅជាមួយលោកយាយនៅថ្ងៃស្អែក?» នាងខ្លាចគេអន់ចិត្ត ទើបសួរបញ្ជាក់ ហើយលោកពូក៏ឆ្លើយ៖
«ពូឈប់ខឹង លុះត្រាតែថ្ងៃស្អែកពូបានទៅជាមួយ»
«ឬពូមិនទុកចិត្ត? មានលោកយាយនៅជាមួយហើយតើ»
«ទុកចិត្តម៉េចបាន ព្រោះមិនទាន់ស្គាល់មុខមាត់គេ អត្តចរិកគេបែបណាផង ព្រោះមនុស្សសម័យនេះដៃជ្រួលមាត់ជ្រើមសម្បើមណាស់ ស្រួលមិនស្រួលគេចាប់ស៊ីបាត់» ស្របសម្តី គេលូកដៃក្រសោបចង្កេះតូចមួយក្តាប់ អោយមកផ្អឹបនឹងល្វែងក្រោមគេដោយភាពហួងហែង បញ្ជាក់ថានាងជាកម្មសិទ្ធគេតែម្នាក់ អ្នកដទៃគ្មានសិទ្ធប៉ះពាល់យ៉ាងដាច់ខាត តែហ្វីយូ ដែលបានស្តាប់ឮគេរៀបរាប់មកដូចច្នោះ ស្រាប់តែកើតអារម្មណ៍ជ្រក់ជ្រេញជាខ្លាំងនូវសម្តីបែបសុភាពបុរសក្លែងក្លាយរបស់លោកពូ ហារឡើងសុទ្ធតែទុកចិត្តអ្នកដទៃមិនបាន ទើបនាងសួរត្បកគេវិញដោយការឌឺដង៖
«ចុះដៃពូ?ហើយមាត់ពូវិញនោះ ធ្វើស្អីមកលើខ្លួនប្រាណខ្ញុំខ្លះ?ហើយបែបនេះគួរអោយទុកចិត្តដែរទេ?»
«ពូជាសុភាពបុរសពេញតួណា៎ ហេតុអីឯងមកសួរបំភ្លៃការពិតបែបនេះ?»