ភាគ១១

3.8K 140 9
                                    

បន្ទាប់ពីស្នាដៃគប់ទ្រនាប់ជើងមានប្រសិទ្ធភាព អាចជម្លៀសស្រីម្នាក់នោះចេញពីឡានរបស់លោកពូបាន ហ្វីយូក៏ក្រោកចេញពីរង្វង់ដៃរបស់លោកពូ រួចអង្គុយត្រង់ខ្លួន រំពេចនោះក៏យកជើងទាំងគូទធាក់លើសាឡុងឡានខ្លាំងៗ ព្រមទាំយកដៃញីញក់ភ្នែកអោយចេញទឹកភ្នែក យំយែករង៉រង៉ូវ រំអុកលោកពូទាំងងរងក់តាមចរិតក្មេងរបស់នាង៖
«ហ៊ឹកៗ ពូតោះទៅផ្ទះវិញ លឿនឡើង»
«អោយបងស្រីទៅជាមួយពួកយើងផងណា៎ ល្អទេដែរទេ ក្មេងឆ្លាត» លោកពូនិយាយស្រាលដាក់ជាការលួងចិត្ត តែហ្វីយូគ្រវីក្បាលខ្ញាល់ មិនព្រមជាដាច់ខាត ឃើញនាងយំរំអុកខ្លាំងពេក ទើបអ្នកជាពូបានត្រឹមតែដកដង្ហើមធំបន្តិច ខណៈភ្នែកសម្លឹងមើលភាពរឹងរូសរបស់ក្មួយទាំងគ្រវីក្បាលហួសចិត្ត រួចក៏ទម្លាក់កញ្ចក់ឡានចុះក្រោមបន្តិច ដើម្បីប្រាប់ទៅនីរ៉ា៖
«សុំទោសថ្ងៃនេះខ្ញុំនាំភាពរញេរញ៉ៃដល់នាងច្រើនពេកហើយ...អ្ហឹក៎...តើនាងអាចជិះតាក់ស៊ីត្រឡប់ទៅវិញដោយខ្លួនឯងកើតទេ?ព្រោះហ្វីយូនាងនៅតែមិនព្រម» ថេយ៉ុង ពោលប្រយោគគួរសម ថែមទាំងសាកសួរដោយការក្រែងចិត្ត ទៅកាន់ នីរ៉ា ដែលកំពុងឈរពាក់មុខងាប់ ដៃខ្ទប់ថ្ពាល់មួយចំហៀងក្បែរឡាននៅឡើយ
«ចាស៎...មិនអីទេ...» នីរ៉ា គ្មានសិទ្ធប្រកែក បើសិនជាបន្តជិះឡានជាមួយគេ ច្បាស់ណាស់ថាក្មេងនឹងរករឿងទៀតមិនខាន
«អ៉ីចឹង ខ្ញុំទៅមុនហើយណា៎»
«ចាស៎» ស្ពឹកមុខយ៉ាងណាក៏នីរ៉ានៅតែអាចញញឹមចេញ ក្រោយមកថេយ៉ុងក៏ចុចកញ្ចក់ឡានបិទវិញ ហើយបើកចេញទៅយឺតៗ ដោយគេរបស់បើកឡាន មិនបានឃើញក្មួយស្រី កំពុងតែធ្វើឫកពារលបៗ ងើបក្បាលអើតលើមៗជិតកញ្ចក់ឡាន លើកដៃជាសញ្ញា បាយៗ ដាក់នីរ៉ាដែលសម្លក់មក៖
«បាយៗ អ៊ីមុខបង្កង» ក្មេងកំហូចខំនិយាយខ្សឹបៗ ពេលឡានចេញមកផុត ស្រីតូចច្រម៉ក់ក៏លើកដៃខ្ទប់មាត់សើចរខិបរខុបព្រោះខ្លាចលោកពូឮ ស្របពេលថេយ៉ុង ដៀងកន្ទុយភ្នែកមើលក្មួយបន្តិចរួចនិយាយ៖
«ស្មានថាពូមិនដឹងថាឯងកំពុងលេងល្បិចជាមួយពូមែនទេ? ហ្វីយូ»ថេយ៉ុងតម្លើងសម្លេងធំដាក់
«អ៊ុយ៎!!!» ហ្វីយូតូច ភ្ញាក់ក្រញ៉ាងពេលឮសម្តីពូតាមទាន់ដូចច្នោះ នាងងាកមុខច្រលើមៗទៅរកពូ តែពេលប្រទះនឹងក្រសែភ្នែកសម្លក់រឹងកំព្រឹសរបស់លោកពូ នាងក៏ប្តូរទឹកមុខប្រែជាស្ញូញស្ញាញ ពេបមាត់ពេប.ក រលីងរលោង ដង្ហក់ខ្សឺតខ្សកៗ ចង់យំបន្តិចអីបន្តិច មិនយូរប៉ុន្មាន តំណក់ទឹកភ្នែកតូចៗ ក៏រមៀលស្រក់ចុះតក់ៗ តូចចិត្តតូចថ្លើមដែលត្រូវពូសម្លុត
«ស្ងាត់មាត់អោយជ្រាប!ហើយចុះមុននេះមិនបានធ្វើអីផង ក៏ស្រែកយំខ្លាំងម្ល៉េះ?»
«ហ្វីយូ មិនចូលចិត្តអ៊ីបង្កងនោះទេ អត់ចង់អោយអ៊ីជិះឡានយើងទេ»ហ្វីយូ ឈ្ងោកមុខចុះ យកដៃកេះក្រចកតេះៗ
«គំរិសម្ល៉េះ គ្រាន់តែជិះឡានជាមួយសោះហ្នឹង?» លោកពូនិយាយឡើងទាំងនឹកអស់សំណើចក្នុងចិត្ត
«ថ្ងៃនេះជិះឡាន តែហ្វីយូខ្លាចថ្ងៃក្រោយអ៊ីនោះឡើងជិះលោកពូ»
«???» ត្រឹមតែសម្តីប៉ាច់ប៉ប៉ោចរបស់ក្មួយស្រីធ្វើអោយ ថេយ៉ុង ត្រូវស្រឡាំងកាំង រហូតអត់មិនបាននឹងឈប់ឡានសួរនាំអោយដឹងរឿង បើមិនដូចច្នោះគេអាចកើតជំងឺសសៃប្រសាទព្រោះក្មេងម្នាក់នេះមិនខានទេ៖
«ជិះអី? និយាយអោយច្បាស់ៗទៅមើល?»
«ជិះពូ...ហ្នឹង» ហ្វីយូ មើលមុខលោកពូហើយឆ្លើយគំហកៗទាំងចងចិញ្ចើម! ប្រាប់ហើយថាជិះពូ ហើយចុះពូស្តាប់ឮថាមិច?
(ទៅចេះពាក្យស្អីអស់នេះមកពីណា?) ចិញ្ចើមរបស់ថេយ៉ុង ជ្រួញចូលគ្នា នឹកឆ្ងល់ក្នុងចិត្តទាំងយកកែងដៃច្រត់លើចង្កូតឡាន ហើយយកប្រអប់ដៃមកអេះពុកចង្កាតិចៗ ខណៈដែលសម្លឹងក្មួយស្រីចុះឡើងៗ ស្រាប់តែរំពេចនោះ ស្រីច្រម៉ក់ស្ទុះឡើងទៅអង្គុយលើភ្លៅម្ខាងរបស់លោកពូ ព្រមទាំងត្រសុលក្បាលលើទ្រូងលោកពូតិចៗ ហើយថេយ៉ុងក៏បានត្រឹមសម្ងំស្ងៀមចាំមើល៖
«នេះ! ជិះបែបនេះណា៎ពូ ហ្វីយូខ្លាចអ៊ីបង្កងនោះជិះលើភ្លៅពូ»

លោកពូសំណព្វWhere stories live. Discover now