ភាគ៣១

2.5K 91 6
                                    

ទាល់តែធ្វើបែបនេះ ទើបអាចបំភ្លឺបានថាមនុស្សដែលកំពុងគេង គេស្មោះត្រង់ឬអត់ ហើយលទ្ធផលដែលទទួលបានភ្លាមៗនោះ គឺនាងក្រមុំស្រាប់តែស្ទុះក្រោកអង្គុយឆ្កក់ ដូចដឹងមុនថាគេមានបំណងចង់ធ្វើអ្វី រឿងអីដែលស្តាប់មិនឮនោះ ព្រោះអំបាញ់មិញក្មេងកំហូចគ្រាន់តែធ្វើពុធជាគេងទេ។

«ទេៗ កុំអាលៗ!!!» ហ្វីយូ ប្រកែកញាប់មាត់ ទាំងមុខស្លន់ស្លោ សម្រូតខ្លួនចុះចេញពីពូក ទៅឈរទល់មុខលោកពូដែលរៀបនឹងឡើងមករកនាងលើពូកតាមបំណង នាងសើចញឹមៗដាក់គេទាំងទឹកមុខភ័យៗ ស្របពេលលើកដៃទាញធីវអាវលោកពូបិទបាំងទ្រូងវិញ ហើយបំបិទឡេវអោយគេយ៉ាងរៀបរយ ចំណែក ថេយ៉ុង បានត្រឹមឈរសម្ងំស្ងៀម យកដៃមកច្រត់ចង្កេះសម្លឹងមើលឫកពារក្មួយ៖
«មិនសម្ងំអោយយូរជាងនេះបន្តិចទៅ?»គេសួរបញ្ជួសផ្កោលផ្គើនដាក់ បើមុននេះនាងមិនក្រោកទេ គេនឹងធ្វើតាមសម្តីយ៉ាងប្រាកដណាស់៖
«ខ្លាចពូវ៉ៃនឹងណា៎»
«ដឹងដែរ តែប្រាប់មិនចង់បើកត្រចៀកស្តាប់ ចូលចិត្តហិង្សាណាស់ឬ?»
«បើពូចូលចិត្តប្រើហិង្សា ពេលរៀបការរួច តើប្រពន្ធឯណាគេស៊ូទ្រាំនៅជាមួយកើត?» នាងសួរត្បកភ្លាមៗ ទាំងងើយសម្លក់មុខគេ ហើយជម្លៀសខ្លួនចេញទៅម្ខាង ទើបប្រញាប់រត់ប្រូចចូលក្នុងបន្ទប់ទឹកបាត់ នាំឲ្យលោកពូត្រូវសង្កៀតធ្មេញក្រតៗ ស្របពេលក្រសែភ្នែករេតាមសម្លឹងភាពរឹងរូស ឌឺចចេសរបស់ក្មួយ។

រសៀលជ្រៀលជ្រេ ភាពងងឹតចាប់ផ្តើមបង្ហាញខ្លួនព្រាលៗ មិនយូរប៉ុន្មាន ក៏ត្របាក់យកសូរិយាអោយរលត់ផុតផែនពសុធា ស្របពេលរាងសង្ហារបស់ថេយ៉ុង ស្ថិតនៅក្នុងបន្ទប់របស់ក្មួយស្រីជាប់ជានិច្ច តាំងពីព្រលឹមទល់ព្រលប់ មិនព្រមដកខ្លួនទៅណា ការងារនៅឯក្រុមហ៊ុនមានការរាំងស្ទះ ឯកសារត្រូវត្រួតពិនិត្យគរឡើងដូចភ្នំប៉ុណ្ណាក៏លែងសំខាន់ អ្វីដែលសំខាន់គឺគេចង់ដឹង ចង់ឃើញ ចង់ស្គាល់ បុរសដែលណាត់ជួបជាមួយនឹងក្មួយស្រីគេជាអ្នកណា គេអស្ចារ្យប៉ុណ្ណា ទើបបានជាអ្នកម៉ាក់ជ្រួលជ្រើមចង់អោយចៅយកធ្វើប្តីខ្លាំងយ៉ាងនេះ។
«រួចរាល់ហើយមែនទេ?» រាងខ្ពស់ស្ទុះក្រោកពីសាឡុងដែលស្ថិតនៅកណ្តាលបន្ទប់ធំទូលាយ ទៅរករាងតូចដែលទើបនឹងឈានចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្នុងឈុតរ៉ូបពណ៌ពងមាន់ខ្ចី ប៉ាក់ស្បៃ ដៃបំពង់ត្រឹមកដៃ កជ្រុង សម្រុងជើងត្រឹមជង្គង់ មិនរឹបរាងខ្លាំង មើលទៅសុភាពៗ មិនស៊ិចស៊ី មិនវាលលើលេចក្រោម តែថ្លៃថ្នូរសមរម្យ នឹងគួរអោយស្រឡាញ់ សមចិត្តលោកពូដែលញញឹមញញែមមិនដាច់ៗ ខណៈគេចាប់បង្វិលពីរបីជុំ មើលរាងរ៉ូវដោយការពេញចិត្ត។
«បើមិនឆ្លើយថារួច ក៏ត្រូវតែរួចដែរ ព្រោះនេះជាឈុតចុងក្រោយហើយ» ហ្វីយូ ពោលឡើងទាំងនឿយហត់ បន្ទាប់ពីរាងកាយត្រូវផ្លាស់ឈុតជាច្រើនរួចមក តែមិនដែលត្រូវចិត្តលោកពូម្តងណា ទើបម្តងនេះអាចទាញយកស្នាមញញឹមពីគេបាន បានន័យណាគេពេញចិត្តអាឈុតនេះហើយ បើសិនគេឆ្លើយថាមិនពេញចិត្តទៀត មិនដឹងថាពេលណាទើបចេញផុតពីផ្ទះទេ។

លោកពូសំណព្វWhere stories live. Discover now