ភាគ១៥

4.4K 142 16
                                    

«ដកដៃចេញ» ថេយ៉ុង ឱនសម្លក់មុខក្មួយស្រី ទាំងលួចក្តាប់មាត់ក្នាញ់ ពេលហ្វីយូមិនព្រមងើបចេញទៅណា នាងនៅណែបនិត្យស្អិតជាប់ទ្រូងលោកពូ ទើបគេចាប់របេះដៃរវាមដូចមឹករបស់ក្មួយ ព្រលែងចោល មុននឹងនាំរាងសង្ហាដូចអង្គម្ចាស់ ដើរសំដៅឡើងទៅរកបន្ទប់ផ្ទាល់ខ្លួន
«គិតថាខ្ញុំអោយលោកពូនៅសុខស្រួលទទេៗមែនទេ?» នាងក្រមុំឈរទន្រ្តាំជើងផាំងៗលើឥដ្ឋ ដោយអារម្មណ៍មួម៉ៅមិនសុខចិត្ត ខំថ្នម ខំផ្តោះផ្តងពិរោះដាក់ យកចិត្តយកថ្លើម ស្ទាបអង្អែល នាងលះបង់កេរ្តិ៍ខ្មាស់ជាស្រីក្រមុំដើម្បីយកចិត្តប៉ុណ្ណឹងហើយ គេបែរជាធ្វើព្រងើយកន្តើយ ដើរចេញទៅត្រុយៗ ទុកនាងដូចធាតុអាកាស មើលចុះថាលោកពូម្នាក់នេះឌឺកម្រិតណា៎!
«ពូកែខឹងហ្អែស៎? ពូរឹតតែខឹង ខ្ញុំនឹងកាន់តែតាមរំខាន» នាងស្បថឡើងនៅក្នុងចិត្ត ស្របពេលកែវភ្នែករេសម្លឹងទៅទ្វាបន្ទប់របស់គេមួយដង្ហើម រួចក៏បោះជំហ៊ានញាប់ៗតាមកាំជណ្តើរ ឡើងទៅឈរនៅមុខបន្ទប់ នាងច្រម៉ក់ញញឹមចុងមាត់បន្តិច មុននឹងលើកដៃឡើងគោះទ្វារបន្ទប់
តុក តុក តុក !!!
សម្លេងគោះទ្វារពីខាងក្រៅ ឮធ្លុះដល់ក្នុងត្រចៀកអ្នកខាងក្នុង ដែលកំពុងតែឈរប្រឡេះឡេវអាវម្តងមួយគ្រាប់ៗ នៅមុខទូរសម្លៀកបំពាក់ ទើបគេងាកបែរទៅសម្លឹងទ្វារដែលចាក់គន្លឹះជាប់៖
«ក្មេងកំពូលរំខាន» ថេយ៉ុង ប្រឡេះបង្ហើយដល់ឡេវចុងក្រោយ រួចរមូលដៃអាវត្រឹមកំភួនដៃ ទើបគេដើរទៅក្បែរទ្វារ យកដៃមួលគន្លឹះ ហើយទាញបើកយឺតៗ៖
«អ្អាយយយ៎» ហ្វីយូ ស្រែកខ្លាំងៗឡើងភ្លាត់សម្លេង ខណៈយកដៃមកខ្ទប់ភ្នែកទាំងគូជិតឈឹង ពេលទ្វាបើកបង្ហាញអោយឃើញរាងកាយលោកពូសង្ហា ពាក់អាវចំហទ្រូងល្ហល្ហេវ បង្អួតស៊ិចផេកសខ្ចីចំពោះមុខស្រស់ៗ
«ស្រែកធ្វើអី? នរណាស្លាប់?» ថេយ៉ុង ញោចចុងមាត់តិចៗ សួរធ្វើពើរជាមិនដឹងរឿងអ្វី ទាំងដែលគេមានចេតនាចង់បង្ហាញអោយនាងឃើញ ថាហើយក៏ចាប់កដៃហ្វីយូជាប់ រួចអូសនាងចូលក្នុងបន្ទប់ មុននឹងគេប្រើខ្នងរុញទ្វារបិទលូកដៃចាក់គន្លឹះជាប់
«អូយ៎ ពូ...ឈឺណា៎...» នាងស្រែកថ្ងូរ ពេលរាងកាយតូចច្រឡឹងត្រូវលោកពូចាប់អូសទាំងច្រង៉ាប់ច្រងិល ផ្តួលទៅលើពូកទាំងកម្រោលជំនះភាពរឹងរូសរបស់នាង ព្រោះតែលោកពូមិនបានថ្នមដៃ ធ្វើអោយនាងស្ទើរតែបាក់ឆ្អឹង នាងក្រមុំរហ័សយកដៃឈ្លីអង្អែលត្រគាក ធ្វើមុខស្ញូញទាំងឈួលច្រមុះ រលីងរលោងចង់យំ តែក៏បានត្រឹមខាំមាត់លួចសម្លក់លោកពូសម្អុយដែលមិនទទួលខុសត្រូវលើទង្វើរខ្លួន។
ថេយ៉ុង ប្រើកែវភ្នែកនឹងធឹងជាការគម្រាម ពេលក្រឡេកឃើញក្មួយស្រីធ្វើឬកពារក្រឡិចក្រឡុច អង្គុយហើបៗ ភ្នែកក្រឡេកក្រឡាប់បន្លំមើលតែគន្លឹះទ្វារក្នុងបំណងរកផ្លូវរត់ចេញ៖
«ចូលហើយមិនអាចចេញវិញបានទេ!!!»
«ពូ...» ហ្វីយូ ងើបពីពូក រៀបនឹងរត់ទៅបើកទ្វារហើយ ស្រាប់តែលោកពូស្រែកគម្រាមដោយសម្លេងផ្តាច់ការ ធ្វើអោយនាងត្រូវបង្អាក់ដោយឫកពារអន់ចង់ រួចអង្គុយចុះវិញទាំងក្រាញខ្លួនញញើត ទាំងដែលមុននេះ នាងគ្រាន់តែចង់ចូលមកញ៉េះញ៉ោះ លោលេងនឹងពូ តែពេលមកដល់ ក៏ឃើញគេក្នុងសភាពបែបនេះ ទើបមានអារម្មណ៍ទើសទ័ល ពិបាកភ្នែកពេលក្រឡេកប៉ះម្តងៗ ពិបាកដកដ្ហើមក្បែរ ថប់ដង្ហើម ញ័រខ្លួន រឹតតែពិបាកពេលនៅក្នុងបន្ទប់ជាមួយពូតែពីរនាក់ ទោះបីកន្លងមកនាងមិនដែលអៀនខ្មាស់ តែម្តងនេះនាងសឹងតែដាច់ផ្ងារ ពេលលោកពូគិតចង់សម្លាប់ចិត្តនាងដោយប្រើរាងកាយរបស់គេ។
«ពូគិតចង់ធ្វើអីហ្នឹង?»
«ស្រាតខោ!!!» មិនពិបាកឆ្លើយ ព្រោះគេកំពុងគិតរកងូតទឹកបំបាត់ភាពស្អុះស្អាប់
«ស្រាតខោ?» ហ្វីយូ ស្ទួនប្រយោគ! បើអាច នាងសឹងតែជ្រែកកាយចូលជញ្ជាំងលាក់ខ្លួនភ្លាមៗ នាងគាំងដល់ថ្នាក់រឹងអណ្តាត រឹងខ្លួនដូចដុំថ្ម ពេលកែវភ្នែកប្រទះទៅចំលោកពូដែលកំពុងឈរដោះខ្សែក្រវ៉ាត់នៅលើចង្កេះខោយ៉ាងរហ័សរហួន ដោយមិនមានអារម្មណ៍ខ្មាស់ចំពោះក្មួយក្រមុំសូម្បីតែបន្តិច គេមានតែផ្គើនថែម ពេលស្រាយខ្សែក្រវ៉ាត់រួចក៏ចាប់ប្រឡេះឡេវខោភ្លាម នាំអោយស្រីច្រម៉ក់ បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល នាងយកដៃមកស្ទាបបេះដូងដែលកំពុងលោតខ្សោយទៅៗ វាស្ទើរគាំងលែងដំណើរការទៅហើយ រហូតមិនដឹងថាគួររកពាក្យអ្វីមកហាមប្រាមលោកពូបាន ព្រោះនៅសល់តែរូតមួយខ្វាច់ទៀត នាងអាចនឹងហូរឈាមតាមច្រមុះរហូតដល់ខ្សោះអស់ពីខ្លួនឈានដល់ដំណាក់ស្លាប់មិនខាន
«បន្ទប់ពូ ចង់ធ្វើអីក៏បាន ជាសិទ្ធពូ! យ៉ាងមិច? មានបញ្ហាអីដែរទេ? ឬចង់អោយពូទៅស្រាតក្នុងបន្ទប់ឯង?» គេឆ្លើយងាយៗផុយៗ នឹងសួរត្បកយ៉ាងរំភើយ មិនមានអីត្រូវគិតច្រើនផង ព្រោះនាងចង់ចូលមកបន្ទប់គេដោយខ្លួនឯង អ៉ីចឹង ពេលម្ចាស់បន្ទប់ធ្វើអ្វីតាមទម្លាប់គេ នាងគ្មានសិទ្ធមកហាមនោះទេ។

លោកពូសំណព្វWhere stories live. Discover now