ភាគ២១

4.2K 127 18
                                    

ថេយ៉ុង ស្បថឡើងយ៉ាងជឿជាក់ ព្រមទាំងបោះជំហ៊ានអែអង់ នាំរាងកាយសង្ហាទៅដាក់បង្គុយលើគ្រែពូក ហើយទម្លាក់ច្រត់ដៃទាំងគូទ្រានលើពូក ពើងខ្លួនហុចបែរចំពីមុខទ្វារបន្ទប់ ដោយអារម្មណ៍សប្បាយៗ ទឹកមុខអមដោយស្នាមញញឹមលាក់គំនួច រីករាយសម្រាប់ទន្ទឹងចាំនាងជាស្រេច ដោយពុំបាច់ទៅណាឆ្ងាយ ព្រោះបន្ទប់ដែលគេកំពុងស្ថិតនៅ គឺជាបន្ទប់ផ្ទាល់ខ្លួនរបស់ហ្វីយូ។

ហ្វីយូ ប្រញាប់ប្រញាល់ជាងរាល់ដង ព្រោះថ្ងៃនេះចូលផ្ទះយប់កណ្តាលអាធ្រាត ដៃម្ខាងក្តាប់ជាយរ៉ូបដែលវែងអូសកម្រាលឥដ្ឋលើកអោយផុតពីចង្កោយជើង ខណៈដៃម្ខាងទៀតយួរទ្រនាប់ជើងកែងចោតឡើងតាមកាំជណ្តើរឡាក់ៗ ពេលឡើងមកដល់មុខបន្ទប់ ក៏ឆ្លៀតអើតលបសម្លឹងទៅបន្ទប់លោកពូដែលនៅមិនឆ្ងាយភ្នែកប៉ុន្មាន ឃើញថាបន្ទប់លោកពូត្រូវបានបិទថែមទាំងងងឹត។
«យេស៎!!! ពូគេងលក់ហើយ»តាមទម្លាប់ដែលនាងធ្លាប់សង្កេតកន្លងមក ទើបនាងលួចគិតក្នុងចិត្ត ក្តាប់ដៃមកផ្អឹបនឹងទ្រូង ហើយសើចធ្វើសម្លេង ញែកៗ តិចៗបំផុត ដោយក្តីរំភើប ត្រេកអរសឹងស្លាប់ ដោយនឹកស្មានថាលោកពូគេងលក់បាត់ ដូច្នេះនាងមិនចាំបាច់ប្រឈមមុខបកស្រាយច្រើន ព្រោះដឹងស្រាប់ហើយថាលោកពូ ពូកែស្តីបន្ទោសប៉ុណ្ណា គិតហើយ ក៏សម្រេចចិត្ត យកដៃរុញទ្វារយឺតៗ លបៗ ខណៈប្រអប់ជើងស្រឡូនតូចឈានចូលទៅថ្នមៗ ទើបលូកដៃរាវរកកុងតាក់ដើម្បីចុចបើកភ្លើង ដោយសារតែក្នុងបន្ទប់របស់នាងខណៈនេះ មានសភាពងងឹតស្លុបដូចភពគ្មានពន្លឺ
ពិប!!! ក្តុក!!! ភ្លើងត្រូវបានបើកបំភ្លឺអោយឃើញផ្ទៃបន្ទប់ភ្លាម ទ្រនាប់ជើងដែលនាងកំពុងកាន់ក៏របូតជ្រុះចេញពីដៃភ្លែត ហ្វីយូ ភ្ញាក់ខ្លួនក្រញ៉ាងដូចមើលឃើញខ្មោច ស្របពេល អារម្មណ៍ត្រេកអរ ប្តូរមកជាភ័យញាប់ញ័រភ្លាមៗ ព្រមទាំងបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល
«ព...ពូ...?» អណ្តាតចាប់ផ្តើមរឹងស្តូក គ្រលាស់សឹងតែមិនកើត ពេលត្រូវប្រឈមចំពោះវត្តមានរបស់លោកពូ
«សប្បាយដែរទេ?» ថេយ៉ុង សួរសំណួរដោយទឹកមុខរាបស្មើ ហើយស្ទុះក្រោកពេញកម្ពស់ មុននឹងបោះជំហ៊ានយឺតស្មើរ សំដៅក្មួយក្រមុំ ខណៈអ្នកដែលឈរនៅមាត់ទ្វារ ហាក់ស្ទាក់ស្ទើរចិត្តមិនដឹងថាគួររត់គេចចេញ ឬមួយក៏សម្រុកចូលបន្ទប់នោះទេ
«មានអី ហ៊ឹកៗ...សប្បាយ...»ហ្វីយូ ឆ្លើយរដឹករដុប ល្វើយៗ ព្រោះញ័រអស់ខ្លួនប្រាណ ពេលសម្លឹងចំកែវភ្នែកមុតស្រួចទាំងគូរបស់លោកពូដែលសម្លឹងមកនាងដូចចង់ហែកសាច់ស៊ីទាំងរស់ ខណៈដែល លោកពូ ញញឹមភ្នែកមុត លូកដៃក្រសោបចង្កេះតូចស្វែល វិនាទីបន្ទាប់ក៏ទាញម្ចាស់កាយមកផ្អឹបលើដើមទ្រូងរបស់គេភ្លាមៗ ធ្វើឲ្យអ្នកដែលមិនបានត្រៀមខ្លួនជាមុន ភ័យតក់ស្លុត ធ្លាក់ថ្លើមខ្ពាក ស្របពេលបេះដូងលោកបុកទ្រូងផឹបៗឃាំងឃាត់មិនបាន
«សង្សាដែលជូនមក គេត្រឡប់ទៅវិញហើយឬ?» ស្របសំណួរ គេប្រើប្រអប់ដៃស្បេតសក់ដែលបិទបាំងផែនថ្ពាល់របស់នាង ទៅសៀតនឹងស្នៀតផ្កា កាយវិការមិនបង្ហាញពីទឹកចិត្ត ទោះបីផ្អែមល្ហែមដោយការថ្នាក់ថ្នម ប៉ុន្តែបង្កប់ដោយឈាមត្រជាក់នៅក្នុងសំណួរដែលគេសួរអំបាញ់មិញនេះ
«សង្សា? សង្សាមកពីណា?» ហ្វីយូ ដែលស្ថិតក្នុងរង្វង់ដៃលោកពូ សួរត្បកទាំងញ័រខ្លួនដូចកូនសត្វ នរណាមិនភ័យ បើគ្រាន់តែមកដល់ គេក៏អង្គុយចាំក្នុងបន្ទប់ក្រលើមទៅហើយនោះ
«កុហក!!!» គេស្រែកសម្លុតយ៉ាងធ្ងន់ រហូតហ្វីយូ កន្ត្រាក់ខ្លួនព្រើត នឹងភ័យលើសដើម ពេលចង្កេះរបស់នាងត្រូវលោកពូចាប់បង្វិលចូលក្នុងបន្ទប់ ហើយផ្តួលកាយតូចអោយអង្គុយសាឡុងភ្លាមៗស្របនឹងសំណួរជីកកាយឬសគល់
«មានអ្វីលាក់បាំងនឹងពូខ្លះ? ឆាប់និយាយប្រាប់ឲ្យអស់ ឥឡូវនេះ!!!»គេសង្កត់សម្លេងនៅចុងប្រយោគ បញ្ចេញអារម្មណ៍ពិតអោយនាងឃើញច្បាស់
«ខ្ញុំមានរឿងអីត្រូវលាក់នឹងលោកពូ?» នាងភ័យខ្លាំងពេក រហូតភ្លេចរកនឹងពាក្យមកស្រាយរឿងរវាងនាងនឹងជុងហ្គុក នឹកឃើញត្រឹមតែសួរបកវិញ ធ្វើអោយលោកពូរឹតតែមួម៉ៅ ខឹងក្មួយឡើងមុខក្រហមរងាលដូចត្រូវភ្លើងរោល ខឹងស្ទើរតែឆ្កួត ថែមទាំងសង្កៀតធ្មេញញ័រក្បាលគ្រឺតក្រាញ ព្រោះសម្លេងបដិសេដ
«ចុះអាក្មេងដែលវាជូនមកផ្ទះនោះ ត្រូវជាស្អីនឹងវា?» ថេយ៉ុង ចាប់ផ្តើមខ្ជាក់សម្តីគម្រោះគម្រើយ ដាច់សាច់ទាំងដុំៗ ស្របពេលទម្លាក់ដៃក្តោបប៉ោយស្មារតូចទាំងគូ ហើយអង្រួនខ្លាំងៗធ្វើឲ្យនាងសឹងរលេះខ្លួនដាច់ចេញពីក
«គាត់គ្រាន់តែជាសិស្សច្បងដែលរៀននៅសាលាជាមួយគ្នា»ហ្វីយូ ឈួលច្រមុះ ដង្ហក់ដង្ហើមយំ ខ្សឺតខ្សកៗ អណ្តឺតអណ្តក់ដោយអារម្មណ៍អួលណែន តាំងតែពីតូចក្រូចឆ្មា នាងធ្លាប់តែទទួលបានការថ្នាក់ថ្នមពីលោកពូ គេមើលថែនាងយ៉ាងដិតដល់ នាងមានអារម្មណ៍ថាកក់ក្តៅនឹងមានក្តីសុខពន់ពេក ប៉ុន្តែពេលនេះប្រែផ្ទុយស្រឡះ លោកពូប្តូរចរិតជាកោងកាច ទឹកមុខគេគួរខ្លាចខ្លាំងណាស់ នាងភ័យញ័រខ្លួន ចង់រកលកសន្លប់ម្តងៗ
«សិស្សច្បង? ពូទើបតែដឹងទេ ថាសិស្សច្បងនឹងសិស្សប្អូន គេស្និតស្នាលនឹងគ្នាដល់ថ្នាក់ឱបដៃឱបជើង និយាយបងអូនឡើងរលួយបែបនេះ» ថេយ៉ុង ឈរច្រត់ចង្កេះ ទាំងអស់សំណើចដោយការហួសចិត្ត គេមានអារម្មណ៍ថាជ្រេញខ្លាំង ពេលនឹកដល់រូបភាពដែលជុងហ្គុកកាន់ដៃហ្វីយូនៅចំពោះមុខ បែបនេះឬគេហៅថាសិស្សច្បង?
«ពូយល់ច្រឡំលើគេហើយ តាមពិតពួកយើងមិនមានទំនាក់ទំនងជ្រាលជ្រៅដូចដែលពូគិត» ហ្វីយូ អស់ការអត់ធ្មត់ ទើបស្រែកគំហកខ្លាំងៗទាំងទឹកភ្នែកហូររហេមរហាម តូចចិត្តតូចថ្លើម ពេលត្រូវរងការចោទប្រកាន់ពីលោកពូ ទាំងដែលនាងមិនដឹងអីសោះ ខុសមកពីគេដែលប្រចណ្ឌជ្រុលពេក សូម្បីនាងប្រាប់ការពិតក៏លែងជឿទៅហើយ តាំងពីធំដឹងក្តីមក នាងមិនធ្លាប់យំអោយលោកពូឃើញ តែថ្ងៃនេះសុំយំអោយអស់ចិត្ត
«ហ៊ឹស!!! ពូខំចិញ្ចឹមឯងតាំងបាតជើងក្រហម រហូតដល់ពេញវ័យ ឯងបែរជាហ៊ានតឹងសសៃកតមាត់អោយប៉ប៉ែសអ៉ីចឹងហ្អែស៎? តើនរណាបង្រៀន?» លោកពូ មិនព្រមស្តាប់ហេតុផលទាល់តែសោះ គេសួរ នាងក៏ឆ្លើយតាមការពិតអស់ហើយ ពេលនាងប្រកែករឿងដែលមិនពិត គេស្រាប់តែមកស្រែកជះកណ្តាលមុខថានាងតមាត់ ហើយគេជាអ្នកត្រូវតែរហូត!
«...» ហ្វីយូ ខាំមាត់ក្តាប់ដៃយំសស្រាក់ទាំងចុកទ្រូង ទឹកភ្នែកហូរខ្ជោកៗ កាត់ផែនថ្ពាល់រលោងស្អាត ស្របពេលលោកពូ គិតតែឈរឱបដៃសម្លក់យ៉ាងចិត្តដាច់ គេធ្វើមុខមាំសោះអង្គើយដាក់ ថែមទាំងមិនចូលទៅលួងលោម ឬថ្នាក់ថ្នមចិត្តនាងដូចមុន ព្រោះគេក៏ឈឺទ្រូងដូចគ្នា ដែលគេទ្រាំនៅចំពោះនាងកាលពីព្រឹក គឺខំអត់ធ្មត់ខ្លាំងបំផុតហើយ ចិត្តក៏ចង់ហាមឃាត់ណាស់ដែរ តែពេលឃើញគេចាប់ដៃចាប់ជើងបែបនោះ ក៏បានត្រឹមលេបសម្តីទុកវិញ ហើយជ្រើសផ្លូវដើរចេញមួយគ្រា
«ជូតទឹកភ្នែកចេញ» ឃើញនាងយំខ្លាំងពេក គេលែងហ៊ានបន្ទោស ទើបខំនិយាយប្រាប់ តែប្រាប់ដោយសម្លេងរឹង សោះកក្រោះដដែល ស្របពេលនោះ ហ្វីយូ ក៏គ្រវាសមុខគេចចេញទាំងខឹង ខំលើកដៃជូតទឹកភ្នែកខ្លាំងៗចង់រហែកថ្ពាល់
«គ្រាន់តែសួរប៉ុណ្ណឹង ធ្វើឯងយំសោក» គេបន្ទោសមុខងាប់ ហើយដើរទៅទាញកន្សែងពោះគោពីក្នុងទូ ត្រឡប់មកហុចអោយក្មួយស្រី រួចប្រាប់៖
«ទៅងូតទឹកចេញ» សម្តីកំបុតកំបុយ គ្មានជាតិចូវ ដោយគេរុញផ្ញុកកន្សែងទៅក្នុងដៃអោយនាងកាន់ រំពេចនោះ ហ្វីយូ ស្រាប់តែកញ្ឆក់ពីដៃគេ រួចក្រោកគេច ដើរទៅម្ខាងមិនចង់បៀត ព្រមទាំងតបដាក់លោកពូវិញទាំងបែរខ្នងខឹងងរងក់៖
«ចេញទៅ ខ្ញុំត្រូវងូតទឹក»
«ចេញធ្វើអី?ចាប់ផ្តើមស្អប់ពូហើយហ្អែ៎?» គេបោះសំណួរទាំងឈរចងចិញ្ចើមសម្លក់ខ្នងនាង ឥឡូវគ្រាន់តែឈរនៅក្នុងបន្ទប់លែងបានហើយណ៎!!!
«គិតចង់អោយខ្ញុំស្រាតរ៉ូបបង្ហាញកេរ្តិ៍ខ្មាសនៅចំពោះមុខពូអ៉ីចឹងឬ?» នាងឆ្លើយធម្មតាសោះ តែលោកពូស្រាប់តែឆួលកំហឹង ខឹងច្រឡោតឡើងមកភ្លាម៖
«ចេះនិយាយពាក្យខ្មាស តែពេលនៅជាមួយគេផ្សេង ហ៊ានទាំងអោយដៃហុចប្រាណ» តាមពិតគេនៅមិនទាន់បាត់ខឹងរឿងនោះនៅឡើយ ទើបនាងនិយាយអ្វីចេញមកតែបន្តិច ធ្វើអោយប៉ះពាល់អារម្មណ៍គេខ្លាំងឡើង ហើយនៅឈរតតាំងមិនព្រមចេញទៅណា
«...» ហ្វីយូ ងាកមុខសម្លឹងចំកែវភ្នែកលោកពូក្រោមការប្រមាថ ស្របពេលតំណក់ទឹកភ្នែកតូចៗត្រូវបង្ហាញខ្លួនឡើងសារជាថ្មីលើផែនថ្ពាល់នាងក្រមុំ ដើមទ្រូងខាងឆ្វេងឈឺចុក អួលណែនថប់ពេញឱរ៉ា មិននឹកស្មានទាល់តែសោះថារាល់ថ្ងៃនេះ នាងកំពុងតែរស់នៅជាមួយខ្លាលាក់ចង្កូម
«មែន!!! ខ្ញុំវាអោយដៃហុចប្រាណអោយគេ» នាងតបដោយស្នាមញញឹមជូរចត់ នាំអោយលោកពូ ងក់ក្បាលស្ញើចភ្លាម រួចនិយាយថែមពីដោយរក្សាជំហត្រង់នោះមិនដើរចេញទៅណា៖
«ហ៊ឹស!! នៅចំពោះមុខហ៊ានប៉ុណ្ណឹងហើយ ចុះទម្រាំក្រោយខ្នង?»គេសួរឌឺដងផ្ចាញ់ផ្ចាល់ រហូតហ្វីយូធ្លោយសម្លេងសើចដោយភាពនឿយហត់ចិត្ត៖
«ខ្ញុំធ្វើរឿងច្រើនជាងនេះទៅទៀត ដែលលោកពូនឹកស្មានមិនដល់ថាខ្ញុំអាចធ្វើបាន»
«វាក៏ដល់ពេលដែលពូត្រូវដឹងហើយ ថាឯងធ្លាប់ទៅធ្វើស្អីមក ការអត់ទ្រាំមានដែនកំណត់ នាងបានឆ្កឹះឆ្កៀលបេះដូងគេអោយឈឺឆៀបពេញទំហឹង ហើយក៏ទ្រាំស្តាប់លែងចូល ទើបស្ទុះទៅកញ្ឆក់កដៃតូច អូសនាងមកជិតគ្រែ ហើយផ្តួលនាងអោយផ្ងារក្រោយទៅលើពូក តាមដោយរាងកាយក្តៅគគុកឡើងទៅសង្គ្រប់ពីលើ។

លោកពូសំណព្វWhere stories live. Discover now