ភាគ១៤

3.7K 131 2
                                    

រាងក្រាស់ខ្ពស់ស្រឡះ នាំខ្លួនចុះចេញពីឡានសេរីទំនើបចុងក្រោយដែលនរណាៗក៏ប្រាថ្នាចង់បាន ដែលម្ចាស់រាងកាយមានទម្រង់មុខវី ច្រមុះមានខ្ទង់ស្រួចៗ ចិញ្ចើមក្រាស់ខ្មៅក្រិប សាកសមនឹងកែវភ្នែកពណ៌ត្នោតថ្លាត្រជាក់ដែលអមដោយរោមភ្នែកងរហាក់ដូចមនុស្សស្រី ប៉ុន្តែ ទោះបីជាគេមានអាយុសាមក្រាស់ ដែលអាចនឹងក្លាយជាប៉ារបស់គេទៅហើយ គេនៅតែមានពន្លឺចែងចាំងនៃភាពសង្ហាឥតខ្ចោះ គ្មានទាស់ រូបសម្បត្តិឡោមព័ទ្ធដោយមន្តស្នេហ៍សាយភាយ ខាបព្រលឹងស្រីៗជាច្រើនតាមចោមរោម តែគួរអោយស្តាយ ម្នាក់នេះសុខចិត្តនៅព្រៅ ជាកំលោះចាស់រូបសង្ហាដូចរាជបុត្រដែលនារីៗឃើញហើយសឹងតែស្រក់ទឹកមាត់តក់ៗ ហ៊ានស្រម៉ៃចង់ដេកថ្ងូរក្រោមទ្រូងនឹងហៅគេថាDaddy។ គេមានអ្វីៗគ្រប់យ៉ាងដែលគួរអោយច្រណែន រាប់ចាប់ពីទ្រព្យសម្បត្តិ មាសប្រាក់ ឡាន វីឡា ក្រុមហ៊ុន បូករួមនឹងសុភមង្គលផងដែរ ហើយគេក៏មិនត្រូវការអ្វីច្រើនលើសពីនេះឡើយ សុំត្រឹមតែមានក្មួយស្រីម្នាក់ដែលគេខំចិញ្ចឹមបីបាច់តាំងពីតូច នៅជាមួយគេគ្រប់ពេល គឺស្កប់ស្កល់ណាស់ទៅហើយ៖

«ពូថេយ៍...» សម្តីផ្អែមត្រជាក់ជ្រួលជ្រាបដល់ក្រអៅបេះដូងអ្នកកំពុងស្តាប់ បន្លឺឡើងល្វើយៗ តាំងពីម្ចាស់សម្លេង ទើបនឹងរត់ចេញពីក្នុងភូមិគ្រឹះមក ធ្វើអោយលោកពូ ដែលទើបនឹងដកខ្លួនពីកន្លែងធ្វើការ បានរសាយភាពនឿយហត់អស់មួយចំណែកធំ ពេលដែលបានឮសម្លេង ទើបរហ័សតបទៅវិញជាមួយនឹងស្នាមញញឹម ដៃទាំងគូបោះទៅមុខ សន្ធឹងចាំទទួលការឱបពីក្មួយស្រីតាមទម្លាប់៖
«ថ្ងៃនេះហត់ខ្លាំងទេពូ?»
«ហត់ណាស់» ថេយ៉ុង ធ្វើជាក្រញេវក្រញូវ ព្រមទាំងរំអួយថានឿយហត់ភ្លាម កាលបើបានក្មួយស្រីក្រមុំរត់ចូលមកក្រសោបឱបកៀកកើយលើទ្រូងហាប់ណែនរបស់ខ្លួន ទាំងដែលមុននេះ ហ្វីយូបានឃើញហើយថាគេញញឹមយ៉ាងស្រស់ដាក់នាង
«ញញឹមស្រស់យ៉ាងនេះ តែក៏ពោលថាហត់ ពូគិតកុហក ព្រោះតែចង់អោយខ្ញុំថ្នាក់ថ្នមមែនទេ?» ហ្វីយូ ងើបចេញពីរង្វង់ដៃលោកពូ រួចញញញឹមញញែម ចម្អន់សម្តីដាក់គេ ! រឿងអីដែលនាងតាមចរិតលោកពូកំហូចម្នាក់នេះមិនទាន់? បើនាងបានរស់ដកដង្ហើមក្បែរគេសឹងពាក់កណ្តាលជីវិតទៅហើយ ចង់គេលេងល្បិចកល បោកប្រាស់ លាក់ពុត គ្រប់ស្នៀតយ៉ាងណា តែក៏ត្រូវនាងចាប់បានរហូត
«មិនអីទេ ឯងគិតថាពូកុហកក៏បាន» លោកពូ ស្រាប់តែបញ្ចេញឫកពារដូចកូនក្មេងអាយុ២ខួប ធ្វើជាខឹងងរងក់ ហើយកញ្ឆក់ខ្លួនដើរចូលទៅខាងក្នុងបាត់ ទុកឲ្យ ហ្វីយូ ឈរខាំបបូរមាត់សឹងបែកឈាម សម្លក់ផែនខ្នងអ្នកដែលដើរចូលក្នុងផ្ទះធ្វើព្រងើយដាក់នាង ទាំងមិនខ្ចីងាកក្រោយ
«អាចរិតហ្នឹងចេញមកទៀតហើយ» នាងក្រមុំលួចក្តាប់មាត់ព្រោះតែគ្រឺតខ្នាញ់នឹងមនុស្សចាស់ខ្លាំងពេក ទើបប្រញាប់បោះជំហ៊ានញាប់ស្មេរដើម្បីតាមអោយទាន់ដំណើរលោកពូ
«ពូថេយ៍...» ហ្វីយូ បង្អូសសម្លេងយ៉ាងល្វើយហៅលោកពូ ដោយនាងចូលទៅឈរពាំងផ្លូវលាត្រដាងដៃទាំងសងខាងរារាំងដំណើរគេយ៉ាងដាច់ខាត ទើបប្រុសកំលោះ លើកដៃមកច្រត់ចង្កេះ ធ្វើមុខងាប់ដាក់នាង ស្របពេលចិញ្ចើមទាំងគូក៏ជ្រីវជ្រួញឡើងគួរអោយស្អប់
«ជៀសផ្លូវ»
«មិន» ហ្វីយូ ពើងទ្រូងបដិសេដ ក្រោយទទួលការបណ្តេញពីលោកពូ
«ហ្វីយូ???» ថេយ៉ុង បង្ហាញទឹកមុខរឹងកំព្រឹស ព្រមទាំងតម្លើងសម្លេងគំហកហៅឈ្មោះនាងម៉ាត់ៗ ក្នុងកែវភ្នែកកាចគួរអោយញញើត តែក្មួយស្រីដែលរឹងក្បាល មិនខ្ចីព្រឺ មិនមានអារម្មណ៍ខ្លាចគេសូម្បីតែបន្តិច ព្រោះនាងមើលដឹងថាលោកពូកំពុងតែសម្តែងលាក់ពុត គ្រាន់តែចង់ទាមទារចំណាប់អារម្មណ៍ពីនាងប៉ុណ្ណោះ នឹងអាលមានរឿងឈ្លោះ ហើយនាងក៏ដឹងមុនរួចហើយថាលោកពូត្រូវតែជាអ្នកឈ្នះដោយគ្មានហេតុផល
«ពូញញឹមអោយមើលសិនម៉ោ ទើបខ្ញុំជៀស»
«រំខាន!!!»គេតបមួយម៉ាត់ខ្លីបំបុត ថែមទាំងចងចិញ្ចើមគួរអោយធុញដាក់ ពេលក្មួយស្រីកំហូច ឈានចូលក្បែរលោកពូ ព្រមទាំងលូកដៃក្រសោបឱបខ្លួនប្រាណពូកំលោះយ៉ាងណែនៗ ខណៈ ថេយ៉ុង ឈរធ្មឹងធ្មៃមិនសូម្បីកម្រើកឬលើកដៃឱបតបនាងវិញ ទាំងការពិតក្នុងចិត្តគេសែនត្រេកអរ រំភើបញាប់ញ័រ ពេលទទួលបានការឱបដ៏កក់ក្តៅ នឹងមានក្តីសុខបំផុត
«ពូធុញខ្ញុំណាស់មែនទេ?»
«ធុញ» គេតបកំបុតកំបុយ តែត្រឹមជាសម្តីក្បត់ចិត្ត
«ចុះបើធុញ ហេតុអីមិនព្រមដេញពេលដែលខ្ញុំឱបពូ?»
«ព្រោះស្គាល់ក្រយ៉ៅ»ថេយ៉ុង បញ្ជួសជាមួយស្នាមញញឹមចុងមាត់ ព្រោះគេដឹងដល់មាយាទក្មួយ ថាកំពូលក្បាលរឹងដល់កម្រិតណា ដូចដែលបានឃើញជាក់ស្តែង ទោះគេប្រាប់ថាធុញ តែនាងនៅតែត្បុលក្បាលអ្អែលទ្រូងគេមិនឈប់
«ថ្ងៃនេះសោះកក្រោះខ្លាំងម៉េះ?» ហ្វីយូ ធ្វើមុខជូមិនគួរអោយស្រឡាញ់ ខណៈដែលក្តាប់ដៃណែនគក់លើទ្រូងខាងឆ្វេងរបស់ពូមួយដៃក្នុងឫកពារងរងក់ ព្រមទាំងយកម្រាមដៃក្តិចមួលចុងក្បាលដោះលោកពូច្បិចៗលេងជាច្រើនដង ធ្វើអោយអ្នកដែលត្រូវឈរនាងលូកលាន់រាងកាយ ខាំមាត់ទប់អារម្មណ៍ស្រៀវស្រើបសឹងតែដាច់ខ្យល់ស្លាប់
«ខឹង!!!» មិនមែនគេខឹង តែគេចង់សំដៅដល់អាច្រម៉ក់ក្នុងខោ ដែលវាចាប់ផ្តើមខឹង ហើយកំពុងតែទុលឡើងសឹងប្រេះចេញក្រៅខោ
«កុំខឹងអីណា ចាំអូនធ្វើសសៃអោយពូ...ថ្នមៗណា៎! ថ្នម...» ហ្វីយូ ផ្តេកក្បាលផ្អែកលើទ្រូងកក់ក្តៅ ពោលពាក្យផ្អែមពិរោះ រំអួយបេះបួយអន្លាយៗដាក់ត្រចៀកលោកពូ ដែលនាំអោយអ្នកស្តាប់ ក្តៅរោលរាលពេញខ្លួន ខំក្តាប់ដៃបន្លប់អារម្មណ៍ដែលសឹងតែទប់លែងបាន ទប់ប្រាណលែងចង់ជាប់ ឮហើយចង់ឈឺ ចង់កើតជម្ងឺគ្រុនក្តៅញ័រញាក់៧យប់៧ថ្ងៃ តែបែបនេះរាល់ថ្ងៃ គេច្បាស់ជាខ្យល់គរស្លាប់មុនអាយុមិនខាន។

លោកពូសំណព្វWhere stories live. Discover now