ភាគ១២

3.9K 139 7
                                    

ថេយ៉ុង សើចញញឹមៗមិនដាច់ ព្រោះតែភាពក្រមិចក្រម៉ើម នឹងគ្រឺតក្នាញ់របស់ ហ្វីយូ ឯនាងច្រម៉ក់កាលបើបានឃើញស្នាមញញឹមរបស់លោកពូ នាងរឹតតែមានមោទនៈភាពចំពោះខ្លួនឯង ដែលអាចក្លាយជាចំណែកមួយក្នុងក្តីសុខរបស់ពូ ទោះនាងនៅក្មេងខ្ចី មិនយល់ពីអត្ថន័យនៃក្តីស្រលាញ់ទៅលើនរណាម្នាក់ តែនាងដឹងត្រឹមថាស្នាមញញឹមលើផ្ទៃមុខលោកពូម្នាក់នេះ ជាភាពរីករាយ នឹងក្តីសុខធំបំផុតក្នុងពិភពលោករបស់នាង
«ចុះបើនីរ៉ានាងឡើងជិះភ្លៅពូពិតមែន តើឯងគិតចង់ធ្វើអ្វី?» ថេយ៉ុង លួចញញឹម ដោយស្របសំណួរគេក្រសោបឱបមាឌល្អិតមកថ្នមថ្នាក់ក្នុងវង្វង់ដៃ ខណៈហ្វីយូ ធ្វើភ្នែកភ្លឹះសម្លឹងមុខលោកពូ សញ្ជឹងគិតពីអ្វីដែលថេយ៉ុងសួរមុននេះ
«ឈប់និយាយជាមួយពូហើយ» ហ្វីយូ តបទាំងមុខក្រញេវក្រញូវ ព្រមទាំងចាប់របេះដៃលោកពូចេញពីការឱបរឹត រួចសម្រូតខ្លួនចុះពីភ្លៅលោកពូយ៉ាងលឿន ហើយរំកិលខ្លួនខិតទៅផ្អឹបនឹងកញ្ចក់ឡានទាំងងរងក់
«អាវវ៎???ខឹងពូមែនទេ?» ថេយ៉ុង ញញឹមចុងមាត់តិចៗ មុននឹងធ្វើជាលាន់មាត់សួរ ទាំងគេបានឃើញច្បាស់ហើយថាក្មួយកំហូចរបស់គេ គិតតែបែរមុខចេញ ថែមអង្គុយទាំងខ្វែងដៃឱបសម្លឹងមើលទៅក្រៅកញ្ចក់ឡានធ្វើព្រងើយ មិនតប មិនងាកមើលមុខ នៅធ្វើមាត់ជីបអូចៗដូចជាកំពុងជេរនរណា ធ្វើអោយអ្នកជាពូដែលចាំសង្កេតមើល ខំទប់សំណើចឡើងរឹងពោះ ក្មេងកន្តឿអាចម៍ញ៉ុក និយាយប៉ៃឡាំៗ ស្គាល់ពាក្យមិនទាន់អស់ផង ចេះខឹងងរងក់ ហួងហែងលោកពូថ្នាក់នេះទៅហើយ ចុះទម្រាំបើនាងធំពេញវ័យ តើគេត្រូវក្រពុលមុខនឹងស្រីច្រម៉ក់នេះប៉ុណ្ណាទៅ បើនៅតែបែបនេះគេតាមលួងឆ្កួតមិនខានទេ...
«លោកពូគ្រាន់តែនិយាយលេងទេ...» គេធ្វើចិត្តសឿងចង់ដឹងចរិតក្មួយ ក៏ពោលពាក្យលួងលោមស្រាលៗដាក់ ព្រមទាំងក្រសោបរាងតូចមកឱបសារជាថ្មី ប៉ុន្តែហ្វីយូ នៅតែស្ងៀមស្ងាត់
«សឺត!!!» ថ្ពាល់ប៉ោងៗរបស់ហ្វីយូ ត្រូវលោកពូក្រញិចថើប ព្រមទាំងសង្កត់ញីញក់ខ្លាំងៗទាំងគ្រឺត ស្របពេលច្រមុះមានខ្ទង់ស្រួចៗរបស់គេ ប៉ះផ្ទាល់ៗលើសាច់ថ្ពាល់ទន់ៗដូចចាហួយរបស់ក្មួយស្រី បណ្តាយអោយក្លិនម្សៅកូនក្មេងក្រអូបឈ្ងុយៗជាប់ពេញច្រមុះ ទើបថេយ៉ុងសម្ងំថើបយ៉ាងយូរមិនចង់លែង
«ឆឹសសស៎» ហ្វីយូ ធ្វើមុខជ្រេញ យកដៃច្រានមុខលោកពូអោយងាកចេញ រួចយកម្រាមដៃជូតត្រដុះត្រង់កន្លែងដែលលោកពូថើបមុននេះទាំងបូញមាត់ ធ្វើមុខជូៗ
«ក្អឹក» ថេយ៉ុង ស្ទុះអង្គង់ត្រង់ប្រេញ ហើយលេបទឹកមាត់ចូលពោះឮសូតែក្អឹក ពេលត្រូវក្មួយស្រីងាកសម្លក់មុខ ធ្វើភ្នែកកាចៗដាក់ គេបានត្រឹមតែសើចញញឹមបែបស្ញូញស្ញាញ ហើយប្រញាប់កាច់សោរឡាន បើកត្រឡប់ទៅផ្ទះវិញ។

លោកពូសំណព្វWhere stories live. Discover now