ភាគ៨

4.2K 135 7
                                    

«ក្តាមនៅតូចពេកញ៊ាំមិនទាន់បាន ចាំវាធំសិន»
«ចុះពេលណាវាធំទៅពូ?»
«ពូក៏មិនដឹងដូចគ្នា» ព្រោះតែចម្លើយគេចវេសរបស់ ថេយ៉ុង ទើបហ្វីយូលែងចង់សួរពីរឿងក្តាមបន្ត ប៉ុន្តែនាងចេះតែមានសំណួរជាហូរហែទៅកាន់លោកពូ ថេយ៉ុងក៏រីករាយនឹងការជជែកលេងជាមួយក្មួយជារឿយៗ រហូតដល់ឡានរបស់គេចូលទៅតាមច្តកផ្លូវទៅរកខុនដូរបស់ នីរ៉ា មិត្តដែលគេនិយាយថានឹងមកទទួលនោះ។
គ្រាន់តែក្រឡេកឃើញសេរីឡាន នីរ៉ា ដែលឈរចាំជាស្រេចនោះ បង្ហាញស្នាមញញឹមយ៉ាងស្រស់ឡើងមកភ្លាម ដែលមើលទៅនាង ជាប្រភេទមនុស្សរួសរាយរាក់ទាក់ ប៉ុន្តែ ត្រឹមមួយពព្រិចភ្នែក ស្នាមញញឹមរបស់នាងប្រែរជារាបស្មើវិញ ហើយក៏សើចលែងសម ពេលភ្នែកប្រទះទៅឃើញ ក្មេងស្រីតូចច្រម៉ក់ដែលកំពុងតោងកថេយ៉ុងយ៉ាងស្អិតដូចតុកកែ
«សុំទោសណាដែលអោយចាំយូរ» ឡានសំចតភ្លាម ថេយ៉ុងក៏ចុចទម្លាក់កញ្ចក់ឡាន ស្រែកប្រាប់ពីខាងក្នុងមក គេចុះពីឡានមិនកើតក៏ព្រោះតែមានកូនស្វាកំពូលខូច ឱបកគេជាប់មិនព្រមលែង
«មិនអីទេ ថេយ៍» នីរ៉ា តបដោយការស្រង៉ាកចិត្ត នឹងចាប់ផ្តើមធ្វើមុខសូញសាញ ខណៈដែលថេយ៉ុងដាក់ ហ្វីយូ អោយអង្គុយនៅលើសាឡុងក្បែរដៃគេ ដែលរាល់ដងថេយ៉ុងមកទទួលទៅធ្វើការ កៅអីមុខគឺជាតំណែងរបស់ នីរ៉ា
«ឆាប់ឡើងឡានមក» ថេយ៉ុង ក្រឡេកឃើញ នីរ៉ា នៅឈរអែរអង់ ទើបគេដាស់តឿន ដោយមេដៃជាសញ្ញាបែរទៅខាងក្រោយខ្នង អាចអោយនីរ៉ាដឹងទីតាំងដែរខ្លួនគួរអង្គុយ ទើបនាងចូលទៅអង្គុយនៅសាឡុងខាងក្រោយ ទាំងទឹកមុខងាប់ មិនរីកស្រស់ ពេលឡានចាប់ផ្តើមចេញដំណើរ នាងឱបដៃ អង្គុយគងអន្ទាក់ខ្លា ដកដង្ហើមធំដោយការធុញទ្រាន់ ឯភ្នែកក៏សម្លៀងសម្លក់ ហ្វីយូ ដោយភាពច្រណែនពេញទី។
អ្វីដែលរឹតតែគួរអោយរំខានសម្រាប់ នីរ៉ា ជាងទៅទៀតនោះគឺ ពេលទៅដល់ក្រុមហ៊ុនរបស់ថេយ៉ុង មានបុគ្គលិកជាច្រើនរត់ស្រមកទទួលរាកទាក់ដោយក្តីរំភើបនឹងភ្ញាក់ផ្អើល ពេលឃើញវត្តមានក្មួយស្រីរបស់ថេយ៉ុង។ ហ្វីយូ ត្រូវបងៗបុគ្គលិកលើកពរ នឹងចាប់ក្រញិច ឱបថើបខ្សឺតៗ គ្រឺតខ្នាញ់នឹងភាពក្រមិចក្រម៉ើមរបស់នាង ដែលរូបភាពរីករាយមួយនេះ អាចទាញស្នាមញញឹមដោយមោទនៈភាពរបស់លោកពូសង្ហារយ៉ាងងាយ ស្របពេល នីរ៉ា ឈរសម្លឹងមើលភាពជ្រួលជ្រើមពីក្រោយខ្នងពួកគេ ដោយគ្មានអ្នកណាអើពើនឹងចាប់អារម្មណ៍ជាមួយ ទើបនីរ៉ា បានត្រឹមតែពេបមាត់ពេប.ក មុននឹងកញ្ឆក់ខ្លួនដើរគេចចេញ ព្រោះក្រឡេកឃើញថេយ៉ុងកំពុងដើរទៅការិយាល័យធ្វើការរបស់គេផង ខ្លួនក៏រហ័សហុចខ្លួនដើរតោងតាមពីក្រោយ។

លោកពូសំណព្វWhere stories live. Discover now